Episode 25

257 6 0
                                    

“You Touching My Heart:)”

TAEHYUNG  “នាងមានដឹងទេថានាងទះយើងជាលើកទីប៉ុន្នានហើយហាស?”  គេបញ្ឆក់ដៃឲ្យងើបទ្បើងពីពូក!

TAEBI:  “លោកឈឺមែនទេ?” គេស្រែកគំហ៊កឲ្យញេវិញភ្នែកទ្បើងក្រហម.....ត្រង់គេមើលងាយមិនចេះគិតថាគេឈឺខ្លះទេហ្អេស?

TAEHYUNG:  “ហឹុស! ខ្ញុំមិនទៅឈឺចិត្តជាមួយស្រីអន់ៗដូចជានាងនោះទេ!” គេយកអណ្តាតមកទល់ថ្ពាល់គិតរឺថាគ្រាន់តែពីរបីកំផ្លៀងរបស់នាងធ្វើគេឈឺ? គេមានតែសើចចម្អកឲ្យនាងថែម!

TAEBI:  “បើខ្ញុំអន់កុំមកប៉ះពាល់ខ្ញុំចេញឲ្យឆ្ងាយពីខ្ញុំទៅ!”

TAEHYUNG:  “ល្អ...នាងចេញៗ.....ដើរចេញពីបន្ទប់ខ្ញុំឥលូវនេះ!” គេស្រែកសម្លុតនាងមុននិងឈរយកដៃមកច្រែងចង្កេះហើយចង្អុលទៅទ្វារទាំងទឹកមុខកំណាច! នាងតូចក៌ទ្បើងទៅស្លៀកពាក់ខោអាវទាំងពិបាកមុននិងដើរចេញទៅទាំងឈឺប្រទ្បោះជើងតែឈឺមិនដល់ចិត្តនោះទេវាឈឺជាងឆ្ងាយ!

TAEBI:  “ហឹុកហឹុក.....ហេតុអ្វីក៌មកជួបរឿងអត់ប្រយោជន៍បែបនេះ!” នាងស្រែកយំតាមផ្លូវកាត់ព្រឹកដោយមិនខ្មាសអ្នកសោះហើយពេលនេះនាងឈឺៗដល់ថ្នាក់មិនអាចទុកវាកប់ក្នុងចិត្តបាន!

@JEON's House

ទ្បាន Ferrari 2020 ពណ៌ខ្មៅដោយមានលាយស្វាយរលោងបន្តិចបើកចូលទៅក្នុងភូមិគ្រឹះ JEON រាងខ្ពស់សង្ហារចុះមកពីលើទ្បានមុននិងដើរចូលទៅក្នុងផ្ទះ!

JEONGGUK:  “Hwang Yeongi?” ប្រយោគដំបូងដែលបន្លឺរទ្បើងមុនគេបង្អស់គឺជាឈ្មោះកូនចុងរបស់ម្តាយគេប៉ុន្តែគ្មានការឆ្លើយតបសោះ!

JEONGGUK:  “Hwang Yeongi!” គេស្រែកជាលើកទីពីរប៉ុន្តែនៅតែគ្មានការឆ្លើយតបពេលនោះសតិអារម្មណ៍របស់គេក៌បានប្រាប់ថាតើនាងលូចរត់រឺ?

JEONGGUK:  “ម៉ែដោះៗ!”

ARIN:  “ចាស៎ អ្នកប្រុសតូច!” ម៉ែដោះរត់ចេញពីផ្ទះបាយមកយ៉ាងលឿនទឹកមុខស្លេកស្លាំងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ JEONGGUK ទៅមើលមុខគាត់ភ្លាម!

You Touching My Heart :) (Ended)Where stories live. Discover now