លោកពូ❤️ep:39

1.4K 56 0
                                    

ភាគ៣៩
Jungkook កាន់ដៃនាងមិនរបូតស្អិតដួចស្ករកៅស៊ូ ដើរទៅមុខដោយមិននិយាយរកគ្នាសម្បីមួយម៉ាត់..ម្នាក់ៗមិនដឹងរកពាក្យបែបណា
មកចាប់ផ្តើមនិយាយមុន..ម្យ៉ាងទៀតមានអារម្មណ៍ថាអៀនហាស្តីពិបាករឹងមាត់អស់
'' លែងដៃបានហើយ..'' ទីបំផុតនាង
ហាមាត់និយាយជាមួយគេបានហើយ នាងឈប់ទ្រឹងមួយកន្លែងមិនដើរទៅមុខបន្ត
Jungkook ងាកមកសម្លឹងមុខនាងបន្តិចរួចសម្លឹងដៃដែលគេចាប់មិនលែង..!!
'' លែងក៏បាន..!! តែត្រូវតែមានលក្ខណ្ឌ..!!'' Jungkook ញញឹមមានល្បិចទៅកាន់នាងតូច
'' ស្អី? និយាយមកខ្ញុំនិងបានទៅផ្ទះ..លោកនាំខ្ញុំចេញមកឡើងហួសម៉ោងចូលរៀនទៀតហើយ..'' នាងរៀបរាប់ទាំងថប់ក្នុងចិត្តដែលគេចូលចិត្តនាំនាងគេចតាំងពី Zoohee មិនដែលមករៀនគេបានប្តូរថ្នាក់មករៀនជាមួយនាងទៀត..ដើមទុនលើសចំណុះ..!!!
'' ខ្ញុំនិងមិននាំនាងគេចទៀតទេ...បើសិនជា..អឺ...!!!'' Jungkook
និយាយមិនចេញលើកដៃអេះក្បាលខ្វោកៗ
''មិននិយាយទេ? ចឹងលែងដៃ'' នាងរើបម្រាសទាញដៃចេញពីគេ..តែគេប្រឹងចាប់ខ្លាំងជាងមុន
'' ស្តាប់ខ្ញុំនិយាយ..តែសុំធ្វើចិត្តសិន'' Jungkook លើកដៃម្ខាងរឹតទ្រូងបិតភ្នែកប្រមូលផ្តុំអារម្មណ៍ឲ្យមូល..!!
'' នៅឆ្អៀតធ្វើចិត្តស្អីទៀត? លោកឈឺពោះកូនឬយ៉ាងម៉េច?'' នាងនៅតែបន្តនិយាយមិនឈប់ មិនព្រមស្ងៀមស្ងាត់មាត់ចាំស្តាប់គេទេ..!!
'' អឹម..SouA '' Jungkook សម្រួលអារម្មណ៍បានហើយគេក៏បើកភ្នែកសម្លឹងនាងដូចធម្មតាវិញ..!!!
'' និយាយមកអេះអុញដល់ណា?'' នាងតឿនជាលើកជាអនន្តហើយគេនៅតែអឺអាក់..!!
''ធ្វើ..... អឹម..ធ្វើសង្សាគ្នាទៅ'' SouA ភាំងសម្លឹងមើលមុខគេ នាងស្តាប់ច្រឡំមែនទេគេលេងស្អីទៀតហើយ..!! ចង់បង្វិលក្បាលនាងដល់ពេលណាលើកនេះនាងនិងមិនចាញ់បោកគេទៀតឡើយ
'' ឈប់ភរទៅ..''
'' ខ្ញុំនិយាយការពិត..!! '' Jungkook អះអាងដោយលើកដៃនាងមកថើប..គេមាន
អារម្មណ៍ហួងហែងនាងពេលនៅក្បែរប្រុសផ្សេង..តានតឹងចិត្តពេលនាងមិនខ្វល់..បែបនេះគឺព្រោះតែគេលង់ស្រលាញ់នាង..!!
'' លោក..លោក..!! ធ្វើឆ្កួតស្អី Jeon Jungkook មិនបានស្រលាញ់ផងមក
ធ្វើបែបនេះកើតដែរ.?'' SouA សម្លុតថាឲ្យគេខ្លាំងៗ គេចង់បោកនាងឲ្យស្លាប់ចិត្តលង់
ស្រលាញ់គេដល់ឆ្កួតមនុស្សអស់មែនទេ..!!
'' នៀក..ជុប៎..ជឿឬនៅ'' Jungkook ទាញនាងមកជិតហើយថើបថ្ពាល់មួយខ្សឺតទុកជាការបញ្ជាក់..!!
'' លោកថើបខ្ញុំទៀតហើយ? ហ្អា៎យ..!! ប្រុសឆ្កួត'' នាងលើកដៃអង្អែលថ្ពាល់ថ្នមៗធ្វើមុខដូចចង់យំពេលត្រូវគេប្លន់ស្នាមថើប..!!
