Chapter 10

259 35 6
                                    

ក្រោយចេញពីផ្ទះជុងគុកហើយជីមីនក៏សម្ដៅទិសទៅមន្ទីពេទ្យដើម្បីមើលសុខភាពព្រោះតែរាល់លើកគេឧស្សាហ៍មកឆែកមើលណាស់ប៉ុន្តែដោយសារខ្លួននៅជាមួយជុងគុករហូតអញ្ចឹងគ្មានពេលមកនោះទេ

« hyung យកឈាមទៅពិនិត្យហើយគ្មានអ្វីគួរឲ្យបារម្មណ៍នោះទេ ប៉ុន្តែឯងនេះណាកុំសូវប្រើប្រាស់ថ្នាំច្រើនពេកប្រាប់ហើយថាវាមិនល្អនោះទេ » ជីនហុចក្រដាសលទ្ធផលឈាមកាលពីយប់ដែលប៉ារបស់ជីមីនបានយកគេមកពិនិត្យសុខភាពហើយអីឡូវក៏ដឹងថាវាគ្មានអ្វីគួរឲ្យត្រូវបារម្មណ៍ឡើយ

« ខ្ញុំដឹងហើយ hyung » ជីមីនកញ្ឆក់យកក្រដាសលទ្ធផលនោះទាំងទឹកមុខធុញទ្រាន់ជាពន់ពេក គេមកលើកណាក៏ប្រាប់ៗនោះប្រាប់ពេកទៅហើយ

« Hyung គួរតែឈប់បើកថ្នាំងងុយគេងឲ្យឯងហើយ »

« huh? »

« កុំមកធ្វើមុខឆ្ងល់ពិនិត្យឈាមម្ដងណាក៏ឃើញជាតិថ្នាំងងុយគេងដែរ ឯងពិបាកគេងខ្លាំងណាស់ឬ? »

« ក៏ដឹងថាខ្ញុំធុញ ខ្ញុំមិនចង់លឺសម្លេងរំខាននោះទេ » គេមិនចង់ទេ គេដឹងតើថាការលេបថ្នាំងងុយគេងច្រើនវាមិនល្អនោះទេប៉ុន្តែគេមានរឿងត្រូវគិត គេមិនអាចទៅប្រាប់អ្នកណាដើម្បីបន្ធូរអារម្មណ៍នោះទេសូម្បីតែ Eunwoo គេមិនចង់ចែករំលែករឿងកើតទុក្ខនាំតែនាយបារម្មណ៍ថែមអញ្ចឹងថ្នាំងងុយគឺជាវិធីគេចវេសពីបញ្ហាទាំងអស់

« និយាយអញ្ចឹងបាត់ទៅណាមិនឃើញមករក hyung សោះ? »

« គឺ...ខ្ញុំរវល់ »

« រវល់មិនមើលថែសុខភាពប្រយ័ត្នបន្តិចទៅ »

« ដឹងហើយ hyung ខ្ញុំទៅវិញហើយ » ដោយធុញជាមួយនិងពាក្យប្រដៅរបស់ជីនពេកជីមីនក៏លាគេទៅវិញព្រោះបើនៅបន្តិចទៀត rap ដូចឃ្មុំអីឡូវនិង។

_________________________

JEON's Office

« ចាហ្វាយ ចាហ្វាយ~ » កំពុងអង្គុយព្រៀងឯកសារកូនចៅរបស់ខ្លួនក៏បើកទ្វាចូលមកយ៉ាងទាន់ហន់

« ហឹមយ៉ាងមិច? »

« ជីមីននិងហោះទៅប៊ូសាននៅថ្ងៃស្អែក »

You hurt me again...Where stories live. Discover now