Chapter 2

3.6K 126 2
                                    

+New day

Taehyung<<Morning mama and daddy>>និយាយបណ្តើរចុះជណ្តើរបណ្តើរទាំងញញឹមស្រស់ព្រោះជាថ្ងៃដំបូងដែលគេត្រូវទៅក្រុមហ៊ុនកាន់ផ្នែក CEO ដែលលោកប៉ារបស់គេទទឹងរងចាំយូរមកហើយថ្ងៃនេះអ្នកកំលោះពាក់អាវពណ៌សពីក្នុងអាវគ្រ័ហ្សេខ្មៅក្រវ៉ាត់កពណ៌ខ្មៅខោខ្មៅខ្សែក្រវ៉ាត់ពណ៌ខ្មៅស្បែកជើងពណ៌ខ្មៅនិយាយរួមទៅខ្មៅសឹងម៉ាសេតតែបើសរុបលុយវិញវិកាយប័ត្រដល់ជើង(កូនគេអ្នកមាន😅).

Mrss.Kim<<ចាស៎ morning my dear មកញុាំអាហារពេលព្រឹកមកកូន >>និយាយយ៉ាងញញឹមស្រស់ព្រោះមានមោទនភាពលើខ្លួនឯងដែលអាចកែប្រែចិត្តគំនិតរបស់កូនប្រុសគាត់បាន។

Mrss.Kim<<ម៉ែដោះលើកម្ហូបមក>>គ្រាន់តែនិយាយចប់ភ្លាមអ្នកបម្រើក៏ចេញមកជាជួរតាមទម្លាប់។

ម៉ែដោះ<<ចាស៎អ្នកស្រី សូមអញ្ជើញអ្នកប្រុសតូចទទួលទានចាស៎>>លើកម្ហូបឲអ្នកប្រុសតូចហើយនិយាយ។

Taehyung<<បាទម៉ែដោះរបស់ខ្ញុំ>>ដោយសារតែម៉ែដោះជាអ្នកមើលថែគេតាំងពីតូចទើបធ្វើឲគេគោរពស្រឡាញ់គាត់ណាស់។

ម៉ែដោះ<<ចាស៎ អ្នកប្រុសតូច>>និយាយផងញញឹមផងឡើងបិទមាត់លែងជិតព្រោះគាត់សប្បាយចិត្តពេលដែលអ្នកប្រុសតូចអាចចាំខ្លួនឯងបានព្រោះយូរៗទើបអ្នកប្រុសតូចមកម្តងដោយសារគាត់នៅ apartment របស់គាត់។

បន្ទាប់ពីទទួលទានអាហារពេលព្រឹកចប់គេក៏បានឡើងឡានលំដាប់ឆ្ពោះទៅក្រុមហ៊ុនជាមួយប៉ារបស់គេ។

+Kim Company Group

ឡានសេរីចុងក្រោយបង្អស់បានឈប់នៅមុខ Kim Company Group ដោយមានអមបុគ្គលិកសងខាងជាការគោរពដល់លោក KIM នឹងដើម្បីអបអរដែលមានអ្នកកាន់ដំណែង CEO ផងដែរ។

Mr.Kim និងកូនប្រុសរបស់គាត់ចុះពីលើឡានដើរតាមផ្លូវដែលមានក្រាលព្រំពណ៌ក្រហមរហូតដល់ច្រកទ្វារចូលមានបុគ្គលិកមិនតិចទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍របស់អ្នកកំលោះនោះ។មានអ្នកសារព័ត៌មានជាច្រើនបានមកថតផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គមនិងលើកញ្ចក់ទូរទស្សន៍ផងដែល ដំណឹងមួយនេះធ្វើឲល្បីពេញបណ្តាញសង្គម Facebook និងព័ត៌មានសឹងគ្រប់ប៉ុស្តិ៍តែម្តង។

ស្នេហ៍ឥតព្រៀងWhere stories live. Discover now