Episode 36:

778 76 2
                                    

មួយថ្ងៃពេញអង្គុយសើចតែ ជុងហ្គុកនិងជីយ៉ុនទេឈ្លោះគ្នាឥតបាត់សោះ ។ ជីមីននិងជីយ៉ុនមិនទាន់ត្រឡប់ទៅវិញទេព្រោះតែ ថេហ្យុង ឃាត់ឱ្យចាំញ៉ាំអាហារពេលល្ងាចជុំគ្នា ។
ម៉ោង៧ជាងទៅហើយទម្រាំតែញ៉ាំរួចហើយ ទើបពួកគេត្រឡប់មកផ្ទះវិញ ។ យ៉ុនហ្គី នៅមិនទាន់ត្រឡប់មកវិញទេព្រោះគេជាប់ទៅកម្មវិធីរបស់អ្នករួមហ៊ុនជាមួយគ្នា ។

     មកដល់ផ្ទះពីរនាក់ឪពុកកូនក៏នាំគ្នាចូលបន្ទប់រៀងខ្លួនព្រោះតែយប់ហើយក៏ងូតទឹកចូលគេងតែម្ដងទៅ មិនបានចាំយ៉ុនហ្គីទេព្រោះនាយប្រហែលមកវិញយប់ជ្រៅឯណោះ ។

___

     កម្មវិធីបានរៀបចំឡើងនៅសណ្ឋាគាររបស់ យ៉ុនហ្គី តែម្ដង ។ ពីដំបូងនាយក៏មិនចង់មកដែលប៉ុន្តែដោយសារតែម្ចាស់កម្មវិធីអញ្ជើញដោយផ្ទាល់ហើយក៏ជាម្ចាស់ភាគហ៊ុននៅក្រុមហ៊ុនរបស់គេដូចគ្នាទើបគេមក ។

« ពិតជាមានកិត្តិយសខ្លាំងណាស់ដែលលោកមីន អញ្ជើញមក! »

« លោកសុងអញ្ជើញដោយផ្ទាល់ទៅហើយមិនមកម្ដេចនឹងបាននោះ? »

« ហាសហា! ចាត់ទុកជាការស្វាគមន៍ទៅចុះ » លោកសុង និយាយហើយក៏ហុចកែវស្រាក្រហមមួយឱ្យទៅ យ៉ុនហ្គី នាយក៏ទទួលយក បន្ទាប់មកទើបជល់កែវជាមួយលោកសុងតែម្ដង ។

« មែនហើយ! ខ្ញុំបានរៀបចំកន្លែងអង្គុយសម្រាប់លោកមីនរួចហើយ សូមមកតាមខ្ញុំមក »

« ល្អ! » យ៉ុនហ្គី ក៏ដើរទៅតាមលោកសុង ។

     ទៅដល់តុ ចិញ្ចើមក្រាស់ស្អាតចងចូលគ្នាដោយការមិនពេញចិត្តព្រោះតែនៅទីនេះមានវត្តមានរបស់មនុស្សដែលគេមិនចូលចិត្តឬហៅថាស្អប់តែម្ដងក៏បាននោះគឺវត្តមានរបស់អ្នកស្រីរ៉ាស៊ី និងជីងអឺ! ។

« ហេតុអ្វីបងមិនអង្គុយ?បងស្អប់ខ្ពើមពួកយើងយ៉ាងនេះឬ? » ស្រីស្អាតជីងអឺស្រដីឡើង ទាំងអាការៈអាក់អន់ស្រពន់ចិត្ត ។

« ... » យ៉ុនហ្គី មិនតបគេបង្វែរខ្លួនដាក់បង្គុយនៅតុម្ខាងទៀតដែលមិនមានអ្នកអង្គុយនោះធ្វើឱ្យអ្នកដែលនិយាយរាក់ទាក់គេមុននេះខាំមាត់គ្រឺតខ្នាញ់នឹងចរិតមិនចេះរណបនឹងអ្នកណារបស់គេជាពន់ពេក ។ លោកសុងក៏មានអារម្មណ៍ថាបាក់មុខតិចតួចដែលព្រោះខំនាំគេមកបែរជាគេមិនអង្គុយបែបនេះ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now