EP 23 : មនុស្សរបស់យើង

700 69 1
                                    

   ឡានរបស់YoonGiបើកកាត់ព្រៃភ្នំជាច្រើនទាំងកណ្តាលយប់ អាកាសធាតុរឹតតែត្រជាក់សមនឹងទីកន្លែងដែលឆ្ងាយដាច់ពីទីក្រុងហើយក៏នៅដាច់ដោយឡែកពីគេផងដែរ។ រហូតមកដល់ផ្ទះមួយដែលជាទីតាំងលេខសម្ងាត់នោះផ្ញើរអោយប៉ុន្តែបែរជាមានសភាពស្ងាត់ជ្រងំដូចផ្ទះខ្មោចមានត្រឹមពន្លឺភ្លើងទានភ្លឺផ្លុងៗពីខាងក្នុងជះពន្លឺតាមជញ្ជាំងធ្លុះធ្លាយ។ YoonGiដើរនាំមុខកូនចៅគេទាំងអស់ចូលទៅខាងក្នុងគ្មានឫកពាថាខ្លាចញញើតអីបន្តិច យប់កាន់តែជ្រៅមេឃកាន់តែចុះត្រជាក់ សំឡេងរលកនិងសត្វយំនាពេលយប់នាំអារម្មណ៍អោយខ្លាចរអារតែចំពោះMin YoonGiមិនសូម្បីតែព្រឺ។
   មកដល់ខាងក្នុងគេក៏ត្រូវឈប់ទ្រឹងមួយកន្លែងពេលមានផ្លែដាវសស្ញាចភ្ជុងជាប់និងបំពង់កគេដោយម្ចាស់ដាវចេញពីជ្រុងងឹតមួយហើយម្នាក់នោះគ្មាននរណាក្រៅពីJungkookនោះទេ។
   "ហ៊ានគ្រាន់បើ"JungkookនិយាយតិចៗកូនចៅYoonGiទាំងអស់ក៏លើកកាំភ្លើងភ្ជុងគេព្រមៗគ្នាតែកាន់តែភ្ជុងគេក៏កាន់តែញញឹមហើយហើយបង្ខិតដាវកាន់តែមកកៀកជាប់និងកYoonGi។
   "Jimin ?"នាយមិនបានខ្វល់នឹងសម្តីរបស់Jungkookនោះឡើយតែបែរជាផ្តោតកែវភ្នែកទៅកាន់Jiminដែលអង្គុយលើកៅអីលើកាំជណ្តើរដៃជើងជាប់ចំណងដូចក្នុងរូបភាព ភាពខឹងសម្បាររបស់គេក៏កាន់តែកើនឡើងទ្វេរដង។
   "សួស្តីលោកYoon"លោកFaដើរចេញពីជ្រុងម្ខាងព្រមជាមួយនឹងទឹកមួយកែវ ស្នាមញញឹមជ្រីវជ្រួញរឹតតែទាក់ទាញកណ្តាប់ដៃមួយកម្រិតទៀត។
   ឆាច់ !!
