#MyBoyFriendIsGumiho
#EP3ភាគនេះមានរឿងនិទានជាច្រើននៅក្នុងនិង តែអ្នកទាំងអស់គ្នាត្រូវតែអានទើបអាចយល់ច្បាស់ពីតួរអង្គនិងសាច់រឿង
©©©©©©©©©©©©©©©©©©©©©©©
ចូលមកដល់ភាគថ្មីនេះបានបង្ហាញអោយយើងឃើញជេមកំពុងតែអង្គុយញ៉ាំអីតាមចិញ្ចើមផ្លូវជាមួយនិងភីប៊ុន ព្រោះពួកគេទើបតែបើកប្រាក់ខែដំបូង ជេមថែមទាំងសុំខ្លួនជាអ្នកចេញលុយទៀត÷
«អេប្រេន យើងសុំសួរមួយមើល»ជេមសួរទៅកាន់ភីប៊ុន
«សួរមក»
«ឧទាហរណ៍ថានៅសុខៗឯងបានជួបជាមួយនិងសភាវ:ដែលមិនមែនជាមនុស្សហើយពួកយើងអត់ដែលស្គាល់គ្នាទេ គេយកឯងធ្វើជាមនុស្សរបស់គេ បន្ទាប់មកឯងនិងគេបានថើបគ្នារឿងនិងវាមិចវិញ?»ជេមខំនិយាយរៀបរាប់ឡើងទំនង តែភីប៊ុនមានបានដឹងថាជេមនិយាយរឿងពិតឯណា ភីប៊ុនបែរជាគិតថាជេមនិយាយពីរឿងភាគទៅវិញ
«រឿងអី ទើបតែចេញមេន?»
«ហូយ!!!!យើងនិយាយមេនហាស ឯងជួយគិតយើងមើល»
«បើតាមបទពិសោធន៍យើងតាមដាន Series Y ណា៎អានិងគេហៅថាស្រឡាញ់គ្នា បើមិនចឹងគេបោកយកខ្លួនប្រាណ»នេះគេហៅថាផ្ដល់គំនិត តែដូចជាចូលមកបន្លាចទៅវិញទេ ជេមចាប់ផ្ដើមគិតច្រើនទៅៗហើយ
បន្ទាប់ពីញ៉ាំអីជាមួយគ្នារួច ពួកគេក៏បំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ មុននិងជេមឈានជើងចូលក្នុងរបងផ្ទះគេបានគិតចេញនូវគំនិតមួយចេញមក÷
«ត្រូវចាំវើយអាជេម កុំអោយគេបោកយកខ្លួនឯងបានអោយសោះ!» ថាហើយទើបជេមបើកទ្វារបងចូលទៅ ផ្ទះគេនេះងាយៗទេគ្មានសន្តិសុខគ្មានអ្នកបម្រើ ប៉ុន្តែតិចច្រឡំថាមានអ្នកលួចចូលមកអីនិងងាយៗចុះព្រោះគ្រប់យ៉ាងគឺហ្វតបានដឹងទាំងអស់មិនថាអ្នកចេញឬអ្នកណាចូលឡើយ
ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់ដូចរាល់ដងចឹង ហ្វារិនក៏មិននៅ ហ្វតក៏មិននៅដូចគ្នា ចម្លែកចិត្តណាស់ដែរតែជេមមិនដឹងថាត្រូវធ្វើអីទេទើបឡើងទៅកាន់បន្ទប់គេងរបស់គេ។ ចូលមកដំបូងជេមមិនបានចាប់អារម្មណ៍អ្វីច្រើនឡើយ គេងូតទឹករួចទើបដើរសំដៅមកកាន់គ្រែគេងទើបចាប់អារម្មណ៍ថាមានសៀវភៅមួយក្បាលដែលទុកចោលនៅលើនោះ វាមិនមែនជារបស់ជេមឡើយ។ ជេមកាន់សៀវភៅនោះឡើងនិងពិនិត្យមើលវា÷

YOU ARE READING
✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SS
Horror•រដូវកាលទី1 : លោកប្រធានញាណទី6 •រដូវកាលទី2 : បេសកកម្មញាណទី6 •រដូវកាលទី3 : សង្សាខ្ញុំជាមនុស្សកញ្ជ្រោង