Episode 49

467 30 0
                                    

« អ្ហាយយ មុខខ្ញុំ ហ្ហឹកៗ » ជីមីនស្រែកចាចលាន់ពេញបន្ទប់ទឹក ទឹកភ្នែករបស់គេស្រក់មកតក់ៗឥតដាច់មុខដែលធ្លាប់តែស្រស់ស្អាតរបស់គេពេលនេះប្រែជាគួរឱ្យខ្ពើមរអើមហើយ តើគេមានមុខឯណាជួបប្ដីនិងកូននោះ?
« មីននី! » យ៉ុនហ្គី ចូលមកក្រសោបឱបកាយប្រពន្ធដែលកំពុងតែយំឱបខ្លួនក្បែរទ្វារបន្ទប់ទឹក ។ ទឹកភ្នែករបស់គេហូរមកម្ដងទៀត ហូរមកដោយគ្មានសំឡេងយំ គេឈឺចាប់! ប្រពន្ធគេក្លាយជាបែបនេះតែគេបែរជាមិនអាចជួយអ្វីគេបានសោះ?
« ហ្ហឹកៗ ចេញទៅៗ បងកុំមកជិតអូនអី ហ្ហឹកៗ » ជីមីន រុញកាយមាំរបស់ប្ដីគេចេញពីខ្លួនខណៈពេលនាយប្រុងនឹងចូលមកឱបគេ ។ គេគួរឱ្យខ្ពើមណាស់មិនសមនៅជិតឬឱ្យយ៉ុនហ្គីឃើញមុខរបស់គេទេ ។
« បងចេញទៅលុះត្រាតែអូនចេញទៅជាមួយបង! »
« ហ្ហឹកៗ អូនគួរឱ្យខ្ពើមណាស់... » ជីមីន នៅតែទន្ទេញពាក្យដដែលៗ ព្រោះសូម្បីតែគេក៏ចង់រអើមនឹងខ្លួនឯងដែរ ។
« ទេៗ! កុំនិយាយពាក្យបែបនេះ មោះទៅក្រៅវិញជាមួយបងប្រពន្ធល្អត្រូវស្ដាប់ប្ដី! » យ៉ុនហ្គី និយាយហើយក៏ចាប់បីត្រកងកាយតូចចេញមកក្រៅដាក់លើគ្រែសម្រាកវិញ ។
« មុខអូន... »
« មុខអូនស្រស់ស្អាតណាស់ កុំយំអីអូននៅតែស្រស់ស្អាតសម្រាប់បងជានិច្ច! » យ៉ុនហ្គី និយាយទាំងស្នាមញញឹមគេនិយាយលួហលោមរាងតូចផងហើយក៏ជាពាក្យពិតផង ។
« មុខអូនអាក្រក់ណាស់ បងប្រាកដជាលែងស្រឡាញ់ ហ្ហឹកៗ » ជីមីនពេបមាត់យំរហាមព្រោះតែប្ដីរបស់គេប្រាកដជាលែងស្រឡាញ់គេជាមិនខានទេ ។
« បងស្រឡាញ់អូនណាស់ មិនថាអូនមានមុខមាត់បែបណាក៏បងនៅតែស្រឡាញ់អូន ព្រោះបងមិនបានស្រឡាញ់អូនព្រោះតែរូបសម្រស់ទេ បងស្រឡាញ់អូនលើចរិត ចិត្តល្អសន្ដោសប្រណីរបស់អូន មិនថាពេលនេះឬតទៅមុខទៀតអូនមានរូបសម្រស់បែបណាទេក៏មីន យ៉ុនហ្គី នៅតែស្រឡាញ់មីន ជីមីន មិនប្រែប្រួលដែរ » ក្ដីស្រឡាញ់ដែលគេបានប្រគល់ឱ្យទៅរាងតូចវាធំធេងខ្លាំងណាស់ ហើយគេស្រឡាញ់រាងតូចខ្លាំងណាស់គេមិនខ្វល់ថារាងតូចនឹងមានមុខមាត់បែបណា ក្លាយទៅជាបែបណានោះទេគេមិនដែលគិតថានឹងបោះបង់ឬដកចិត្តឈប់ស្រឡាញ់ជីមីនឡើយ ។ ព្រោះជីមីនជាអ្នកដែលបានផ្លាស់ប្ដូរគេនិងជាអ្នកដែលគេចង់ផ្លាស់ប្ដូរខ្លួនដើម្បីរាងតូចមើលឃើញគេ រូបសម្រស់បែបណាវាមិនសំខាន់ទេ អ្វីដែលសំខាន់គឺអត្តចរិតរបស់គេគឺគេល្អប្រពៃណាស់ ។
