សម្លេងទឹកស្រក់តក់ៗមិនដាច់ នេះគឺជារដូវភ្លៀវធ្លាក់ ចំណែកអាកាសធាតុក៏ត្រជាក់សឹងតែអាចឲមនុស្សគ្រប់គ្នាត្រូវញ័រញាក់កាយាផងដែរ។ ខ្យល់ត្រជាក់បក់ទៅបក់មក រេរ៉ដូចជាចលនារាំយ៉ាងល្វត់ល្វន់។ ដូចជាមួយនឹងទឹកភ្លៀងដែលស្រក់ហូរចុះនោះដែរ ... ក្មេងប្រុសម្នាក់ដែលនៅលើកាយមានដណ្ដប់តែអាវសស្ដើងជាមួយនឹងខោជើងខ្លី កំពុងដើរឱបដៃទាំងកាយញ័រតតាត់ដូចជាកូនចាបធ្លាក់ទឹក។ បបូរមាត់របស់គេឡើងស្វាយដោយសារអាកាសធាតុត្រជាក់ខ្លាំង បើយើងសង្កេតមើលឲច្បាស់នៅលើដងខ្លួនគេមានស្នាមជាំខ្មៅៗដុំៗ ហាក់ទទួលរងអំពើហឹង្សាមកពីណាយ៉ាងចឹង។
នៅតាមដងផ្លូវដែលស្ងាត់ជ្រងំ គេដើរតែម្នាក់ឯងកណ្ដោចកណ្ដែងគ្មានកោះត្រើយ ។ ចំណែកឯកែវភ្នែកខ្មៅនោះក៏ចេះតែហូរទឹកថ្លាស្រក់មកប្រណាំងនឹងទឹកភ្លៀង។
# 2ម៉ោងមុន
នៅក្នុងផ្ទះតូចមួយដែលពោរពេញទៅដោយសេចក្ដីទុក្ខសោក។ បុរសដែលកំពុងកាន់ដបស្រា ស្រែកសម្លុតខ្លាំងៗនៅក្នុងផ្ទះដ៏តូចមួយនោះ ធ្វើឲស្រ្ដីចំណាស់ដែលជាភរិយាគាត់ចូលមកឃាត់។
" ឪវាស្រវឹងហើយ សម្រាកទៅ!! " ស្រ្ដីចំណាស់ចូលឃាត់ស្វាមីគាត់ ប៉ុន្តែមើលទៅមិនអាចនិយាយអ្វីជាមួយមនុស្សស្រវឹងបានឡើយ
បុរសនោះក៏រុញស្រ្ដីនោះមួយទំហឹងឲចេញពីខ្លួន
" នាងឯងកុំមកឃាត់យើង!! ទៅហៅអាកូនចង្រៃនោះមកជួបយើង!! " គាត់ស្រែកខ្លាំងៗ ទៅកាន់ប្រពន្ធរបស់គាត់ ស្វែងរកវត្តមានកូនប្រុសរបស់គាត់
" ឪវា~ កុំរករឿងកូនអី!! " អ្នកជាម្ដាយឮសូរប្ដីចង់រករឿងកូនហើយគាត់មិនអាចបណ្ដោយបានកើតឡើងបានទេ
" នាងឯងចង់ខ្លាំងជាមួយអញឬ? ទៅហៅអាកូនចង្រៃនោះមកជួបអញ!! នាងឯងនេះការពារវាដល់ហើយណ៎!! " គាត់និយាយត្រគោះបោះបោក ទាំងស្រវឹងស្រាជោគជាំ
" ឪវា~~ "
*ផាច់* ផ្ទៃមុខស្រីចំណាស់ត្រូវបានកម្លាំងដៃទះឲងាកទៅម្ខាង ដោយសារអ្នកជាស្វាមី
" កុំមកតមាត់ជាមួយយើង!! អាហ៊ូន! អាចង្រៃមិនឮអញហៅអាឯងទេឬ? " បន្ទាប់ពីគាត់ប្រើប្រាស់ហឹង្សាទៅកាន់ប្រពន្ធគាត់ គាត់ក៏ស្រែកហៅវត្តមានកូនប្រុសវ័យ17ឆ្នាំរបស់គាត់