   "អូយយយ"គាត់ជះទឹកនោះកណ្តាលមុខJiminធ្វើអោយនាយតូចភ្ញាក់ឡើងទាំងមមីមមើហើយស្រែកយ៉ាងឈឺចាប់ព្រោះនោះមិនមែនជាទឹកធម្មតាទេតែជាទឹកអំបិលពេលដែលប៉ះជាមួយមុខរបួសធ្វើអោយក្រហាយខ្លាំងឡើង។
   Jiminព្យាយាមបើកភ្នែកដែលផ្សារដោយទឹកអំបិលសម្លឹងមើលម្ចាស់សំឡេងហៅគេអម្បាញ់មិញដូចជាប្រហែលៗនឹងសំឡេងនរណាម្នាក់។
   "Yoon"សំឡេងតូចឆ្មារបន្លឺឡើងក្រោមសភាពស្ងៀមស្ងាត់របស់គ្រប់គ្នានៅសឺមើលមិនទាន់ច្បាស់នៅឡើយតែក៏អាចស្មានបានព្រោះមនុស្សម្នាក់នេះប្រាកដជាមកជួយគេ។
    "Yoonលោកឆាប់ទៅវិញទៅ នៅទីនេះមានប៉ូលិស ពួកគេនឹងចាប់លោក ហុឹកហឹ ខ្ញុំមិនអីទេ លោកឆាប់រត់ទៅ"Jiminព្យាយាមនិយាយទាំងដែលអ្នកម្ខាងទៀតស្តាប់សម្លេងគេមិនទាំងលឺផងព្រោះគេខ្សោយហើយត្រូវវ៉ៃដំទៀតគ្មានសូម្បីតែកម្លាំងនិយាយស្តី។
   "បងសន្យាថានឹងការពារឯង បងមិនចោលឯងទេ"YoonGiបង្ហើរសំឡេងមុឺងម៉ាត់ទៅកាន់នាយតូចមុននឹងងាកមកប្រឈមជាមួយJungkookដែលញញឹមស្រស់សម្លឹងមុខគេតែប្រែជាប្តូរកែវភ្នែកមកជាគួរអោយខ្លាចវិញភ្លាមៗរកតែសម្របខ្លួនមិនទាន់។
   "ឯងបានយកមនុស្សរបស់យើងទៅណាអាចោរម្សៀត"Jungkookរុញដាវទៅផ្អឹបនឹងកYoonGiសើរស្បែករហូតមានឈាមមករឹមៗតែគេមិនបានខ្វល់នោះទេ។
   "មនុស្សរបស់ឯងដែលនិយាយនោះគឺជាប្អូនប្រុសរបស់យើង មនុស្សដែលឯងបានធ្វើទណ្ឌកម្មរស់ស្មើនិងស្លាប់ក្នុងនរកហើយគ្រប់យ៉ាងគឺជាស្នាដៃឯង នៅមានមុខមកហៅគេថាជាមនុស្សរបស់ឯងពេញៗមាត់ មិនខ្មាស់យមរាជទេហេស៎អាសត្វ ?"YoonGiលើកដៃទាំងគូមកចាប់ដាវគ្មានអារម្មណ៍ថាឈឺចាប់អីបន្តិចកាលបើដៃគេមុតនិងដាវសស្ញាចហូរឈាមមករហាម អាម្នាក់នេះហ៊ានធ្វើបាបប្អូនប្រុសគេរហូតដល់វិកលចរិតហើយនៅមានមុខមកសួររកហេតុផលទៀតពិតជាមិនស្គាល់អ្វីដែលហៅថានរកពិតមែន។
   "ជាមនុស្សរបស់យើងដោយសារវាស្រលាញ់យើង យើងធ្លាប់សុីវាឡើងឆ្អែតហើយកុំបារម្ភ"Jungkookប្តូរពីទឹកមុខឃោរឃៅមកជាញញឹមម្តងទៀតតែនៅតែបង្កប់ដោយកំហឹង។ គេញាក់ស្មាព្រលែងដាវពីដៃហើយដើរឡើងជណ្តើរទៅខាងលើសម្តៅរកJiminមុននិងងាកមកញញឹមឌឺYoonGi។
   នាយរៀបនិងដើរតាមតែមានមនុស្សរបស់លោកFaភ្ជុងកាំភ្លើងមករកគេនិងកូនចៅស្ទើរតែគ្រប់េជ្រុងទាំងអស់ទើបគេបានតែដកដង្ហើមសម្រួលអារម្មណ៍នៅឈរមួយកន្លែង។
   "ឯងបានយកមនុស្សរបស់យើងចេញពីយើងដូច្នេះ...បើយើងផ្តាច់ជីវិតមនុស្សរបស់ឯងប្រហែលជាសមាមាត្រ"គ្រាន់តែចប់ប្រយោគភ្លាមJungkookក៏រុញកៅអីដែលមានJiminទម្លាក់កាំជណ្តើរមកខាងក្រោមផ្ទៃមុខបៀមស្នាមញញឹមដដែល។
  "Jimin"YoonGiស្រែកអស់សំឡេងខណៈដែលរាងកាយគេគាំងធ្មឹងនៅឈរមួយកន្លែងធ្វើអ្វីមិនកើត ពេលនេះJiminធ្លាក់មកដល់ជាន់ខាងក្រោមទាំងដែលខ្លួនជាប់ដោយចំណងកៅអីដដែល។ ក្បាលនិងដៃជើងរបស់គេបែកឈាមហូរស្រោចស្ទើរគ្រប់កន្លែងទាំងអស់ ផ្ទៃមុខមានស្នាមដាច់រលាត់ កែវភ្នែកតូចបើកភ្លឹះៗសម្លឹងមើលមកYoonGiទាំងស្នាមញញឹមលាយឡំជាមួយទឹកភ្នែក នេះជាថ្ងៃចុងក្រោយរបស់គេពិតហើយមែនទេ ?
