Episode 45

438 49 0
                                    

     គ្រប់យ៉ាងដូចបានគ្រងទុករួចជាស្រេចដោយមកដល់កន្លែងយ៉ុនហ្គីក៏ចូលទៅមុនដោយមានកូនចៅរបស់អ្នកស្រីរ៉ាស៊ីនៅចាំទទួលរួចជាស្រេច មើលទៅមិនសូវមានមនុស្សទេឬគាត់លាក់បង្គប់មនុស្សជុំវិញនេះ?
« មកដល់ហើយ? »
« ម៉ាក់កំពុងលេងអ្វីទៀតហើយ? »
« លេង? ម៉ាក់មិនបានលេងអ្វីនោះទេកូនម៉ាក់គ្រាន់តែនឹកប្អូនរបស់ម៉ាក់តែប៉ុណ្ណោះ » បែកគ្នាយូរឆ្នាំពេកគាត់ក៏រៀងនឹកអ្នកជាប្អូនបន្តិចបន្តួចដែលនឹងណា ព្រោះបងប្អូនធ្លាប់តែនៅផ្ទះជាមួយគ្នានោះអី ។
« ហេតុអ្វីធ្វើបាបតែមនុស្សគ្មានកំហុសបែបនេះ? » គេពិតជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីគាត់តែងតែទាញមនុស្សមនុស្សដែលមិនដឹងអីមកពាក់ព័ន្ធ? ទាំងដែលកំហុសគ្រប់យ៉ាងមកពីគេ ហេតុអីមិនសំដៅមកគេមក?
« គ្មានកំហុស? នាងហ្វាយនេះហើយដែលវាមានកំហុសធ្ងន់ធ្ងរជាងគេនោះ »
« ម៉ាក់ទេដែលខុសធ្ងន់នោះ! មនុស្សប៉ុន្មាននាក់ហើយដែលស្លាប់ព្រោះតែការហួងហែងឆ្កួតឡប់របស់ម៉ាក់នេះ? »
« ការហួងហែងឆ្កួតឡប់? ហ៊ឹសៗ យ៉ុនហ្គី កូននិយាយមករួច? កូនក៏ដឹងថាម៉ាក់ស្រឡាញ់កូនខ្លាំងប៉ុណ្ណាតែកូនបែរជាគិតថាការស្រឡាញ់របស់ម៉ាក់ជារឿងឆ្កួតឡប់ទៅវិញ? ម៉ាក់ធ្វើគ្រប់យ៉ាងព្រោះតែកូនម៉ាក់គ្រាន់តែចង់ឱ្យកូនល្អ តើម៉ាក់ខុសធ្ងន់ណាស់ឬ? » មែនហើយ គ្រប់យ៉ាងព្រោះតែគាត់ស្រឡាញ់កូនរបស់គាត់ គាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឱ្យកូនរបស់គាត់មានក្ដីសុខ តែកូនគាត់បែរជាគិតថាក្ដីស្រឡាញ់ហួងហែងរបស់គាត់វាជារឿងឆ្កួតឡប់ឥតបានការទៅវិញ ។
« តែម៉ាក់ជាអ្នកដែលបំផ្លាញក្ដីសុខរបស់ខ្ញុំ បើម៉ាក់ស្រឡាញ់ខ្ញុំម៉េចក៏ម៉ាក់ធ្វើបែបនេះ? ម៉ាក់មិនដែលចាត់ទុកខ្ញុំជាកូនផងក៏មិនដឹង » គាត់ថាស្រឡាញ់កូនតែគាត់ដែលបំផ្លាញក្ដីសុខរបស់កូន តើនេះជាអ្វី? គេមិនយល់ទេ មិនយល់ពីក្ដីស្រឡាញ់របស់គាត់សូម្បីតែបន្តិច គេមិនយល់ពិតមែន ។
« ម៉ាក់ស្រឡាញ់កូនណាស់យ៉ុន... »
« ម៉ាក់ឈប់និយាយថាស្រឡាញ់ខ្ញុំទៀតទៅ ខ្ញុំហត់នឹងស្ដាប់ពាក្យបោកប្រាស់នេះណាស់ ខ្ញុំដឹងថាវាជាការសម្ដែងតែប៉ុណ្ណោះព្រោះខ្ញុំជាកូនរបស់ម៉ាក់ហ្វាយ ម៉ាក់ស្អប់ម៉ាក់ហ្វាយកម្រិតណាខ្ញុំដឹងច្បាស់ណាស់ ហើយម៉ាក់ក៏ស្អប់ខ្ញុំខ្លាំងដូចស្អប់ម៉ាក់ហ្វាយដែរ »
« អឺមែនហើយ! យើងវាស្អប់ពួកឯង! យើងស្អប់ពួកឯងខ្លាំងណាស់ដឹងដែរទេ? យើងទ្រាំស្ដាប់ឯងហៅយើងថាម៉ាក់ទាំងក្នុងចិត្តរបស់យើងពោរពេញដោយភាពស្អប់ខ្ពើម ឃើញមុខរបស់ឯងម្ដងៗយើងពិតជារអើមខ្លាំងណាស់ ដឹងទេ? » គាត់និយាយទាំងគំហកទៅកាន់យ៉ុនហ្គី ព្រោះតែស្អប់ខ្ពើមយ៉ុនហ្គីដែលនាយជាកូនរបស់ប្អូនស្រីខ្លួននោះឯង ។
