Character profile

497 30 0
                                    

ប្រវត្តិរូបសង្ខេបរបស់តួអង្គឯក :

ឈ្មោះ : Min Hyunshin ( មីន យ៉ុនសីុន )

អាយុ : 16 ឆ្នាំ

កម្ពស់ : 1.76 cm

តារានិករ : Cancer♋

ចរិកលក្ខណៈ : ជាមនុស្សស្រគត់ស្រគម មិនសូវនិយាយស្តីច្រើន តែបើហើបមាត់គឺថាអាចដាក់ឲគេឯងគាំង 1 ខែ គ្មានអីតប! មុខសង្ហាគួរសមតែមិនដែលញញឹមទេហើយគេជាមនុស្សឈរលើហេតុផលខ្ពស់ មិនទ្រ មិនលួង បើរឿងនោះកើតឡើងដោយគ្មានហេតុផល! ហើយបញ្ហាធំបំផុតសម្រាប់គេគឺការនិពន្ធចម្រៀងស្នេហាគេតែងតែបរាជ័យរាល់លើកដែលតាំងចិត្តថានឹងសរសេរ។

ចំណង់ចំណូលចិត្ត: ស្រលាញ់តន្រ្តី  ចូលចិត្តស្តាប់បទ Rock , Hip-hop ហើយចម្រៀងស្នេហាជាតំណមដែលគេមិនអាចស្តាប់បាន! ចូលចិត្តនិពន្ធចម្រៀង ចេះលេងឧបករណ៍តន្រ្តីបានច្រើនគួរសម ចេះសៀកឆ្ពឺនភ្នែកតិចតួច ក៏ចូលចិត្តហាត់រាំផងដែរហើយតែទាក់ទងនឹងសិល្បៈគឺគេមានចំណូលចិត្តទាំងអស់! ចូលចិត្តស្រាវជ្រាវប្រវត្តិសាស្ត្រនិងស្រលាញ់ដំណើរកំសាន្តទៅលំហែកាយនៅសួនច្បារនឹងក្រៅទីក្រុង។

សុភាសិត : អ្វីៗត្រូវតែមានហេតុផល! ខ្ញុំមិនទម្លាប់យកខ្លួនទៅរញ៉េរញ៉ៃជាមួយបញ្ហាដែលអត់ក្បាលកន្ទុយចឹងទេ។

ឈ្មោះ : Yu Lyra ( យូ លីរ៉ា )

អាយុ : 16 ឆ្នាំ

កម្ពស់ : 1.68 cm

តារានិករ : Aries ♈

ចរិកលក្ខណៈ : ជាមនុស្សស្រីដែលស្អប់បំផុតអ្នកដែលយកស្នេហារបស់នាងមកកំប្លែងលេងនិងមកកុហកបោកប្រាស់ធ្វើឲនាងក្លាយជាមនុស្សល្ងង់!  ឆាប់មានប្រតិកម្មលឿន សម្តីរឹងមិនចេះផ្អែម តែបានញញឹមយោងនិងរួសរាយ ដៃភ្លើងជើងមាន់ ជាពិសេសគឺកប៉ាល់ភ្លើងតែម្តង។

ចំណង់ចំណូលចិត្ត : ចូលចិត្តស្តាប់តន្រ្តី Pop , R&B, នឹងចម្រៀងស្នេហាដែលចេញថ្មីបំផុតគឺគេចមិនផុតពីនាងទេ! គាំទ្រសិល្បៈគ្រប់ទម្រង់ ចូលចិត្តដំណើរកំសាន្តលំហែកាយ អានសៀវភៅប្រលោមលោម។

សុភាសិត : មនុស្សណាដែលធ្វើឲខ្ញុំមើលទៅល្ងង់ក្នុងកែវភ្នែកអ្នកដទៃ! ចាំទុកសូម្បីតែមិត្តភាពក៏ខ្ញុំគ្មានឲអ្នកឯងឡើយ។

You are my love song 🎧🎵💜 ( ចម្រៀងស្នេហ៍របស់បងជាអូន )( Complete ✅ )Where stories live. Discover now