ភាគ7

119 15 2
                                    

រឿង ពង្វក់ស្នេហ៍ម៉ាហ្វៀ ភាគ7

« ទៅៗ រៀបចំខ្លួនទៅថ្ងៃនេះមានភ្ញៀវមកលេង » រាងក្រាស់សម្រួលអារម្មណ៍ រៀបនឹងដើរទៅបន្ទប់ទឹកតែក៏បែរមកប្រាប់រាងតូចវិញ
« អ្នកណាមកលេង មកលេងទៅមកពាក់ព័ន្ធអីជាមួយនឹងខ្ញុំ ខ្ញុំចង់ធ្វើអីក៏បានខ្ញុំអញ្ចឹងធ្វើអីក៏បានវាជារឿងខ្ញុំទេស កុំមកបញ្ជាខ្ញុំនោះ »

« ហឺយ~ » រាងក្រាស់លែងនិយាយតបទៅកាន់រាងតូចបន្តទៀត តែតាំងពីដើមមកនាយមិនដែលចាញ់នរណាគេនោះឡើយ តែហេតុអ្វីម្ដងនេះបែរជាមិនប្រកែកជាមួយរាងតូចអញ្ចឹង តើរាងតូចមានអ្វីពិសេសមែនទេ? បានជាគេមិនប្រកែកយកឈ្នះបែបនេះ?

បន្ទាប់ពីរាងក្រាស់ចូលក្នុងបន្ទប់ទឹករួចរាល់ រៀបចំខ្លួនសមរម្យរួចក៏ដើរចេញទៅក្រៅបន្ទប់តែម្ដងទៅ ខុសប្លែកពីរាងតូចតែនៅគេងខ្លុំភួយមិនខ្វល់ពីអ្វីនោះឡើយ។
ទឺង~
សំឡេងនាឡិកាលោតបានបន្លឺសំឡេងឡើងមក ដែលធ្វើឱ្យរាងតូចភ្ញាក់ឡើងស្វែងរកមើល ក្រែងលោថារាងក្រាស់ភ្លេចទូរស័ព្ទអញ្ចឹងហ៎ាស់

« ចុមមែនហើយអានាឡិកាចង្រៃ មកកាត់ចង្វាក់ឯងដេកអស់ » រាងតូចក្ដៅក្រហាយមួយរំពេច មិនសមចាញ់បោកនាឡិកាទាល់តែសោះ កំពុងតែគេងលក់ស្រួលផងមកចាញ់បោកអីណា សេដសាឡប់
« ហឹស~ងូតទឹកស្លៀកពាក់វិញ ទោះដេកក៏ដេកមិនលក់វិញដែរ » និយាយចប់លេងតូចក៏ដើរចូលក្នុងបន្ទប់ទឹកទៅ មិនដឹងថាធ្វើអ្វីខ្លះទេពេញបន្ទប់ទឹកក្នុងតែម្ដង ដឹងត្រឹមថាប្រមូលរបស់របររបស់រាងក្រាស់នៅក្នុងនោះលេងខ្ទេចខ្ទីតែម្ដង សូម្បីតែផ្កាកុលាបដែលដាំនៅយលក្នុងបន្ទប់ ក៏ត្រូវបានបោចយកទៅដាក់ក្នុងអាងទឹកអស់ដែរ ( ច៎ាកូនស្រីខ្ញុំឥតខ្ចោះ )

បន្ទាប់ពីងូតទឹកចង្រៃនៅក្នុងបន្ទប់តែរួចរាល់អស់ រាងតូចក៏ទៅបើកទូរ រកមើលខោអាវណាដែរត្រូវជាមួយខ្លួន ក៏ប៉ុន្តែវាគឺធំៗជាងខ្លួនទាំងអស់ រើសជជុះទៅវិញទៅមករកមិនឃើញសូម្បីតែមួយដែលល្មមខ្លួន
« ហឺយ~ អាប៉ិនោះឃើញខ្លួនតូចសោះ ម៉េចដល់ខោអាវវិញធំៗយ៉ាងនេះ ឆ្ងល់ពាក់កើតដែរណ៎ បើធំៗយ៉ាងហ្នឹង » រាងតូចនិយាយរអ៊ូតែម្នាក់ឯង ព្រោះនៅអង្គុយរើនៅទីនេះគ្មានឃើញខោអាវណាត្រូវជាមួយខ្លួនសោះ អស់ជម្រើសមានតែយកខោអាវរបស់រាងក្រាស់នោះទោះវាធំក៏យកមកសកឲ្យតែជិតៗខ្លួនសិន

ពង្វក់ស្នេហ៍ម៉ាហ្វៀ (យ៉ុនមីន)Where stories live. Discover now