   "Jiminឯងយ៉ាងម៉េចហេីយចាំបងជូនទៅពេទ្យ"គេនិយាយស្របពេលដែលលូកដៃមកខ្ទប់ក្បាលនាយតូចដែលមានឈាមហូរសស្រាក់មិនឈប់រហូតដល់ជោគអាវពណ៌សមុននឹងស្រាយខ្សែចំណងអោយJiminលឿនបំផុតតាមដែលអាចធ្វើបាន ដៃតូចប្រឡាក់ប្រឡូកដោយឈាមនិងស្លាកស្នាមលូកមកអង្អែលមុខគេថ្នមៗ ។
   "មិនបាច់ទេYoon ខ្ញុំមិនអាចទ្រាំទ្របានទេប៉ុន្តែខ្ញុំចង់ប្រាប់ពាក្យមួយដែលលោកចាំជាយូរហេីយមិនអញ្ចឹង ?"គេនិយាយព្រមទាំងសេីចតិចៗហាក់អស់សំណេីចនិងជីវិតខ្លួនឯង ទាល់តែដល់ដង្ហើមចុងក្រោយទើបអាចហើបមាត់និយាយពាក្យក្និងចិត្តបាន គេជាមនុស្សឆ្កួតមែនទេ ? ប្រាកដហើយគេជាមនុស្សឆ្កួត។
   "អត់ទេ Jimin បងមិនព្រមអោយឯងកើតអីទេ ឯងត្រូវតែរឹងមាំដើម្បីបងដើម្បីមនុស្សដែលការពារឯង"YoonGiនិយាយស្ទើរមិនត្រូវពាក្យហើយអោបក្រសោបរាងកាយJiminជាប់ ពោរពេញដោយភាពភ័យខ្លាច ខ្លាចថាJiminនិងទៅចោលគេ។
   "ខ្ញុំស្រលាញ់បង ស្រលាញ់ខ្លាំណាស់Yoon មិនដឹងថាកូនចិត្តនេះវាកេីតឡេីងតាំងពីពេលណាដឹងត្រឹមថាពេលនេះខ្ញុំស្រលាញ់បង អោបខ្ញុំបែបនេះរហូតបានទេ ? បងត្រូវការពារខ្ញុំ កុំទៅចោលខ្ញុំអីណា៎"Jiminចាប់ផ្តើមដង្ហក់ហើយព្យាយាមរៀបរាប់ទាំងយំស្ទើរមិនលឺសម្លេងបេះដូងប្រាប់ថាចង់នៅក្នុងរង្វង់ដៃហើយនៅរហូតទៅមិនចង់ទៅណាឡើយតែព្រហ្មលិខិតលេងសើចនិងជីវិតគេខ្លាំងណាស់ ហេតុអីក៏មកសារភាពពេលដែលត្រូវចាកចេញទៅវិញ ចាកចេញទៅឆ្ងាយមិនអាចត្រឡប់មកវិញបានត្រឹមស្តាប់សម្លេងបេះដូងនិងបានអោបមនុស្សដែលគេស្រលាញ់លើកចុងក្រោយបែបនេះក៏អស់ចិត្តហើយ។
