ភាគ32 : នាំយកមកវិញ🥀✨

70 2 0
                                    



កាត់មកភូមិគ្រឹះយុនចុងឯណេះវិញ កន្លងទៅ2ខែហើយដែលស៊ាវចិនមករួមរស់ជាមួយយុនចុងនាងទទួលបានក្ដីស្រឡាញ់ច្រើនណាស់ នឹង ការមើលថែក្នុងនាមជាស្វាមី នាយធ្វើឲ្យនាងយល់ថាកក់ក្ដៅទាំងដែលកន្លងមកនាងមិនធ្លាប់ទទួលដឹង ពេលនេះនាងក៏កំពុងតែមានទម្ងន់ជាង2ខែដូចគ្នា។
"បងត្រូវទៅហើយ ពេលបងត្រឡប់មកវិញបងនឹងទិញការ៉េមឲ្យអូនល្អទេ "តើក្នុងលោកនេះមានទេអ្នកដែលមានកូនចាញ់ ចង់ញាំុការ៉េម ?អាចមានតែប្រពន្ធនាយទេមើលទៅដែលចាញ់កូនរួចឃ្លានការ៉េមបែបនេះ។
"ហិុម..សឺត "ស៊ាវចិនងក់ក្បាលទាំងក្ដីត្រេកអរ មុននឹងលើកដៃចាប់ក្រសោបផ្ទៃមុខប្ដីរួចថើបមាត់នៅចំពោះមុខអ្នកដទៃ នេះជាទម្លាប់ទៅហើយចំពោះពួកគេអ្នកបម្រើឬក៏ អង្គរក្សអ្នកណា៎មិនធ្លាប់ឃើញទៅ។
"សឺត..បាយ " យុនចុងឱនទៅថើបថ្ងាស់នាងបន្តិច មុននឹងដើរទៅរកឡានមុននឹងបើកចេញទៅស្រាប់តែមានឡានខ្មៅមួយបើកមកឈប់នៅខាងមុខបាំងផ្លូវជិតឈឹង។
"ហើុយ...អាណា៎ហេតុអីក៏ប្រហើនយ៉ាង "អ្នកណា៎មិនខឹងនាយមានការប្រជុំនៅពេលព្រឹក តែ បែជាមានឡានខ្មៅមួយបាំងផ្លូវនៅពេលដែលយុនចុងចុះទៅអ្នកនៅក្នុងឡាននោះក៏ចុះមកតាម។
"ឌឹប "មួយដៃជាការស្វាគមន៍ អុីបូចុះពេលឡាននាយមិនចាំយួរហក់ទៅដាល់យុនចុងមួយដៃយ៉ាងដំណុំធ្វើឲ្យយុនចុងដួលទៅដីមួយទំហឹងស៊ាវចិនដែលនៅម្ខាងក៏ស្លន់មិនតិចដែល។
"យើងមិនទៅរកឯង ឯងបែជាមករកយើង អាសម្រាម "ឌឹប "យុនចុងបានហក់ទៅដាល់អុីបូមួយដៃវិញធ្វើឲ្យនាយកម្លោះដួលទៅដីរួចនាយក៏ឡើងទៅជិះពីលើ យុនចុងធ្វើការដាល់អុីបូមិនដកដៃ។
"បានហើយ ហិក ហិក "ស៊ាវចិនឃើញពួកគេវ៉ៃគ្នារហូតបែកមាត់ខៀវភ្នែកក៏រត់មកបំបែកអុីបូសម្លឹងមើលនាងពីក្បាលដល់ចុងជើងយល់ថានាងស្អាតជាងមុន។
" កុំតែប្រពន្ធយើង ហាមទាន់ទេកុំអីឯងរយះក្បាលមិនខាន "យុនចុងចង្អុលអុីបូទាំងខឹងសង្គ្រឺតជើងធ្មេញ បើកុំតែប្រពន្ធនាយនៅទេកុំអីគេបែកក្បាលមិនខាន។