« តែយ៉ុន... »
« ស្ដាប់បងណាមីននី! បងមិនដែលខ្វល់រឿងរូបសម្រស់ទេ ព្រោះវានឹងបាត់បង់ទៅតាមពេលវេលាដែលដើរទៅមុខឥតឈប់ឈរ តែអ្វីដែលនៅតែស្ថិតស្ថេរនោះគឺក្ដីស្រឡាញ់ដែលបងមានចំពោះភរិយារបស់បងវាគ្មានថ្ងៃរសាយបាត់ពីលោកនេះទេ » យ៉ុនហ្គី ស្រដីដោយម៉ឺងម៉ាត់រាល់ពាក្យសម្ដីគេនិយាយវាចេញពីចិត្តមក គេមិនបានកុហកបោកប្រាស់រាងតូចដើម្បីឱ្យគេស្ងប់ចិត្តនោះទេ ។
« បង ហ្ហឹកៗ! » គេនិយាយអ្វីមិនចេញទេ ចេញតែទឹកភ្នែកតែប៉ុណ្ណោះតែវាមិនមែនជាទឹកភ្នែកនៃការឈឺចាប់ទេ ជាទឹកភ្នែកនៃការរំភើបត្រេកអរក្រៃលែងជាតិនេះគេសំណាងពេកហើយដែលបានជួបមនុស្សដូចយ៉ុនហ្គី ។ នាយល្អខ្លាំងណាស់សម្រាប់គេ នាយល្អដល់ថ្នាក់គេផ្ទាល់សឹងតែមិនហ៊ានទទួលយកព្រោះនាយល្អលើសគេខ្លួនឯង ពេលខ្លះគេមានអារម្មណ៍ថានាយគួរតែជួបមនុស្សដែលល្អជាងខ្លួន ។
« ឈប់យំ ឈប់ពិបាកចិត្តបានហើយ! បងមិនទុកឱ្យប្រពន្ធបងនៅបែបនេះនោះទេនៅពេលដែលអូនរឹងមាំជាងនេះបងនឹងជូនអូនទៅវះកាត់យកផ្ទៃមុខស្រស់ស្អាតរបស់អូនកាលពីមុនមកវិញ » គេមិនទុកឱ្យរាងតូចរស់នៅទទួលបានការស្អប់ខ្ពើមពីនរណានោះទេ ព្រោះតែជីមីនសក្តិសមនឹងទទួលបានក្ដីស្រឡាញ់ពីមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនគេ ។
« មែនណា? »
« បាទមែន... កុំគេចមុខបង! » យ៉ុនហ្គី ប្រាប់ទៅគេបែបគំរាមព្រោះតែមុននេះគេប្រុងនឹងថើបជីមីនតែរាងតូចបែរជាគេចមុខបែរចេញមិនសូម្បីឱ្យគេប៉ះទៅវិញ ។
« អូន...អូនខ្លាចបងខ្ពើ...អឹមម! » ជីមីននិយាយមិនទាន់ចប់ផងក៏ត្រូវលេបពាក្យសម្ដីរបស់ខ្លួនទៅវិញព្រោះតែមាត់តូចត្រូវយ៉ុនហ្គីថើបបំបិទដើម្បីកុំឱ្យពូកែនិយាយច្រើនពេក ព្រោះគេមិនចង់ឮអ្វីទាំងអស់ ។ គេមិនបានខ្ពើមរអើមជីមីនទេ មានតែឃើញមុខចង់តែបឺត ចង់តែថើបទៅវិញទេ ។
« អឹម...ហឹម! » ការថើបនៅតែបន្ត ជីមីនយល់ព្រមបើកមាត់ឱ្យអណ្ដាតរវាមចូលទៅលុកលុយប្រឡែងលេងនឹងអណ្ដាតរបស់ខ្លួនរហូតដល់ជីមីនដង្ហក់ដកដង្ហើមមិនចង់ដល់គ្នាទើប យ៉ុនហ្គីលែងចេញពីការថើបវិញ ។
