EP10: ជ្រើសមួយណា?

415 70 14
                                    

#The3thEye
#EP10

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________

កាលពីភាគមុនគឺគ្រប់គ្នាដែលរស់នៅក្នុងផ្ទះជួលត្រូវបានហ្វាសន្ដំអោយពួកគេអោយដើរទៅរកអាងទឹកបំណងរបស់នាងគឺចង់អោយពួកគេសម្លាប់ខ្លួននិងឯង។ តែបើយើងក្រឡេកមើលទៅជ្រុងមួយទៀតយើងឃើញផាវេលកំពុងតែឈរអន្ទះអន្តែងព្រោះថាផាវេកខលទៅអាតមមិនចូលឡើយ។ កំពុងតែតប់ក្រម៉ល់ផ្សេងផាវេលស្រាប់តែឃើញគ្រប់គ្នាដើរចេញមក។ ផាវេលដឹងថាច្បាស់ជាមានអ្វីមួយមិនស្រួលហើយទើបផាវេលសម្រេចចិត្តផ្លោះរបងចូលតែម្ដងប៉ូលីសផ្លោះរបងចូលផ្ទះគេមានអីទំនងដែរតើ។

ផាវេលរត់ទៅឃាត់គ្រប់គ្នានិងព្យាយាមដាស់គ្រប់គ្នាក៏ប៉ុន្តែគ្មានអ្នកណាមួយភ្ញាក់ឡើងឡើយ÷

«មានតែវិធីចុងក្រោយនេះទេ»

ផាវេលបានវាយគ្រប់គ្នាអោយសន្លប់ព្រោះមានតែវិធីនេះទេទើបធ្វើអោយគ្រប់គ្នាមិនអាចដើរបាន។ ផាវេលបាននាំគ្រប់គ្នាមកចងទុកនូវមួយកន្លែង។ មេនហើយចុះឯណាកុងថាប់និងអាតម?

ចម្លើយគឺកុងថាប់និងអាតមមិនត្រូវគេសន្ដំឡើយពួកគេទាំងពីរបានឆ្លងទៅពិភពមួយទៀតដែលគឺជាព្រៃដែលមានដើមឈើខ្ពស់ៗមានផ្កាពណ៌ក្រហមជាច្រើនដុះនៅលើដីថែមទាំងទីនោះមានចុះអាប់តិចៗផងដែរ។ កុងថាប់និងអាតមទោះពួកគេនៅក្នុងកន្លែងតែមួយក៏ពិតមេនក៏ប៉ុន្តែពួកគេមិនអាចមើលឃើញគ្នាឡើយប៉ុន្តែពួកគេអាចស្ដាប់សម្លេងគ្នាបាន÷

«កុងថាប់....នាយនៅឯណា?»

«យើងនៅក្នុងព្រៃចុះឯងវិញ?»

«ខ្ញុំក៏នៅក្នុងព្រៃដែរតើនាយនៅម្ដុំណា?»

«យើងនៅក្រោមដើមឈើធំជាងគេនៅក្នុងព្រៃនេះ»

«ខ្ញុំឃើញដើមឈើមួយនិងហើយតែខ្ញុំមើលមិនឃើញនាយទេ»

ស្ដាប់ចម្លើយគ្នាទៅវិញទៅមកហើយពួកគេទាំងពីរយល់ហើយថាមានអ្វីកើតឡើងគឺហ្វាកំពុងតែចង់លេងជាមួយពួកគេ÷

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now