រីករាយក្នុងការអាន
"មែនកូននៅតែចាំនាង"នាយដាច់ចិត្តប្រាប់ការពិតទៅម្ដាយទឹកមុខក៏ចាប់ផ្ដើមសោកសៅបន្តិច
"ទាំងដែលប្រហែលជាគ្មានសង្ឃឹមថានឹងជួបហេស៎"លោកស្រីហាណាបន្តសួរ មែនហើយកូនរបស់គាត់គឺនៅតែចាំមនុស្សម្នាក់នឹងមករហូតចាំបានថាកាលមុនពេលដែលនាងចាកចេញទៅកូនរបស់គាត់គេស្ទើរតែក្លាយជាមនុស្សឆ្កួតទៅហើយនាយក្រាស់មិនទៅធ្វើការមិនទៅណាទាំងអស់សម្ងំនៅតែក្នុងផ្ទះផឹកតែស្រាទ្រូងអ្នកជាម្ដាយស្ទើរតែខ្ទិចពេលសភាពកូនបែបនេះគាត់ព្យាយាមលួងលោមកូនណាស់ទម្រាំដល់ថ្ងៃនេះមិនងាយទេ
"បាទម៉ាក់ខ្ញុំស្រលាញ់នាងខ្ញុំនៅតែរងចាំនាងដូច្នេះហើយម៉ាក់កុំបង្ខំខ្ញុំអីខ្ញុំស្រលាញ់ជុងវ៉ុនបានត្រឹមតែជាប្អូនពិតមែន"ហុីសឹងប្ដូរទឹកមុខសោកសៅមកជាមុខមាំពេលដែលនិយាយរឿងរៀបការ
"មិនបានម៉ាក់មិនព្រមឯងត្រូវតែរៀបការជាមួយជុងវ៉ុន"លោកស្រីស្រែកកាត់
"ខ្ញុំមិនរៀបការជាដាច់ខាត"នាយតបទាំងប៉ោងសរសៃកទៅវិញ
"អូនបានហើយបើកូនមិនព្រមហើយកុំបង្ខំកូនអី "
"តែបង.."គាត់រកនិយាយហើយតែលោកយ៉ាងនិយាយកាត់
"មិនអីទេអូនបើកូនមិនស្រលាញ់ហើយកុំបង្ខំកូនអី"លោកយ៉ាង
"ហុីសឹងកូនចេញទៅវិញសិនទៅ"លោកយ៉ាងនិយាយជាមួយប្រពន្ធរួចក៏ងាកមកនិយាយជាមួយរាងក្រាស់ ចំណែកហុីសឹងមិនមាត់រួចបើកទ្វារចេញមកក្រៅ ក្រៅបន្ទប់ឯណេះវិញជុងវ៉ុនបានស្ដាប់ឮគ្រប់រឿងទាំងអស់គេសប្បាយចិត្តដែលបានរៀបការជាមួយនាយតែក្ដីសង្ឃឹមក៏វាមិនអាចទៅរួចព្រោះគេបានស្ដាប់ឮថានាយនៅតែស្រលាញ់មនុស្សម្នាក់ដែលគេមិនស្គាល់នោះគិតដល់ត្រឹមនេះគេក៏មានអារម្មណ៍ថាឈឺពេលដែលនាយមានមនុស្សដែលខ្លួនស្រលាញ់ហើយនាយស្រលាញ់គេត្រឹមតែជាប្អូនប្រុសគេកំពុងតែស្លុងចិត្តចំជាពេលដែលរាងក្រាស់បើកទ្វារមកឃើញខ្លួន
"បង..បងប្រុស"គេហៅនាយតិចៗ
"..."ហុីសឹងនាយមិនបាននិយាយអីរួចដើរហួសទៅបន្ទប់ទាំងមិនមើលមករាងតូចបន្តិចសោះព្រោះតែនៅខឹងនឹងម្ដាយនៅឡើយ ចំណែកឯងអ្នកដែលត្រូវបានគេមិននិយាយរកគេមានអារម្មណ៍មិនស្ងប់សោះហេតុអីវាច្របូកច្របល់បែបនេះគេគិតហើយក៏ដើរចូលទៅបន្ទប់វិញទាំងអារម្មណ៍មិនល្អ តែបន្ទាប់ពីនៅក្នុងបន្ទប់បានមួយសន្ទុះគេក៏បានដើរចុះមកក្រោមវិញហើយដើរសម្ដៅទៅសួនច្បារក្រោយផ្ទះដែលនៅក្នុងដៃមានកាន់កូនពិលតូចមួយសម្រាប់បំភ្លឺផ្លូវ ពេលមកដល់គេដាក់ខ្លួនអង្គុយក្រោមដើមឈើដោយឱបកូនតុក្កតាមួយដែលគេយកមកជាមួយ
YOU ARE READING
វាយោលាក់ស្នេហ៍💔(Finished)
Romance"កុំព្យាយាមស្រលាញ់យើងអី ព្រោះបើឯងកាន់តែស្រលាញ់ យើងកាន់តែធ្វើឲ្យឯងឈឺចាប់"Heeseung " ហឹក ខ្ញុំព្យាយាមបំផុតហើយ ព្យាយាមហាមខ្លួនឯងហើយតែវាមិនអាច តើអាចទេបងអាចផ្ដល់ក្ដីស្រលាញ់ឲ្យខ្ញុំខ្លះបានទេតែបន្តិចក៏ខ្ញុំអស់ចិត្ត" jungwon ________________ ហុីសឹងខ្ញុំហត់ហ...