ភាគ18

140 14 4
                                    

North:បងខ្លាចបាត់បង់អូន...បងខ្លាចអូនចាកចេញពីបង

Sonic:កុំបារម្ភអីគ្មានថ្ងៃដែលអូនចាកចេញពីបងទេ...(ចាប់ដៃរបស់northដើម្បីឲ្យជឿជាក់លើខ្លួចគេចុះគេមិនចាកចេញទេ)

North:សន្យាជាមួយបងមក..

Sonic:អូនសន្យា(ថ្ពួកដៃសន្យា)

-ផ្ទះរបស់kenta ពេលយប់

Kim:kentaបងស្រលាញ់អូនអត់?(សួរដោយពេលនេះគេងលើភ្លៅរបស់kenta)

Kenta:បងស្រលាញ់អូនខ្លាំងណាស់ ខ្លាំងបំផុតស្មើជីវិតរបស់បង...(និយាយបណ្ដើរញញឹមបណ្ដើរ)

Kim:បងប្រាប់អូនបានទេតើបងស្រលាញ់អូនតាំងពីពេលណា?

Kenta:គឺពេលដែលបងជួបអូននៅLondon...បងលង់ស្រលាញ់ស្នាមញញឹមរបស់អូនចរិកលក្ខណៈរបស់អូនទន់ភ្លន់ធ្វើឱ្យចិត្តបងតែងតែញាប់ញ័របេះដូងលោតខុសចង្វាក់រហូត...(អ្វីដែលគេរៀបរាប់នោះគឺជាក្ដីស្រឡាញ់របស់គេចំពោះriemប៉ុណ្ណោះ)

Kim:អូន..អូនសុំទៅបន្ទប់ទឹកបន្តិច(មានអារម្មណ៍ថាអួលត្រង់ទ្រូងខាងឆ្វេងឈួលច្រមុះផ្លូវដង្ហើមដង្ហក់)

Kenta:awwអូនកើតអី?(ឃើញkimចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿនដូចជាប្លែក)

-ក្នុងបន្ទប់ទឹក

Kim:ខ្ញុំ...ខ្ញុំមានអារម្មណ៍ថាឈឺចាប់ធ្វើអី?ខ្ញុំស្រលាញ់គេមែនទេ???ខ្ញុំគួរតែស្អប់គេទើបត្រូវហេតុអីក៏ខ្ញុំបែរជាស្រលាញ់គេទៅវិញ....ហឹកៗៗ...ខ្ញុំស្អប់គេ...ខ្ញុំស្អប់គេ(យំបណ្ដើរគក់ទ្រូងខាងឆ្វេងរបស់ខ្លួនបណ្ដើរ..ខ្លួនបានលង់ស្រលាញ់មនុស្សរោគចិត្តនេះព្រោះតែគេបានជួយខ្លួននិងការពារពីjulyនោះ អារម្មណ៍ល្អក៏កើតឡើងមកព្រោះតែទង្វើបន្តិចបន្តួចចំណែកទង្វើអាក្រក់យ៉ាងច្រើនរបស់គេបែរជាមិនអាចស្អប់)

Kenta:kimអូនកើតអីមែនទេ?!(ដោយសារតែkimចូលក្នុងបន្ទប់រាងយូរkentaក៏គោះទ្វាសួរនៅខាងក្រៅ)

Kim:អត់មានអីទេ...អូនគ្រាន់តែដូចជាក្ដៅស្អុះទើបមកងូតទឹកឲ្យត្រជាក់...

Kenta:ម៉ាស៊ីនត្រជាក់ ត្រជាក់ឡើងចង់រងាហើយនិង??

Kim:គឺអូនចង់ងូតឲ្យស្រឡះខ្លួនបន្តិច...

ឧក្រិដ្ឋជនរោគចិត្ត(ចប់)Wo Geschichten leben. Entdecke jetzt