    "បងនិងសឹកអោយឯង ឯងនិងមិនអីទេ ឯងនិងនៅជាមួយបងរហូត បងនិងការពារឯង បងស្រលាញ់ឯងណា៎Jimin កុំនិយាយទៀតអី ឯងច្បាស់ជាមិនអីហើយពួកយើងនិងរៀបការ បងសន្យាថាឈប់ធ្វើជាម៉ាហ្វៀ,ឈប់ជក់បារី ធ្វើគ្រប់យ៉ាងអោយតែជាតម្រូវការរបស់ឯង សុំត្រឹមកុំចាកចោលបងPark Jiminកុំគេងអី បងស្រលាញ់ឯង"YoonGiយកមុខផ្អឹបនិងមុខJiminពោលទាំងបេះដូងឈឺខ្ទោកៗ ទឹកភ្នែកនៃការឈឺចាប់ទឹកភ្នែកនៃកិត្តិយសកូនប្រុសមួយតំណក់ស្រក់មកប៉ះបបូរមាត់ក្រៀមរបស់Jiminហាក់ផ្សើមវាអោយមានជីវិតឡើងវិញ។
   "Yoonបងត្រូវមើលថែខ្លួនណា៎កុំខ្វល់ពីខ្ញុំអី ខ្ញុំមិនអីទេ បងការពារខ្ញុំហត់ច្រើនពេកហើយដល់ពេលដែលបងត្រូវសម្រាកហើយ ហ្អឹកហឹក បងត្រូវស្រលាញ់ខ្លួនឯងអោយបានច្រើនរស់នៅអោយបានល្អដូចពេលដែលគ្មានខ្ញុំនៅក្នុងជីវិតបង អរគុណ ! អរគុណសម្រាប់គ្រប់យ៉ាងដែលបងធ្វើដើម្បីខ្ញុំ,អរគុណពិតមែនYoonហើយក៏សុំទោសដែលមិនអាចបន្តបាន បងល្អពេកហើយ"សំឡេងJiminចាប់ផ្តើមលឺខ្សាវៗអមដោយត្របកភ្នែកចាប់ផ្តើមបិទម្តងបន្តិចៗ ដៃដែលអង្អែលថ្ពាល់Yoonក៏ទម្លាក់ចុះសន្សឹមៗព្រមជាមួយទឹកភ្នែកមួយតំណក់ចុងក្រោយ ទឹកភ្នែកដែលពោរពេញទៅសេចក្តីស្រលាញ់ដែលបានបង្ហាញហើយប៉ុន្តែគ្មានឪកាសនិងទទួលវិញ។
   "Jiminអត់ទេ បើកភ្នែកមក បើកភ្នែកសម្លឹងមើលមុខបងមកស្តាប់បានទេ ?បងវះកាត់រួចហើយឯងមិនអាចទៅណាបានទេនេះជាបញ្ជារបស់បង"YoonGiអង្រួបរាងកាយJiminស្ទើរជ្រុះក្បាលពីស្មា គេអោនទៅសម្រួលខ្យល់ដង្ហើមដែលចាប់ផ្តើមដង្ហក់នៅក្បែរផ្ទៃមុខJiminហាក់កំពុងតែដាស់កំហឹងទាំងប៉ុន្មាន។
   "សម្តែងល្អមើលគួរសម ចម្លែកត្រង់ថាម៉េចក៏ពួកឯងមិនទៅសម្តែងតែម្តងទៅ ?"Jungkookទះដៃតិចៗដោយមិនភ្លេចញញឹមឌឺដងមកកាន់YoonGi។
   YoonGiមិនតបតែគេដោះអាវក្រៅគ្របរាងកាយJiminហើយលើកអោយអង្គុយផ្អែកជញ្ជាំងនៅម្ខាងមុននិងក្រោកឈរពេញកម្ពស់ កែវភ្នែកសម្លឹងបាញ់មករកJungkookពេញដោយពន្លឺព្រៀកៗនៃភ្លើង។
