Episode 48

354 26 0
                                    

    
   
     បន្ទាប់ពីប្ដូរហើយជីមីនក៏ត្រូវបានថេហ្យុងចងភ្នែករបស់គេជិត គេព្យាយាមសួរនាំពីមូលហេតុដែលនាំឱ្យថេហ្យុងចងភ្នែករបស់គេតែថេហ្យុងមិនប្រាប់ពីមូលហេតុទេគេគ្រាន់តែប្រាប់ឱ្យជីមីននៅស្ងៀមនិងដើរតាមគេពេលទៅដល់ជីមីននឹងដឹងដោយខ្លួនឯងមិនខាន ។
« ដល់ឬនៅថេហ៍? » ដើរមករៀងឆ្ងាយពីបន្ទប់ហើយនៅតែមិនទាន់ដល់ទៀតទើបគេសួរទៅថេហ្យុង ។
« បន្តិចទៀតណា បន្តិចទៀតដល់ហើយកុំភ័យ! » ថេហ្យុងកាន់ដៃជីមីនដើរមកដល់កន្លែងដែលមានមនុស្សមួយក្រុមកំពុងតែអង្គុយជាពីរជួរហើយនិងមានអ្នកឈរខ្លះផងដែរ ។
« អាចបើកភ្នែកបានហើយ! » ថេហ្យុង និយាយហើយក៏ថយចេញទៅឈរក្បែរជុងហ្គុកនិងកូនរបស់គេ ដោយជំនួសឱ្យលោកផាកដែលជាឪពុករបស់គេមកឈរក្បែររាងតូចជីមីនវិញ ។ ជីមីន លើកដៃសន្សឹមៗទៅស្រាយក្រណាត់ដែលចងបាំងភ្នែករបស់គេនោះចេញ បន្ទាប់ពីស្រាយចេញហើយគេបើកភ្នែកធំៗ ភ្ញាក់ផ្អើលជាខ្លាំង ។
« នេះ? យ៉ុន? លោកប៉ា? » បើកភ្នែកដំបូងគេបានឃើញបុរសម្នាក់សប្បុរសស្លេកពាក់អាវធំពណ៌ខ្មៅខុសពីគេដែលពាក់អាវស ឈរក្បែរបុរសវ័យចំណាស់ម្នាក់សម្លឹងមើលមកកាន់គេដោយស្នាមញញឹមស្រស់លើផ្ទៃមុខ ។
« កាន់បាច់ផ្កានេះទៅកូនហើយឱបដៃប៉ាមក! ប៉ាជូនកូនទៅរកបុរសដែលអាចមើលថែ ស្រឡាញ់កូនពេញមួយជីវិត! » លោកផាកនិយាយទាំងស្នាមញញឹមទៅកាន់កូន គាត់បានយល់ច្បាស់ហើយពីក្ដីស្រឡាញ់របស់ពួកគេ ។ ដូច្នេះគាត់ក៏លែងហាមឃាត់កូនដែរ ព្រោះក្ដីសុខកូនរបស់គាត់គឺនៅជាមួយបុរសដែលនៅជុំវិញខ្លួនសុទ្ធតែគ្រោះថ្នាក់ម្នាក់នេះឯង ។
« ហ្ហឹកៗ ប៉ា... »
« កុំយំកូនប្រុសប៉ា ថ្ងៃនេះជាថ្ងៃដែលកូនតែងតែស្រមៃមិនចឹង? » គាត់លើកដៃជូតទឹកភ្នែករបស់ជីមីនដែលហូរស្រក់ចុះមកកាត់ថ្ពាល់ប៉ោងៗ ក្រហមព្រឿងៗនោះ ។
« កូនសប្បាយចិត្តណាស់ ហ្ហឹកៗ »
« តស់ៗ កុំយំឆាប់ទៅកុំឱ្យកូនកំលោះចាំយូរ » ចប់សម្ដីគាត់ក៏បណ្ដើររាងតូចដើរទៅកាត់ភ្ញៀវកិត្តិយសដែលអង្គុយសងខាងផ្លូវដើរដែលក្រាលដោយស្រទាប់ផ្កាសាគូរ៉ាជាផ្កាដែលរាងតូចចូលចិត្ត ។
« ប៉ាប្រគល់កែវភ្នែករបស់ប៉ាឱ្យទៅកូនហើយ សូមមើលថែកែវភ្នែករបស់ប៉ាផង » លោកផាកបណ្ដើរកូនប្រុសរហូតមកដល់កន្លែងដែលយ៉ុនហ្គីឈរនោះហើយទើបប្រគល់រាងតូចឱ្យទៅយ៉ុនហ្គី ។
« បាទ ខ្ញុំសន្យា »
« ប៉ាទុកចិត្តហើយ! »
« តើលោក មីន យ៉ុនហ្គី យល់ព្រមទទួលលោកផាក ជីមីនជាភរិយានិងមើលថែរក្សាគ្នាអស់មួយជីវិតដែរឬទេ? »
« ខ្ញុំព្រមទទួលផាក ជីមីន ជាភរិយានិងយល់ព្រមមើលថែរក្សាស្រឡាញ់គេអស់មួយជីវិត » ក្នុងមួយជីវិតនេះគេស្រឡាញ់ជីមីនតែម្នាក់ទេ គេផ្ដល់ក្ដីស្រឡាញ់ឱ្យទៅរាងតូចច្រើនណាស់រហូតដល់មិនអាចកាត់ថ្លៃបាន គេនឹងមើលថែរាងតូចឱ្យបានល្អ ។
« តើលោកផាក ជីមីន យល់ព្រមទទួលលោកមីន យ៉ុនហ្គីជាស្វាមីដែរឬទេ? »
« ខ្ញុំយល់ព្រម! »

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Donde viven las historias. Descúbrelo ahora