Episode 47

389 27 0
                                    

« ចុះ...ចុះពេលនេះបងយ៉ាងម៉េចហើយ? ហ្ហឹកៗ យ៉ុនបងឈឺខ្លាំងទេ? ហ្ហឹកៗ » ជីមីន យំសសឹកពេលឮនាយនិយាយចប់ គេមិនបានចាប់អារម្មណ៍នឹងជើងរបស់នាយនោះទេតាំងពីមកដល់ទីនេះ ។
« នាំដេតឌីទៅមន្ទីរពេទ្យទៅម៉ាម៉ា អ្ហឹកៗ » ជីយ៉ុនក៏យំពេបមាត់ដូចគ្នាព្រោះតែបារម្ភពីឪពុក ។
« អា!មិនអីទេៗ ដេតឌីមិនអីទេកូន គ្រាន់តែញ៉ំាថ្នាំអស់នឹងជាហើយ »
« តែបង... »
« បងមិនអីពិតមែន កុំបារម្ភអីបើបងឈឺបងនឹងប្រាប់អូនមុនគេ » ជាការពិតគេពិតជាមិនអីពិតមែន គេមិនបានគ្រាន់តែកុហកដល់រាងតូចនិងកូននោះឡើយ ។
« ក៏បាន ហាមកុហកអូននិងកូនឮទេ? »
« បាទ »
« ចឹងថ្ងៃនេះពួកយើងទៅដើរលេងបានទេបាទ? » ជីយ៉ុន សួរទាំងញញឹមតិចៗ ទៅឪពុកម្ដាយរបស់ខ្លួន ។
« កុំអីល្អជាងណាកូន ប្រយ័ត្នជើងដេតឌីឈឺខ្លាំងបើសិនដើរច្រើន » ជីមីន បដិសេធនិងលើកហេតុផលមកពន្យល់កូនរបស់ខ្លួនព្រោះតែខ្លាចថាពេលនាយដើរច្រើននឹងធ្វើឱ្យជើងរបស់នាយឈឺវិញ ។
« មិនអីទេអូន បងមានឈឺឯណា? បងក៏ចង់នាំអូននិងកូនទៅខាងក្រៅដែលថ្ងៃនេះ » គេមានគម្រោងថានឹងនាំពួកគេទៅដើរលេងឱ្យអស់ចិត្តមុននឹងត្រឡប់ទៅកូរ៉េវិញ ។
« មិនអីទេ ដេតឌីចាំជើងដេតឌីជាក៏បានកូនយល់ស្របតាមម៉ាម៉ាបាទ កូនខ្លាចដេតឌីឈឺទៀត »
« ក៏បានៗ ចឹងថ្ងៃនេះដើរលេងជិតៗនេះសិនចុះចឹង » ចប់សម្ដីពួកគេក៏នាំគ្នារៀបចំខ្លួនចេញទៅដើរលេងជិតៗផ្ទះដែលពួកគេរស់នៅ ។ នៅម្ដងនេះក៏មានសួនច្បារនិងកន្លែងក្មេងលេងផងដែរ ពួកគេនាំជីយ៉ុនមកលេងទីនេះ សំឡេងសើចក្អាកក្អាយបន្លឺឡើងបញ្ជាក់ពីភាពសប្បាយរីករាយដែលពួកគេបានផ្ដល់ឱ្យគ្នាទៅវិញទៅមក ។
« សប្បាយសិនចុះ បន្តិចទៀតឯងនឹងរលាយផាក ជីមីន! »

___

     កន្លងផុតទៅមួយសប្ដាហ៍ ពួកគេក៏ត្រឡប់មកកូរ៉េវិញព្រមជាមួយប៉ាម៉ាក់របស់ជីមីនដូចគ្នា ពីដំបូងលោកផាកមិនព្រមមកនោះទេតែដោយសារប្រពន្ធកូនត្រឡប់មកជាមួយយ៉ុនហ្គីអស់ទៅហើយទើបគាត់ប្ដូរចិត្តវិញព្រោះថានៅទីនេះគាត់មិនមានការងារនោះទេបើទៅកូរ៉េវិញគាត់អាចរកការងារបានផ្ទះក៏មាននៅដូចគ្នា ។
« លោកពូគិតថាជីមីនចូលចិត្តកន្លែងណាជាង? »
« គេចូលចិត្តគ្រប់កន្លែងនឹង តែដែលចូលចិត្តខ្លាំងនោះគឺសមុទ្រព្រោះគេចូលចិត្តមើលព្រះអាទិត្យលិច » យ៉ុនហ្គី
« ចឹងធ្វើនៅសមុទ្រគឺល្អបំផុតហើយ ចាំខ្ញុំចាត់ចែងរឿងរៀបចំកន្លែងចុះព្រោះមិត្តរបស់ខ្ញុំម្នាក់ជាអ្នកធ្វើការងារអស់នឹង » ថេហ្យុង
« អរគុណថេហ្យុង! ពឹងលើពួកឯងហើយណា »
« ទុកចិត្តចុះលោកពូ ជីមីននឹងពេញចិត្តខ្លាំងជាមិនខានទេ » ជុងហ្គុក ស្រដីទាំងសើចតិចៗ ។
« ឱ្យតែប្រាកដ! » យ៉ុនហ្គី ក៏សើចតាមក្មួយរបស់នាយ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Where stories live. Discover now