« ព្រោះតែក្នុងខ្លួនម៉ាក់មានតែភាពច្រណែនឈ្នានីសនឹងហើយទើបម៉ាក់មិនអាចរកសេចក្ដីសុខឱ្យខ្លួនឯងបាន ម៉ាក់ក្រឡេកមើលទៅមនុស្សដែលម៉ាក់ស្រឡាញ់ពួកគេនៅក្បែរម៉ាក់ទេ បើសូម្បីតែលោកប៉ា... ផាំង! » បើសិនគាត់មិនមានចិត្តឈ្នានីសប្អូនខ្លួនឯងទេគាត់ប្រាកដជារស់នៅយ៉ាងមានក្ដីសុខជាមិនខាន យ៉ុនហ្គី និយាយមិនទាន់ចប់ផងអ្នកស្រីរ៉ាស៊ីស្រាប់តែទាញកាំភ្លើងដែលនៅលើតុក្បែរគាត់នោះបាញ់ទៅត្រូវជង្គង់របស់យ៉ុនហ្គីភ្លាមៗឥតអាសូរ ។
« អ្នកម៉ាក់សប្បាយចិត្តទេ? » គេមិនបានឈឺចាប់នឹងរបួសដែលខ្លួនកំពុងមាននោះទេតែបែរជាបោះសំណួរសួរទៅកាន់គាត់វិញដោយធម្មតា ។
« កុំរំឭកពីប្រុសថោកទាបម្នាក់នោះឱ្យយើងឮ! »
« អ្នកស្រីក៏មិនថ្លៃថ្នូរដែលកុំថាឱ្យប៉ារបស់ខ្ញុំ ព្រោះអ្នកស្រីជាមនុស្សថោកទាបទើបប៉ារបស់ខ្ញុំត្រូវបកអាក្រាតមនុស្សថោកទាបដូចអ្នកស្រីរហូតដល់ស្លាប់ខ្លួនឯង » កំហឹងឆាបឆេះឡើងបន្ទាប់ពីអ្នកស្រីរ៉ាស៊ីស្រដីថាឱ្យអ្នកជាឪពុករបស់ខ្លួន ។ ការឈឺចាប់ព្រោះគ្រាប់កាំភ្លើងត្រូវរសាយលេចឡើងមកវិញដោយកំហឹង ឪពុករបស់គេបាត់បង់ជីវិតព្រោះតែព្យាយាមបកអាក្រាតរឿងរ៉ាវដ៏ស្មោគគ្រោករបស់អ្នកស្រីរ៉ាស៊ីទើបត្រូវអ្នកស្រីរ៉ាស៊ីបាញ់បានមុន ។
« នោះមកពីឪឯងវាល្ងង់! វាល្ងង់ដែលចូលមករកកន្លែងងាប់ដោយខ្លួនឯងហើយឥឡូវកូនរបស់វាក៏ល្ងង់ដែរ វាចូលមករកផ្លូវងាប់ដោយយើងមិនបាច់ហត់ប្រើកម្លាំងបាយ... »
« លោកស្រី! » អ្នកស្រីរ៉ាស៊ីនិយាយមិនទាន់នឹងចប់ផងស្រាប់តែមានបុរសម្នាក់រត់ចុះមកពីខាងលើមកក្នុងសម្លៀកបំពាក់ពណ៍ខ្មៅ បិទមុខជិតតែយ៉ាងក៏អាចមើលដឹងថានាយម្នាក់នោះមានទឹកមុខតក់ក្រហល់ខ្លាំងយ៉ាងណាដែរ ។
« មានរឿងអី? »
« ... » ប្រុសម្នាក់នោះឱនមកខ្សឹបប្រាប់អ្វីម្យ៉ាងទៅអ្នកស្រីរ៉ាស៊ីហើយក៏ងាកថយទៅឈរម្ខាងចាំចៅហ្វាយបញ្ជា ។
« ឯងព្រហើនណាស់ យ៉ុនហ្គី ហ៊ានលេងល្បិចជាមួយយើងផង? »
« ព្រោះអ្នកស្រីថោកទាបទើបត្រូវតែលេងល្បិចជាមួយបើមិនដូច្នេះទេអ្នកស្រីនឹងខាំពួកយើងឱ្យត្រូវរបួសកាន់តែច្រើននាក់ »
« សម្បត្តិត្រឹមកូនចៅល្ងង់ៗរបស់ឯងប៉ុន្មាននាក់នោះ? ឯងគិតថាអាចធ្វើអ្វីលើយើងបានឬ? »
« ហ៊ឹសៗ ទីនេះជាប្រទេសកូរ៉េទេ អ្នកស្រីដ៏មានអំណាច! » មុននេះគាត់និយាយទាំងមានអំនួត អួតអាងពីខ្លួនឯងត្បិតអីនៅប្រទេសអ៉ីតាលីគាត់ជាស្ត្រីម្នាក់ដែលមានអំណាច មានមហិច្ឆតាខ្លាំងក្លាណាស់ ។ តែគាត់ប្រហែលជាមិនបានគិតដល់រឿងម្យ៉ាង ទីនេះជាប្រទេសកូរ៉េជាពិសេសនៅតំបន់ជាយក្រុងនេះសុទ្ធសឹងតែជាតំបន់របស់គេព្រោះគេជាបងធំនៃក្រុមឥន្ទ្រីខ្មៅ ហើយតំបន់នេះក៏នៅក្រោមការគ្រប់គងរបស់គេដូចគ្នា ។
« កុំនិយាយច្រើនអី បាញ់! » ផាំងៗៗ៚ គ្រាន់តែអ្នកស្រីរ៉ាស៊ីនិយាយចប់សំឡេងបាញ់គ្នាក៏បន្លឺឡើង ដោយមនុស្សអាវខ្មៅបិទមុខបានបាញ់មកកាន់យ៉ុនហ្គីតែនាយរហ័សជាងអាចគេចខ្លួនបានយ៉ាងរហ័ស បន្ទាប់មកឈុតឆាកបាញ់ប្រហារក៏កើតឡើង ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Tempat cerita menjadi hidup. Temukan sekarang