ភាគ34. មិនគិតចង់អញ្ជើញគ្នាទេឬ

583 45 5
                                    

៊បន្ទាប់ពីពិភាក្សាគ្នារួចចាស់ៗក៏បាននាំគ្នាទៅវិញអស់ដោយទុកឲ្យស៊ូហ្គានិងជុងគុកនៅតែពីរនាក់
" ស្អែកមិនបាច់ទៅរៀនទេ ទៅរើសឆុតរៀបការជាមួយបង "
" អេ៎ ...តែ ...ហ្យុងខ្ញុំ អួយ ... " គ្រាន់តែជុងគុកមិនទាន់ចប់ផង ស៊ូហ្គាអាចដឹងមុនទៅហើយថាគេចង់និយាយពីអ្វី ដូច្នោះហើយ ទើបប្រញាប់ទាញកាយគេមកផ្អឹបនិងទ្រូង
" អូន ... "
" ឆ្កួតពិតមែនប្រាប់ហើយថាមនុស្សមិនទម្លាប់ "
" រៀនទម្លាប់ឲ្យហើយទៅ មុននិងក្រោយគង់តែហៅទេកូនឆ្កែ "
" អួយ លែងមើសអោបរឹតអីសម្បើមម្ល៉េះថប់ដង្ហើម "

" អេស៎ អេ ...លោកតាធ្វើអីលោកតាតូចនិង " ភ្លាមៗជីវ៉ុនស្រាប់តែដើរចូលមក កាត់ចង្វាក់ពួកគេទាំងពីរ គិតទៅនាងល្អិតមានតែដាក់រហស្សនាមឲ្យមេរំខានទេ
" ទើបមកពីណានាងល្អិត "
" មកពីដើរលេង ហិហិ "

" ចឹងតាសទើបបាត់មុខមិនឃើញនៅរំខាន "
" មិនហ៊ានរំខានទេ ហិហិ ទុកពេលឲ្យលោកតាយកក្មួយឲ្យខ្ញុំ "
" ជីវ៉ុនស្អែកមិនបាច់ទៅរៀនទេ ទៅរើសឆុតសម្រាប់ចូលពិធីជាមួយពួកយើង "
" មានពិធីអីទៅលោកតា ធំណាស់មែនទេ "
" មែនហើយ "
" កម្មវិធីអីទៅ "
" រៀបការ "
" ហាស ... ហាសហា ខ្ញុំជិតបានពរក្មួយមែនទែនហើយយេ៎ៗ "

" ខ្ញុំមិនអាចមានកូនទេ "
" អាក៎ .... ហេ....ហេតុអី " ជីវ៉ុន
" ខ្ញុំជាមនុស្សប្រុស " ជុងគុក ពោលឡើងទាំងអោនមុខចុះ គេមានអារម្មណ៍ថាកើតទុកដែរ ចិត្តមួយខ្លាចថាស៊ូហ្គាអាចយកអ្នកផ្សេងដើម្បីបង្កើតឲ្យកូនគេនោះទេ
" គ្មានបញ្ហានោះទេសម័យនេះហើយចង់ភ្លោះក៏បានដែរ អូនកុំបារម្ភអី សឺត " ស៊ូហ្គាសសៀរផ្ទៃមុខចូលជិតថ្ពាល់របស់ជុងគុកហើយថើបគេមួយដង្ហើមវែង , នាយមិនបានគិតអគតិលើរឿងនេះទេទោះជុងគុកមិនអាចមានកូនឲ្យគេបានក៏គេមិនយកអ្នកណាមកជំនួសដែរ ត្បិតជុងគុកជាបេតាពិតមែនប៉ុន្ដែគេមិនអាចមានកូនទេ គេមានជំងឺខ្សោយបេះដូងតាំងពីកំណើត សុខភាពគេខ្សោយខ្លាំងណាស់ ថ្វីបើសព្វថ្ងៃគេរឹងមាំគ្រាន់បើហើយប៉ុន្ដែមិនអាចប្រថុយទៅលើរឿងនេះបានទេ
" តែខ្ញុំក៏ចង់បានកូនដែរ " ជុងគុកពោលឡើងខ្សាវៗទាំងមុខស្រពោន

" ផ្ញើពោះខ្ញុំទៅ " ជីវ៉ុន និយាយផ្ដាច់ការសន្ទនារបស់ជុងគុកនិងស៊ូហ្គា ធ្វើឲ្យពួកគេទាំងពីរងាកមើលមុខនាងភ្លឹសៗ ហាក់ភ្ញាក់ផ្អើលនិងសម្ដីរបស់នាង
" នាងល្អិត ឯងនៅក្មេងណាស់ កុំអីនាំតែខូចអនាគតទេ " ស៊ូហ្គា
" ខ្ញុំមិនក្មេងទេ ខ្ញុំធំហើយខ្ញុំគិតច្បាស់លាស់ហើយ ខ្ញុំដឹងរឿងនេះតាំងពីដំបូងថាវាបែបនេះ "
" កុំអី ... " ជុងគុក
" ពួកយើងផ្អាកនិយាយរឿងនេះសិនទៅ " ស៊ូហ្គាដកដង្ហើមធំសម្លឹងមើលនាងល្អិតមាឌតូចថ្លើមធំឆ្លាក់គ្នាជាមួយជុងគុក , នាយក៏រៀងភ្ញាក់ផ្អើលដែរ តាម
ចរិកធម្មជាតិនាងល្អិតជីវ៉ុន មិនអាចទេ នាងឆ្មើងឆ្មៃ កាចឆ្នាស់ មិនរួសរាយ យកតែចិត្តខ្លួនឯង ប៉ុន្តែនាយមិនយល់ថាហេតុអីថានាងប្រែប្រួល ក្លាយជាស្លូតបូត ចរិកគួរឲ្យស្រឡាញ់ ចេះគិតគូរ បានច្រើនខ្លាំងណាស់ តាំងពីជួបជុកគុកលើកដំបូងមកម្ល៉េះ នាងព្យាយាមសម្របខ្លួនជាមួយជុងគុក មករហូត

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Mar 29 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

♡ប្ដីអូនប្រពន្ធគេ♡Onde as histórias ganham vida. Descobre agora