ភាគទី 43 : ចាំរបួសលើខ្នងទេ?

1.6K 148 7
                                    

ឡានស្ព័រសេរ៊ីទំនើបពណ៌ខ្មៅរលោងបើកចូលដល់ក្នុងក្រុងនាពេលល្ងាចមានមនុស្សដើរលេងអ៊ូអរតាមដងវិថី Joo បញ្ជាចង្កូតឡានឱ្យបរទៅមុខយឺតៗដើម្បីឱ្យមនុស្សបីនាក់ទៀតដែលនៅក្នុងឡានជាមួយអាចរំសាយអារម្មណ៍បានខ្លះ

Jimin ចុចបើកកញ្ចក់ឡានសម្លឹងទៅខាងក្រៅ ខណៈដៃរឹងមាំរបស់ Yoongi អោបកៀកចង្កេះគេជាប់ហើយងាកមើលទៅតាមគេដែរ

“ នៅខាងក្រៅអ៊ូអរដល់ហើយ! ” Jimin ងាកមកសើចដាក់រាងក្រាស់ដែលញញឹមញឹមៗបកដាក់គេវិញ

“ ពេលទំនេរចាំបងនាំអូនមកលេង ល្អទេ? ” រាងក្រាស់និយាយតិចៗតែល្មមឱ្យលឺបានទាំងអស់គ្នា

“ អ្ហឹម! ” រាងតូចងក់ក្បាលយល់ស្រប ដោយខំប្រឹងសម្លឹងមើលទៅក្រៅតាមប្រឡោះកញ្ចក់ទ្វារឡាន ស្របពេល Joo បើកជិតហួសកន្លែងអ៊ូអរទៅហើយទើបគេនឹកឃើញរឿងដែលត្រូវធ្វើ

“ Yoongi.... អូនចង់ញ៉ាំការ៉េម! ”

Jimin ទារញ៉ាំការ៉េមទាំងអាកាសធាតុចាប់ផ្តើមត្រជាក់ជិតដល់ថ្ងៃធ្លាក់ព្រិលស្អែកខាងស្អែកទៅហើយ ឃើញចរិតទាមទារដូចកូនក្មេងរបស់ Jimin ធ្វើឱ្យ XianNu ដែលអង្គុយស្ងៀមមិនមាត់នៅកៅអីខាងមុខក្បែរ Joo ដែលជាតៃកុងឡាន សម្លឹងមើលតាមកញ្ចក់ទាំងមិនសូវពេញចិត្តថែមទាំងហួសចិត្តខ្លាំង និយាយឱ្យចំគឺជ្រេញឫកពេញទំហឹងតែម្តង តែក៏មានអារម្មណ៍ថាច្រណែនពេលគេត្រូវ Suga ថ្នាក់ថ្នមដល់ថ្នាក់នេះ

“ ត្រជាក់ណាស់កុំញ៉ាំអី ប្រយ័ត្នផ្តាសាយ ” Suga ជំទាស់ថែមទាំងអះអាងហេតុផលសមរម្យតែអ្នកដែលទាមទារនៅតែគ្រវីក្បាលមិនខ្វល់ គេចង់បានអ្វីគឺត្រូវតែបាន

“ អត់ទេ អូនចង់ញ៉ាំវា ”

“ ចុះបើឈឺតើគិតយ៉ាងម៉េច? ”

“ ... ” Jimin មិនតបគ្រាន់តែខាំមាត់ហើយងាកមុខចេញពីមនុស្សមាឌធំដែលកំពុងតាមមើលភ្នែកគេ ទឹកមុខកំសត់ៗមួយនោះជំរុញចិត្ត Suga ឱ្យប្រកែកមិនបានព្រោះមិនចង់ធ្វើឱ្យគេមិនសប្បាយចិត្តផង

“ Joo អែបឡានទៅ! ”

“ បាទ! ” ម្ចាស់ឈ្មោះងក់ក្បាលហើយកាច់ចង្កូតបត់ឡានអែបទៅលើចិញ្ចើមផ្លូវម្ខាង

LOVE or ANGER  [Completed]Where stories live. Discover now