ភាគ9

166 20 2
                                    

ទីង!!!តុង!!!

សម្លេងចុចកណ្ដឹងបានបន្លឺឡើងដែលថេហ្យុងឮហើយក៏ដើរចេញមកបើកទ្វារក៏ឃើញថាលោកស្រីចនដែលបានមកផ្ទះរបស់ខ្កួន។

" អ្នកមីង! " ថេហ្យុងបន្លឺហៅគាត់តិចៗ នឹកឆ្ងល់ថាហេតុអ្វីក៏ថ្ងៃនេះលោកស្រីចនមកដល់ផ្ទះខ្កួនបែបនេះ។

" គឺមីងមានការចង់និយាយជាមួយក្មួយបន្តិច " លោកស្រីចនក៏បាននិយាយប្រាប់ពីមូលហេតុដែលគាត់មកហើយក៏បានស្រាយចម្ងល់របស់ថេហ្យុង។

" អញ្ចឹងអ្នកមីងអញ្ជើញចូលមកខាងក្នុងសិនមក " ថេហ្យុងបានបើកផ្លូវឱ្យគាត់ដើរចូលទៅខាងក្នុង លោកស្រីចនគាត់ក៏បានដើរចូលទៅ ថេហ្យុងបិទទ្វាររបងហើយក៏បានដើរចូលទៅតាមក្រោយលោកស្រីចន។

ចូលមកដល់ក្នុងផ្ទះលោកស្រីចនបានមកអង្គុយនៅលើសាឡុងឯថេហ្យុងក៏ដើរហួសទៅយកទឹកត្រជាក់មួយកែវមកឱ្យលោកស្រីចនហើយក៏អង្គុយក្បែរគាត់។

" អ្នកមីងមានការអ្វីចងើនិយាយជាមួយក្មួយមែនទេ? " ថេហ្យុង

" គឺមីងចង់សួរក្មួយថាហេតុអីបានជាជុងហ្គុកដូចជាមិនព្រមទៅរៀននៅបរទេសសោះ ក្មួយដឹងទេ?  " លោកស្រីចន

" ក្រែងជុងហ្គុកប្រាប់ខ្ញុំថាគេនឹងទៅហើយ ហេតុអ្វីក៏ស្រាប់តែមិនចង់ទៅវិញ? " ថេហ្យុង

" មីងក៏មិនយល់ថាហេតុអ្វីក៏ជុងហ្គុកគេបែបនេះ គេប្រាប់ថាមិនចង់ទៅមិនមែនម្ដងទេ គឺច្រើនដងហើយ តែមីងនិងពូនៅតែចង់ឱ្យជុងហ្គុកទៅ ហើយកាលដែលជុងហ្គុកមិនចង់ទៅព្រោះតែក្មួយមែនទេ? " លោកស្រីចន

" មិនអាចដោយសារតែខ្ញុំទេអ្នកមីង " ថេហ្យុង

" តែមីងយល់ថាព្រោះក្មួយ ក្នុងចំណោមមិត្តទាំងអស់ជុងហ្គុកគឺចូលចិត្តក្មួយជាងគេមីងដឹងណា៎ "

" អាចមិនដោយសារក្មួយក៏ថាបាន ត្រឹមជាមិត្តគ្មានហេតុផលអ្វីដែលជុងហ្គុុកមិនចង់ទៅរៀនដោយសារក្មួយនោះទេ " ថេហ្យុង

" មីងក៏គិតបែបនេះដែរបើជាមិត្តធម្មតាមិនមែនចិត្តមិនដាច់ថ្នាក់នេះទេ ទាន់តែជាសង្សារនឹងគ្នាទើបចិត្តមិនដាច់ តើក្មួយថេហ្យុងនិងជុងហ្គុកជាសង្សារគ្នាមែនទេ " លោកស្រីចនសួរបែបនេះឡើងដែលថេហ្យុងឮហើយក៏ចាប់ផ្ដើមភ័យស្លេកមុខតែម្ដងហើយក៏មិនដឹងថាគួរប្រាប់គាត់ការពិតឬក៏កុហកនោះទេ។

ការបែកនិងការជួបWaar verhalen tot leven komen. Ontdek het nu