« ឈប់និយាយបែបនេះឱ្យបងឮទៀត! បងគ្រាន់តែចង់ប្រាប់អូនថាអូនស្រស់ស្អាតណាស់ ស្រស់ស្អាតបំផុតសម្រាប់បង សឺតៗៗ! » គេនិយាយដោយស្នាមញញឹមស្រទន់ទៅកាន់ជីមីនហើយទើបថើបថ្ងាសនិងថ្ពាល់ទាំងសងខាងរបស់រាងតូចផងដែរ ។ ដើម្បីជាការបញ្ជាក់ថាគេមិនបានស្អប់ខ្ពើមរាងតូចឡើយ ថើបរួចញញឹមពព្រាយជាស្នាមញញឹមដែលធ្វើឱ្យអារម្មណ៍របស់ជីមីនប្រែជាកក់ក្ដៅ ។
« អរគុណបង ហ្ហឹកៗ លោកប្ដីរបស់អូន! » គេយំទៀតហើយតែគេយំដោយក្ដីរំភើប វាជាទឹកភ្នែកដែលបានមកពីការរំភើបដែលគេតែងតែទទួលបានពីស្វាមីជាទីស្រឡាញ់របស់គេ ។
« យំទៀតហើយ? បងប្រាប់យ៉ាងម៉េចខ្លះ ហឹម? »
« បងមិនចូលចិត្តឱ្យអូនយំទេ តែអូនយំនេះយំព្រោះតែរំភើបចិត្តដែលមានស្វាមីល្អអើយសែនល្អ! » ជីមីនវាចាទាំងញញឹមគេពិតជាកក់ក្ដៅណាស់ដែលនៅក្បែរនាយ គេមិនដឹងថា យ៉ុនហ្គីចំពោះអ្នកផ្សេងបែបណាទេ តែចំពោះគេនាយជាឧត្តមស្វាមីតែម្ដង ។
« សម្រាកទៅ បងទៅផ្ទះធ្វើអាហារឱ្យញ៉ំា... » ក្រាក៚ យ៉ុនហ្គីនិយាយចប់ប្រុងនឹងចេញទៅហើយតែទ្វារបន្ទប់ក៏បើកឡើង ។
« ម៉ាម៉ា!! » ជីយ៉ុន រត់ចូលមកទាំងញញឹមពព្រាយ គេសប្បាយចិត្តណាស់គ្រាន់តែឮថាជីមីនដឹងខ្លួន គេមកជាមួយចាស់ៗ ។
« ប៉ាម៉ាក់ ផ្ញើជីមីនផង ខ្ញុំទៅផ្ទះរកធ្វើអាហារខ្លះឱ្យជីមីនញ៉ំាសិន »
« ចាសកូន »
« បងទៅសិនហើយ នៅជាមួយប៉ាម៉ាក់កុំខូចឮទេ? »
« អូនមិនមែនក្មេង! » ជីមីន សម្លក់ថ្លែផ្ដាំផ្ញើកុំឱ្យគេខូចដូចគេនឹងកូនក្មេងប៉ុន្មានឆ្នាំយ៉ាងចឹង មនុស្សនេះចំមែន ។
« ហ៊ឹសៗ សឺតៗ! » គេសើចហើយថើបថ្ពាល់ក្រពុំទាំងសងខាងរួចទើបចាកចេញទៅ ។
« យ៉ាងមេចហើយកូន? មានឈឺត្រង់ណាទេ? » អ្នកស្រីផាក
« អត់ទេម៉ាក់! »
« ចឹងញ៉ំាទឹកហើយសម្រាកបន្តិចទៅកូន ឬឃ្លាន? » លោកផាក
« អត់ទេប៉ាកូនចាំយ៉ុនធ្វើអាហារមកសិន » គេមិនឃ្លានហើយណាមួយរង់ចាំឱ្យយ៉ុនហ្គីធ្វើអាហារឱ្យគេញ៉ំាវិញ គេមិនចង់ញ៉ំាអាហារខាងក្រៅនោះទេ ។
« តាមចិត្តរបស់កូនចុះ » ពួកគាត់មិនបង្ខំកូន ក៏បណ្ដោយតាមចិត្តរបស់គេតែម្ដង ។ ជីយ៉ុន មិនហ៊ានមាត់ក៏ច្រើនទេខ្លាច ជីមីនខឹងគេព្រោះរាងតូចកំពុងតែរាងតូចកំពុងឈឺ ។

កម្មសិទ្ធិ មីន យ៉ុនហ្គី |រដូវកាលទី១(Complete✅)Opowieści tętniące życiem. Odkryj je teraz