Heeseung មានមិត្តស្រីម្នាក់ប៉ុន្តែគាត់ត្រូវបង្ខំឱ្យរៀបការជាមួយមនុស្សដែលគាត់មិនពេញចិត្ត គឺsunghoon។ គេគឺជាមនុស្សដែលគាត់ស្អប់បំផុត។ គាត់ធ្វើដូចជាគេគ្មានរូបរាងនៅក្នុងពិភពលោកយ៉ាងចឹង ស៊ុងហូនដូចជាខ្យល់ដែលគាត់មានអារម្មណ៍ ប៉ុន្តែមើលមិនឃើញ។ ហើយនាយក្រាស់ នៅតែស្រលាញ់មិត្តស្រីរបស់គាត់។
"យើងស្អប់ឯងខ្លាំងបំផុត ហេតុអ្វីឯងយល់ព្រម? យើងមិនចង់រៀបការជាមួយឯងទេ ព្រោះតែឯងម្នាក់វាបានបំផ្លាញអនាគតរបស់យើង សុបិនរបស់យើងជាមួយមិត្តស្រីរបស់យើង អ្វីៗទាំងអស់របស់យើង! " ហ៊ឺសឹងងបាននិយាយទាំងគំហក នាយស្រវឹងខ្លាំងណាស់ នេះជាលើកដំបូងដែលរាងតូចបានឮនាយស្រែកដាក់បែបនេះ
ស៊ុងហូនដែលអង្គុយលើសាឡុងរងចាំគាត់មកពីធ្វើការ គិតថានឹងបានជួបនាយក្នុងសភាពធម្មតា តែនេះបែរជាស្រវឹងហើយនិយាយសម្ដីធ្ងន់ៗមិនគិតចិត្តគេបែបនេះសោះ។
" បងស្រវឹងហើយ! ឆាប់ចូលទៅសម្រាកទៅ! " វាសឹងជាទម្លាប់ទៅហើយ ទោះហ៊ឺសឹងនិយាយធ្ងន់ដាក់ក៏រាងតូចនៅតែតបទន់ភ្លន់ មិនចង់បង្កជម្លោះ ព្រោះតែមិនចង់ឲបែបបាក់អាពាហ៍ពិពាហ៍មួយនេះ
" សម្រាកហេស? ឯងគិតថាយើងដេកលក់ឮ? ឯងប្រៀបដូចជាបញ្ហាក្នុងជីវិតយើងយ៉ាងអញ្ចឹង! បើឯងមិនព្រមរៀបការ ពេលនេះយើងមិនដឹងជារស់នៅជាមួយសង្សាយើងមានសេចក្ដីសុខយ៉ាងណាទេ! " រាងក្រាស់តបខ្លាំងៗតាមអារម្មណ៍ខឹង
" ... " ស៊ុងហូនមិនបានតបត ព្រោះពេលនេះគឺដូចជាមានម្ជុលពិសចាក់ចូលបេះដូងឲស្ពឹករកនឹកអ្វីមិនត្រូវ
" យើងធុញទ្រាន់នឹងឯងណាស់! ធុញដែលចេញពីធ្វើការម្ដងណាគឺជួបមុខឯង! វាធ្វើឲ្យយើងឈឺក្បាល! '
" បងស្អប់ខ្ញុំដល់ថ្នាក់នឹងឬ? "
" ស្អប់ហេស៎?? វាលើសពីស្អប់ទៅទៀត! បើអាចយើងចង់ឲឯងបាត់វត្តមានពីទីនេះ! ឲ្យយើងរស់នៅសុខស្រួលជាមួយសង្សារបស់យើង! "
" តែវាក៏មិនមែនជាកំហុសខ្ញុំដែល! ការរៀបការមួយនេះពួកយើងសុទ្ធសឹងតែត្រូវគ្រួសារបង្ខំ! តែបងក៏មិនបន្ទោសខ្ញុំបែបនេះដែល! ខ្ញុំខំគ្រប់យ៉ាងហើយ ធ្វើជាភរិយាដ៏ល្អ! ធ្វើជាអ្នកផ្ដល់កម្លាំងចិត្ត! តែនេះឬជាអ្វីដែលខ្ញុំទទួលបាន? " សម្លេងរាងតូចលែងមានលំនឹងស្របពេលដែលបេះដូងឈឺស្ពឹកស្រពន់អស់