"ហ៎ាសហា៎ ឯងចេះនិយាយមករួច ប្រពន្ធឯងមិនខ្លាច រកាដែកខ្លះទេហេ៎ស ហឺស ដណ្ដើមប្រពន្ធយើងបែបនេះ "អុីបូសើចទាំងហួសចិត្តចេះហៅស៊ាវចិនជាប្រពន្ធទៅរួចគេមិនចេះខ្មាស់មាត់ទេឬយ៉ាងមិច។
"លោកកំពុងតែនិយាយអី ហិក "ស៊ាវចិនសម្លឹងមើលមុខអុីបូនាងឮសម្ដីរបស់គេដូចជាម្ជុលចាក់ទម្លុះបេះដូងរបស់នាងឈឺខ្ទួកៗ តែនាងមិនមានការចងចាំនោះទេ។
"ឯងឆ្គួតហើយ នាងជាប្រពន្ធយើងរៀបការពេញច្បាប់ កុំនិយាយបំភ្លឺសការពិត "យុនចុងសម្លក់អុីបូទាំងមិនពេញរឿងអីនាយហៅស៊ាវចិនប្រពន្ធមិនបាននាយរៀបការនឹងគ្នា អេតាសុីវិលក៏ចុះរួចនាងក៏កំពុងពពោះកូននាយដូចគ្នាមានតែគេទេហៅមិនេះរអាមាត់។
"រៀបកាពេញច្បាប់ ហា៎សហា ខ្មោចទើបជឿឯង ស៊ាវចិនទៅវិញ "អុីបូសើចទាំងស្នាមញញឹមកំណាចធ្វើឲ្យនាងក្រមុំខ្លាចភ្លាមៗវាដូចជាបុរសដែលរំលោភនាងពេលនោះណាស់ភាពភ័យខ្លាចពេលនោះក៏ចូលមកគ្របដណ្ដប់ពេញខួក្បាលរបស់នាង។
"ហិក ខ្ញុំមិនស្គាល់លោកទេ លែងខ្ញុំ "ស៊ាវចិនប្រមូលភាពក្លាហាន រុញច្រានភាពភ័យខ្លាចចេញនាងទៅជាមួយបុរសប្លែកមុខមិនបានទេ។
"មិនស្គាល់នេះនាង លែងស្គាល់ប្ដីខ្លួនឯងហើយ ឆាប់ទៅប្អូនប្រុសនាងកំពុងចាំ "ផាំង "អុីបូនៅតែខំប្រឹងអូសនាងទៅរកឡាននាយមិនចង់ឲ្យនាងនៅជាមួយនឹងយុនចុងទេគេជាមនុស្សថោកទាបហើយក៏អាក្រក់ខ្លាំងដែល អុីបូអូសដៃស៊ាវចិនបានប៉ុន្មានជំហានយុនចុងក៏ទាញកាំភ្លើងពីចង្គេះរួចតម្រង់ទៅអុីបូ។
"លែងប្រពន្ធយើងបើមិនចង់ សុីមួយគ្រាប់សំណរ "យុនចុងស្រែកគម្រាមអុីបូកុំឲ្យនាយនាំប្រពន្ធខ្លួនទៅដឹងទេរយៈពេល2ខែមកនេះនាយទម្រាំតែជួបមនុស្សដែលស្រឡាញ់នាយមិនងាយនោះទេនាយមិនព្រមឲ្យគេនាំប្រពន្ធខ្លួនទៅទេ។
"ចង់បាញ់ណាស់ក៏បាញ់មក វើយ.. "អុុីបូញោចចុងមាត់នាយព្រមទាំងញាក់ជញ្ជើមបកទៅយុនចុងវិញទាំងមិនញញើតនឹងគ្រាប់កាំភ្លើង កម្លងមកអុីបូត្រូវគ្រាប់កាំភ្លើងមកច្រើនហើយត្រូវម្ដងទៀតក៏មិនខុសអ្វី។
"ហិក ហិក លែងខ្ញុំទៅហិក ហិកលោកប្ដី ហិកជួយអូនផង "ស៊ាវចិនព្យាយាមរើពីរង្វង់ដៃអុីបូនាងខ្លាច ខ្លាចកូននឹងនានគ្រោះថ្នាក់រឹតតែមិនចង់បែកពីស្វាមី។