   "យល់អារម្មណ៍ពេលដែលមានមនុស្សយកមកមនុស្សជាទីស្រលាញ់របស់ខ្លួនចេញទៅហើយឬនៅ ?"Jungkookលើកដៃអោបទ្រូងមុននិងលូកដៃទៅយកដាវមកគ្រវីលេងតិចៗ។
   "អាថោកទាប មាត់ឯងស្រែកថាស្រលាញ់ប្អូនយើងតែឯងយកគេទៅសាកគ្រឿងញៀន ខួរឯងចូលទឹកដល់ឆ្កួតអស់ហើយមែនទេ ? បើជ្រុលជាឯងចង់លេងGameនេះជាមួយើងទៅហើយយើងនឹងកំដរឯងចុះ ទឹកភ្នែកនិងឈាមមនុស្សដែលយើងស្រលាញ់ធ្លាប់កើតឡើងដោយសារឯងបែបណាយើងនឹងសងអោយឯងវិញដោយឈាមឈានទៅរកឋាននរកដូចគ្នា"
   "បើអញ្ចឹងលេងត្រឹមដាវសុំាមូរៃបានហើយ បើឯងជាកូនប្រុសលេងកាំភ្លើងឆាប់ស្លាប់ប្រាកដជាមិនសប្បាយ"Jungkookលើកចិញ្ចើមឌឺមកាន់នាយកម្លោះមុននិងបោះដាវអោយគ្នីគ្នាYoonGiប្រហែល50ដើម ចំពោះYoonGiគេធ្លាប់ខ្លាចឬរារែកម្តងណាទៅ ? នាយលើកដាវយកកាន់ហើយក្តាប់ជាប់មុននឹងហូតដាវពីស្រោមថ្នមៗកែវភ្នែកនៅតែផ្តោតទៅលើJungkookតែម្នាក់រីឯកូនចៅគេក៏ដូចគ្នា។
   នៅក្នុងផ្ទះចាស់មានពន្លឺដាវសស្ញាចព្រៀកៗស្ទើរតែមិនចាំបាច់ប្រើអំពូល JungkookនិងលោកFaឈរញញឹមត្រង់កន្លែងដដែលពេលដែលគ្នីគ្នាគេចាប់ផ្តើមចេញពីជ្រុងងងឹតមកគ្រប់ទិសទីនៃផ្ទះតម្រង់មករកក្រុមកូនចៅរបស់YoonGiដែលបែរខ្នងដាក់គ្នាចង្អុលផ្លែដាវទៅពួកនោះវិញដូចគ្នា។
   "ចាប់ផ្តើមទៅ ?"Jungkookនិយាយបន្តិចមុននិងខ្សាច់ពេលវេលាមកកាន់ហើយផ្កាប់វាចុះអោយវាហូរយឺតៗទៅតាមពេលវេលាប្រៀបដូចជាកំណត់ការស្លាប់របស់មនុស្សគ្រប់គ្នា។
   កូនចៅលោកFaសម្រុកចូកមកចំណែកឯកូនចៅYoonGiក៏សម្រុកទៅវិញដូចគ្នា សំឡេងដាវកកិតគ្នាបន្លឺឡើងបង្កើតជាសាច់ភ្លេងព្រមជាមួយសម្លេងដាវកកិតនិងសាត់ខ្ទៀតឈាមពេញការ៉ូប្រៀបដូចទីលានសម្លាប់មនុស្ស។
   YoonGiព្យាយាមសម្រុកទៅខាងលើរកJungkookតែមានកូនចៅលោកFaជាច្រើនមកបាំងមុខគេហើយវ៉ៃតតាំងនិងគេតែគេក៏ធ្លាប់ហាត់ដាវសុំាមូរៃទើបរឿងនេះជារឿងលំបាក។
    ជ្រឹប !!