'' ខ្ញុំស្រលាញ់នាង.. jung SouA ....!! ច្បាស់ទេ?'' គេអោនទៅខ្សឹបក្បែរត្រចៀកនាងតិចៗព្រមទាំងថើបនាងមួយខ្សឺតទៀតយ៉ាងយូ..!!
SouA ងាកមុខចេញអឹមអៀនលួចញញឹមមិនឲ្យគេដឹង..!! ចង់ស្តាប់ពាក្យនិងយូហើយ.!!
'' ព្រមធ្វើសង្សាខ្ញុំទៅ..នាងនិងមិនបាច់ហត់ចិត្តទៀត'' Jungkook និយាយមកដូចដឹងអ្វីម្យ៉ាងចឹង..!! គេញញឹមខិលសម្លឹងបបូរមាត់តូច..!! ចង់សាកវាម្តងទៀត..!! តើវាផ្អែមប៉ុណ្ណាទៅ..!!
'' លោកដឹងស្អីខ្លះ?'' SouA ប្តូរពីអៀនមកសម្លេងរឹងសួរចាក់ឫសចាក់គល់គេវិញ..!!
'' ដឹង?ដឹងស្អីគេនាងនិយាយពីអី? '' Jungkook ផ្តេកក្បាលលើស្មានាងតូចងើយមុខសម្លឹងនាងភ្លឹះៗ..!!
'' អឹស..ចេញទៅធ្វើស្អីឆ្កួតបែបនេះ..!គេមកឃើញគិតយ៉ាងម៉េច..!!'' នាងរុញក្បាលគេចេញសម្លក់មិន
ដាក់ភ្នែក..ឥលូវចេញចរិកព្រានមកហើយចេះលេបខាយសម្បើមណាស់..!!
'' ខ្ញុំឃើញ lock screen អ្នកខ្លះថ្ងៃមុនដាក់រូបរបស់ខ្ញុំ'' SouA ទៅជាភាំងភ្នែកលេឡឺមិនចង់ជឿនេះគេឃើញតាំងពីពេលណាយូឫនៅ នាងចង់តែបោកក្បាលឲ្យស្លាប់ទេ..!!
'' ឌាមដៀមចឹងបានអី? ''
'' ខ្ញុំថាឲ្យអ្នកខ្លះ...!! ''
'' បើដឹងហើយក៏ដឹងទៅ..!មែនហើយខ្ញុំយករូបលោកមកតាំងលើ lock screen របស់ខ្ញុំពេញចិត្តឬនៅ?'' នាងលែងខ្វល់ហើយបើជ្រុលជាដឹងហើយតាមដំណើរម្តងទៅចឹង..!!!
'' សង្សាខ្ញុំ..លួចស្រលាញ់ខ្ញុំយូហើយមើលទៅ'' Jungkook ចម្អន់ឲ្យនាងខឹង..!! ពេលខឹងគឺគួរឲ្យខ្នាញ់ណាស់ នាងមុខឡើងក្រហម
និយាយមិនឈ្នះគឺសម្លក់យកតែម្តង...!!
'' អ្នកណាសង្សាលោក.? ''
'' jung SouA សង្សាខ្ញុំ..!ឆ្ងល់ទៀតទេ?''
'' មិនមែ....អ៊ុប..'' Jungkook ចាប់ថើបបំ
បិតមាត់នាងមិនឲ្យប្រកែកនិងគេទៀត..!!! SouA ថប់ដង្ហើមសឹងដកមិនដល់គ្នា..ដៃគក់ខ្នងគេឌឹបៗ
កាន់តែគក់គេកាន់តែថើបខ្លាំងជាងមុន..!!
'' អឹម...'' Jungkook ដកមាត់ចេញពីនាង..! គេសម្លឹងមុខគ្នាប្រើកែវភ្នែកជាភាសានិយាយជំនួសពាក្យសម្តី...!! Jungkook អោនទៅថើបមាត់នាងម្តងទៀត..ម្តងនេះគឺមួយៗមិនបង្ខំមិនខ្លាំងៗដូចមិញ..SouA ទោទន់តាមការថើបដល់ជំនាញរបស់គេ..នាងតបតស្នាមថើបដ៏ផ្អែមល្ហែមនេះវិញមិនឲ្យចាញ់ចិត្តឡើយ..!!
តែនៅពីក្រោយស្នាមថើបផ្អែមល្ហែមនេះ..ភ្នែកមួយគូសម្លឹងមើលពួកគេពីចម្ងាយ..ដៃក្តាប់យ៉ាងណែន..ខាំមាត់ស្ទើរដាច់ចេញឈាម..jooe សម្លឹងមើលទិដ្ឋភាពនេះទាំងក្តៅរោរាលចិត្តចង់តែហក់មកបោចសក់SouA ឲ្យណាណីទេដែលហ៊ានមកថើបcrush នាងបែបនេះ...!!
___________________

លោកពូ❤️season 1Donde viven las historias. Descúbrelo ahora