"លែងប្រពន្ធយើង ភ្លាមណា៎ "យុនចុងសារនេះគឺលេងមែនទែនហើយនាយកេះកៃរួចតម្រង់ទៅលើថ្ងាស់របស់អុីបូទាំងទឹកមុខមាំនាយខាយវិនក៏តម្រង់កាំភ្លើងមកកាន់នាយដូចគ្នា បើយុនចុងបាញ់អុីបូខាយវិននឹងបាញ់យុនចុង។
"យើងឲ្យឱកាសនាងម្ដងទៀតបើមិនទៅទេ បើនាងនឹងគ្មានថ្ងៃជួបប្អូននាងម្ដងទៀតឡើយ..."អុីបូប្រាប់នាងម្ដងទៀតបើនាងមិនទៅក៏ល្អនាយនឹងមិនចាំបាច់រៀបកាជាមួយ នឹងធ្វើតាមពាក្យសន្យាចំពោះប្រពន្ធ ។
"ខ្ញុំមិនស្គាល់រឹតតែមិនចង់ទៅ ហិក លោកដោះលែងខ្ញុំទៅហិក "ស៊ាវចិនរើសបម្រាស់ខ្លាំងនាយក្រវីនឹងពោលពាក្យដដែលថាមិនចង់ទៅទេ។
"...ហិុមបាន.."ដឹប "គ្រាន់តែអុីបូលេងដៃស៊ាវចិនបានភ្លាមយុនចុងក៏ហក់ទៅដាល់អុីបូពួកគេទាំងពីវ៉ៃគ្នាទៅមក ដោយឃើញថាអុីបូមានប្រៀបជាង ហើយគេក៏បម្រុងនឹងទាញគល់ឈើដែលនៅជិតដៃនោះវ៉ៃទៅលើយុនចុងនាងក៏ទាញកាំភ្លើងដែលនៅដៃកូនចៅយុនចុងនោះបាញ់សម្ដៅទៅលើអុីបូ។
"ផាំង.."មួយគ្រាប់ចំដៃខាងឆ្វេងម្ដងអុីបូស្ទុះក្រោក យុនចុងសម្លឹងងើបឈររួចសម្ដៅទៅរកនាងនេះជាលើកទី1តែបាញ់ត្រង់សាហាវ។
"ហិុុម.ល្អបើនាងមិនចង់ទៅយើងក៏មិនបង្ខំ តែនាងត្រូវទុកថានាងមានអ្នកដែលរង់ចាំដំណឹងនាងមករហូត យើងក៏គ្មានថ្ងៃឲ្យគេជួបនាងទៀតដែល "មិនស្គាល់នាយមិនអីទេតែបើមិនស្គាល់ប្រពន្ធនាយ នាយច្បាស់ជាគុំទុកអុីបូនិយាយតែប៉ុណ្នឹងនាយក៏លើកដៃខ្ទប់ឈាមរួចឡើងឡានបើកចេញទៅបាត់។
"លោកប្ដីបង យ៉ាងមិចហើយ "ស៊ាវចិនចូលមករកស្វាមីនាងស្ទាបថ្ពាល់ប្ដីទាំងការបារម្ភនាងបារម្ភណាស់ខ្លាចគេមានគ្រោះថ្នាក់។
"បងមិនអីទេចុះអូន "យុនចុងងក់ក្បាលនាយឮយសម្លឹងមើលពីក្រោមដល់លើក្រែងនាងមានកន្លែងណា៎ដែលមានរបួស។
"អូនមិនអីទេ ហិក "ស៊ាវចិនក្រវីក្បាលនាងឱបយុនចុងទាំងទឹកភ្នែកនាងមិនធ្លាប់មានហេតុការបែបនេះពីមុនមកនោះទេនេះជាលើកទីមួយហើយ។
"សឺតកុំខ្លាច "ដោយឃើញរឹកពារនាងក្រមុំមិនស្រួលនាយក៏យលើវាថានាងកំពុងតែភ័យខ្លាចទើបចូលមកលួងលោម។
"ហិក ហិក "ស៊ាវចិនបានត្រឹមយំនាងមិនចងចាំតែសម្ដីរបស់អុីបូដូចជាកាំបិតចាក់ទម្លុះបេះដូងនាងយ៉ាងចឹង។

បង្វិលស្នេហ៍ម៉ាហ្វៀវ័យក្មេង(ចប់✓)Where stories live. Discover now