   ដាវមួយចាក់ខ្នងYoonGiពីក្រោយលេងអោយម្ចាស់ខ្លួនឈប់ទ្រឹងមួយកន្លែងសិនមុននិងងាកមកយកកាំបិតក្នុងស្រោមដៃគប់ទៅវាវិញរហូតដេកស្លាប់ភ្លាមៗនៅនឹងកន្លែង។
   "ការពារចៅហ្វាយ"Wangស្រែកឡើងហើយប្រជ្រៀតចូលកាប់សម្លាប់សត្រូវដែលនៅក្បែរខ្លួនYoonGiចោលទាំងអស់។ កន្លងផុតទៅច្រើននាទីក្លិនឆ្អាបឆួលច្រមុះមនុស្សស្លាប់កាន់តែច្រើនប៉ុន្តែសម្រាប់លោកFaនិងJungkookនេះត្រឹមជាកម្ទេចមនុស្សតែប៉ុណ្ណោះ។
   YoonGiសម្រាលខ្លួនដើរលើបង្កាន់ដៃជណ្តើរហើយតម្រង់ដាវទៅរកJungkookតែគេគេចទាន់ទើបដាវហោះទៅបុកទម្លុះស្មារបស់លោកFaមួយទំហឹង ឈាមក៏បាញ់ឆ្វាចចេញមក។ Jungkookទាញដាវសស្ញាចមួយមកវ៉ៃតបតនិងYoonGiវិញគេក៏ធ្លាប់រៀនដាវសុំាមូរៃដែរដូច្នេះល្មមអាចតតាំងបាន។
   Jungkookងាកទៅបញ្ជូនទឹកមុខពេញដោយសញ្ញាសួរដាក់លោកFaពេញដែលកំពុងប្រយុទ្ធជាមួយYoonGiតែស្របពេកដែលJungkookធាក់YoonGiអោយដួលបានហើយលោកFaក៏ឆ្លៀតពេលនោះច្រានJungkookទម្លាក់ពីលើជណ្តើរហើយគាត់ក៏រហ័សគេចខ្លួនទៅតាមទ្វារសម្ងាត់ដែលបានរៀបចំរួចរាល់។
   Jungkookបើកភ្នែកដែលនៅមានសតិតិចតួចសម្លឹងមើលដំបូងផ្ទះធ្លុះធ្លាយនោះហាក់ចាប់ផ្តើមសឺម្តងៗទៅហើយ។
   "Tae!!"សម្លេងស្រាលបង្ហើរទៅតាមខ្យល់ ហេតុអីមនុស្សដែលធ្វើអោយគេនឹកពេលជិតស្លាប់ជាក្មេងម្នាក់នោះទៅវិញ ? ក្មេងប្រុសម្នាក់ដែលគេបំផ្លាញគ្រប់យ៉ាងរហូតដល់ក្លាយជាមនុស្សឆ្កួត ក្មេងប្រុសម្នាក់ដែលធ្លាប់និយាយថាស្រលាញ់គេ សុខចិត្តសម្រក់ឈាមដើម្បីបាននៅក្បែរគេ។
   "Jung ហឹកហឹ ខ្ញុំឈឺខ្លាំងណាស់"
   "បងកុំទៅណាអី Jungកុំទុកខ្ញុំចោល"
   "ចង់ធ្វើបាបខ្ញុំយ៉ាងណាក៏បាន យកស្រីរបស់បងមកគេងនៅចំពោះមុខមាត់ខ្ញុំក៏បានសុំត្រឹមបងកុំទុកខ្ញុំចោលអី អោយខ្ញុំបានឃើញមុខបងផងបានទេ សុំអង្វរ"
   "ថ្នាំ ? ត្រូវហើយខ្ញុំត្រូវការថ្នាំ"
   "ខ្ញុំស្រលាញ់បងណាស់ Jungខ្ញុំស្រលាញ់បង"
