EP:59 (ភាគបញ្ចប់)

1.8K 56 13
                                        


   ផ្ទៃសមុទ្រពណ៌ខៀវថ្លា លាតសន្ធឹងមើលមិនដាច់កន្ទុយភ្នែក ខ្យល់បក់ផើយផាត់ទៅមកលើទីធ្លាធំល្វឹងល្វើយ លើវាលខ្សាច់ពណ៌ស.ម៉ត់ខៃ នៃសមុទ្រខេត្តប៊ូសាន បង្ហាញអោយឃើមនុស្ស៤នាក់កំពុងអង្គុយ ញុំាអីជុំគ្នានៅលើតុក្បែរមាត់សមុទ្រ។

«ហ្ហើយ...ពិតជាមានក្តីសុខដល់ហើយ!!» ឆេយ៉ុងញុំាមឹកអាំងបណ្តើរនិយាយបណ្តើរជាមួយទឹកមុខញញឹមពព្រឹម ៣នាក់ទៀតដែលអង្គុយក្បែរនោះ សើចនឹងឬកពារបស់ឆេយ៉ុង គេម្នាក់នេះអោយតែបានញុំាគឺសប្បាយចិត្តដូចជាត្រូវឆ្នោតយ៉ាងអញ្ចឹង។
«អត់ចោលចរឹកសោះណ៎ កំប្រុក» រាងតូចនិយាយ
«ឯងចង់អោយយើងចោលទៅណា? ចរឹកយើងបែបហ្នឹងតាំងពីដើមហើយ» និយាយមាត់កំពុងទំពារបណ្តើរ
«មែនហ្នឹង!! អូនញុំាអោយច្រើនៗទៅឆេ មិនចាំបាច់ខ្វល់ជាមួយនឹងសម្តីរបស់ជេននីទេ» ជីស៊ូលូកមាត់
«អ៊ែក!» ឆេលានអណ្តាតដាក់ជេននី ដូចជាកូនក្មេងយ៉ាងអញ្ចឹង។
«ឯងឃើញអត់? មានតែសង្សារយើងទេដែលយល់ចិត្ត ហើយល្អជាងគេនៅលើលោក» ឆេងាកទៅញញឹមដាក់ជីស៊ូយ៉ាងស្រស់។
«ខ្ពើមហ្អាស៎!!» នាងតូចជ្រេញនឹងរបស់ឆេ ពួកគេនៅឈ្លោះប្រកែកគ្នារហូតដល់លីសាលូកមាត់៖
«ជេនបានហើយ! នេះអូនញុំាទៀតទៅ ញុំាអោយច្រើន អូខេ? កុំរវល់និយាយប្រយ័ត្នញុំាអត់ទាន់ឆេយ៉ុង» លីសានិយាយឯដៃក៏ចាប់គ្រឿងសមុទ្រ ដាក់ក្នុងចានរាងតូចបន្ថែម។

អ្នកទាំងបួនញុំាអាហារបណ្តើរ ជជែកគ្នាលេងបណ្តើរ ស្រូបយកខ្យល់អាកាសពីសមុទ្រយ៉ាងស្រស់ស្រាយ ពេលញុំារួចរាល់អស់ហើយពួកគេ ក៏បានទៅផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីងូតទឹករាងៗខ្លួន។

«ម៉េចក៏លីសានិងជេននីយូរដល់ថ្នាក់នេះ? ពីរនាក់ហ្នឹងបើអត់បានមកយឺតអត់អស់ចិត្តសោះម៉ងហ្អី?» ជីស៊ូអង្គុយរអ៊ូ ព្រោះតែនាងនិងឆេអង្គុយចាំជេននី និងលីសាប្រហែល១០នាទីហើយ ពួកគេនៅមិនទាន់មកដល់ទៀត? ផ្លាស់ខោអាវអីក៏យូរម្លឹងៗ?
«នោះ ពួកគេមកហើយ!» ឆេចង្អុលទៅកាន់ ជេននីនិងលីសាដែលកំពុងដើរ កាន់ដៃគ្នាយ៉ាងស្អិតរមួតសម្តៅមករកពួកគេ។
«អូម៉ាយហ្គត...នាងជេន!! សូហត សូស្ពៃសុី» ឆេយ៉ុងចំហមាត់ សរសើររាងតូចដែលកំពុងតែ ស្លៀកឈុតបីគីនីបញ្ចេញសាច់.សខ្ចៅល្វួក ដូចជាស្មៅខ្ចីរបស់នាង។
«ថាតែយើងចុះឯងនោះ?» ជេននីសម្លឹងទៅកាន់ឆេវិញដែលកំពុងតែស្លៀកឈុតប៊ីគីនីដូចគ្នាដែរនោះ។
«បានហើយ! យើងអាចទៅងូតទឹកបានហើយនៅ?» ជីស៊ូលូកមាត់
«អូខេ តោះបងសម្លាញ់» ឆេញញឹមយ៉ាងស្រស់រួចក៏កៀកដៃជីស៊ូ។
«លីសាឯងប្រាកដហើយឬ? ថាមិនលេងទឹកជាមួយពួកយើងនោះ?» ជីស៊ូសួរទៅកាន់លីសាដែលឈរនៅក្បែរនោះ
«អត់ទេ! ឯងលេងចុះ តាមសប្បាយ» លីសាញញឹមតិចៗ
«អឺ ចឹងពួកយើងទៅហើយ មោះជេន» ជីស៊ូនិយាយរួចក៏ដើរសម្តៅទៅកាន់ ទឹកសមុទ្រជាមួយឆេយ៉ុងមុន។
«លីសា...បងប្រាកដហើយហ៎ ថាអត់ទៅលេងទឹកជាមួយពួកយើង?» រាងតូចសួរមកកាន់លីសា
«ចាស៎ អូនទៅលេងអោយសប្បាយចុះ» លីសាញញឹមដាក់រាងតូច
«ចឹងអូនទៅហើយណា muah» នាងថើបលីសាមួយខ្សឺត រួចក៏ដើរសម្ទៅទៅកន្លែងជីស៊ូ និងឆេយ៉ុងដែលកំពុងលេងទឹកយ៉ាងសប្បាយ។

បំណុលសងស្នេហ៍ (ចប់✔️)Место, где живут истории. Откройте их для себя