Part6:សតវត្សទីប៉ុន្មាន?

298 25 6
                                    

New Day
Morning

ខ្ញុំភ្ញាក់ឡើងក៏ឃើញខ្លួនឯងក្នុងដំណាក់មួយដែលនៅទីនោះមានអ្នកបម្រើចាំបម្រើគ្រប់ពេលតែក្រែងគេយកខ្ញុំមកឲខ្ញុំបម្រើគេអី?

<<ខ្លួនឯងឈ្មោះអី?>>ខ្ញុំសួរស្រីម្នាក់ដែលកំពុងធ្វើម៉ូតសក់ឲខ្ញុំ។កាលមុនសក់ខ្ញុំត្រឹមឆ្អឹងជំនីប៉ុណ្ណោះឥឡូវវាវែងដល់ចង្កេះទៅហើយ។

ណានណាន<<ខ្ញុំម្ចាស់ឈ្មោះណានណាន>>

<<ណានណានមែនទេ?ពីរោះណាស់>>

ណានណាន<<អរព្រះគុណព្រះនាង>>

<<ព្រះនាង!?>>

ណានណាន<<មេម្ចាស់>>

<<ខ្ញុំជាអ្នកបម្រើទេ>>

ណានណាន <<អត់ទេព្រះនាង ម្សិលមិញនេះពេលដែលព្រះអង្គបីព្រះនាងមកវិញក៏តែងតាំងព្រះនាងធ្វើព្រះនាងហើយ>>

<<មែនហេ៎!?>>

ណានណាន <<ព្រះមេ>>

<<គេនៅឯណា?ខ្ញុំទៅរកគេ អា៎!!>>ខ្ញុំងើបដើរទៅតែក៏ត្រូវក្រលាច់ជើងដួល។

<<ឯណាស្បែកជើងខ្ញុំ?>>

ណានណាន <<ស្បែកជើងនោះព្រះអង្គយកទៅដុតចោលហើយ>>

<<ខ្ញុំមិនពាក់ទេ>>រួចខ្ញុំក៏គប់ស្បែកជើងនោះចេញក្រៅតាមបង្អួច។

ណានណាន <<មិនបានទេព្រះនាងដើរជើងទទេមិនបានទេ>>នាងបញ្ជាឲគេយកស្បែកជើងមកវិញ។ស្បែកជើងនោះវាកែងខ្ពស់ដើរមិនស្រួលក្រិចជើងហើយមិនដូចស្បែកជើងប៉ាត់តាទេ។

<<ខ្ញុំមិនពាក់>>

អាមាត្យ<<ព្រះអង្គយាងមកដល់>>រួចអ្នកបម្រើទាំងអស់ក៏អែបកៀក។

ព្រះអង្គ<<ហេតុអីក៏គប់ស្បែកជើងចេញក្រៅ?>>គេដើរចូលមកទាំងក្នុងដៃមានកាន់ស្បែកជើងនោះ។

ណានណាន <<ព្រះនាងទ្រង់មិនទាន់ចេះពាក់>>

អាមាត្យ<<ចេញទៅ>>ហើយក៏នាំគ្នាចេញអស់សល់តែខ្ញុំនឹងគេ។

ព្រះអង្គ<<ពាក់ទៅ!>>គេបោះស្បែកជើងឲខ្ញុំ។

<<មិនពាក់!!>>

ដំណើរផ្សងព្រេងមួយWhere stories live. Discover now