   គ្រប់ពាក្យគ្រប់ម៉ាត់ដែលTaehyungធ្លាប់និយាយមកកាន់គេ សម្រែកនៃភាពឈឺចាប់ទាំងប៉ុន្មានដែលTaehyungធ្លាប់ទទួលបាននៅតែស្ថិតក្នុងខួរក្បាលគេជានិច្ច។
   "ប្រហែលជាយើងស្រលាញ់ឯងហើយ ប្រហែលជាឯងជាស្នេហាពិតនៅក្នុងជីវិតយើងប៉ុន្តែយឺតពេលហើយមែនទេ ? គ្រប់យ៉ាងមិនអាចថយក្រោយវិញបានទេមែនទេ ? យើងចង់ប្រាប់ថាយើងស្រលាញ់ឯងTaehyung"នាយនិយាយទាំងដែលសើចតិចៗប្រៀបដូចមនុស្សវិកលចរិតមុខរបួសកាន់តែឈឺបេះដូងគេក៏កាន់តែឈឺដូចគ្នា ពេលនេះគេយល់ហើយថាTaehyungធ្លាប់ទទួលរងអារម្មណ៍មិងភាពឈឺចាប់បែបណាខ្លះ។
   YoonGiចុះមកខាងក្រោមលើកជើងជាន់លើទ្រូងJungkookមួយទំហឹងហើយយកផ្លែដាវទៅឆូតលើផ្ទៃមុខJubgkookតិចៗតាមអារម្មណ៍គុំគួន ពិតណាស់មនុស្សដែលគេស្រលាញ់ទទួលរងនៅភាពឈឺចាប់បែបណាអ្នកដែលសាងគ្រប់យ៉ាងឡើងក៏ត្រូវទទួលរងបែបនោះដូចគ្នា។
   "Gameនេះប្រហែលជាដល់ពេលបញ្ចប់ហើយ Jeon Jungkook"YoonGiទាញកាំភ្លើងចេញពីចង្កេះខោចេញមករួចបាញ់រះតាំងពីចុងជើងរហូតដល់ភ្លៅរបស់Jubgkookអោយគេទទួលរងភាពវេទនាខ្លះ។
   "អូយយយយ !!"Jungkookទាំងភាពឈឺចាប់តែគេគ្មានសូម្បីតែកម្លាំងសម្រាប់ក្រោកតបតវិញព្រោះរាងកាយគេឈឺស្ពឹកអស់ទៅហើយ។
   YoonGiបន្តបាញ់ពីម្រាមដៃJungkookនីមួយៗរហូតមកដល់ស្មាទៅគេទាញកូនកាំបិតពីក្នុងស្រោមដៃគប់ទៅគល់កJubgkookរហូតឈាមបាញ់ឆ្វាច។
   "នេះជាទោសដែលឯងហ៊ានប៉ះពាល់មនុស្សរបស់យើង"Jubgkookយកដាវចាក់ចំដើមទ្រូងរបស់Jungkookហើយទាញកាំភ្លើងបាញ់កណ្តាលក្បាលJungkookមួយគ្រាប់ទៀត រហូតJungkookដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងវេទនា ចាំបានថាឈ្មោះដែលគេចាំបានក្នុងវិនាទីនៃដង្ហើមចុងក្រោយមានឈ្មោះថាTaehyung។

ទង្វើដែលសាងរួចមិនអាចកែប្រែពេលវេលាបកក្រោយដើម្បីប៉ះប៉ូវបានទេព្រោះផ្លូវមួយនេះយើងជាអ្នកជ្រើសដើរខ្លួនឯងបើស្តាយក្រោយក៏គួរតែបន្ទោសខ្លួនឯង :))

                               🖤Joonie🖤

Can You Protect Me ?Where stories live. Discover now