ភាគទី០៨

1.3K 93 1
                                    

នៅក្នុងផ្ទះបាយធំទូលាយ!! រាងកាយតូចស្រឡូនដើរកាន់ថង់សារាយជាច្រើនចូលទៅ ដាក់នៅលើតុគ្មានមាត់ករអ្វីមួយម៉ាត់ទាល់តែសោះ សូម្បីតែអុំឆូក៏គាត់មិនហ៊ាននិយាយអ្វីដែរ ព្រោះថានៅទីនោះមិនមែនមានតែនាងតូចជួហ្វីនោះឡើយ ក៏មានរាងកាយមាំទាំកំពុងតែបោះជំហានចូលមកទាំងមុខមាំតែខ្សែភ្នែកវិញហាក់ដូចជាបង្ហាញពីចិត្តទន់មួយហាក់ដូចជាចង់និយាយដោះស្រាយជាមួយនឹងនាង ជាជាងមកស្ងៀមស្ងាត់បែបនេះ។

" នាង..." ណាមជុនហាមាត់ចង់និយាយ កាលបើនាងដើរមកទិសដៅក្បែរគេ តែអត់ទេ ជូហ្វីដើរហួសគេមករកទូ អោនបើកយកឆ្នាំងស៊ុបទៅវិញ ហើយក៏ដើរត្រឡប់ទៅចង្ក្រានបាយវិញ ។ ណាមជុនតាមសម្លឹងមើលនាងមិនដាក់ភ្នែក តែនាងវិញ មិនសូម្បីតែសម្លឹងមុខគេ ការងារនាងនាពេលនេះគឺធ្វើស៊ុបអោយឆាប់រួចរាល់នឹងអាលបានយកទៅជូតលោកម្ចាស់ ហើយការងារនាងនឹងចប់។

" អុំឆូជួយហុចបន្លែពីខាងនោះអោយខ្ញុំបន្តិចបានទេ? " ជូហ្វីនិយាយយ៉ាងស្រទន់ទៅកាន់ម៉ែដោះឆូ ជាមួយនឹងស្នាមញញឹមទៀតផង អុំឆូគាត់ក៏ប្រញាប់ដើរមកយួរបន្លែពីលើតុតែវាធ្ងន់ខ្លាំងពេក ទើបគាត់លើកមិនរួច។

" ទុកអោយខ្ញុំជួយ..."

" មិនអីទេអ្នកប្រុសជុន " កែវភ្នែកថ្លាយ៉ង់លួចដៀងមើលអ្នកកម្លោះដែលកំពុងតែចចៀសចង់ជួយកាន់ថង់បន្លែដែលមានដីជាប់កខ្វក់នោះ ។

" អោយមកខ្ញុំមក " ជូហ្វីចូលទៅកាត់នាយកម្លោះនឹងម៉ែដោះដែលកំពុងតែដណ្ដើមគ្នាយួរនោះ មុននឹងលូកដៃទាញថង់នោះមកទាំងកម្រោលភ្លាម ។

" ខ្ញុំយកខ្លួនឯងក៏បានណាអុំ អុំហត់ពេញមួយព្រឹកហើយអុំទៅសម្រាកចុះ " នាងតូចនិយាយតែជាមួយអុំឆូប៉ុណ្ណោះ ចំណែកឯម្នាក់ទៀតដែលឈរនៅក្បែរនោះ នាងទុកដូចគេជាខ្យល់អាកាសដែលហោះកាត់ គ្មានសារះសំខាន់ចឹង។

" នែនាង..." ណាមជុនរាងតម្លើងសម្លេងបន្តិច រហូតទាល់តែអ្នកនៅក្នុងវីឡាបានដឹងលឺ អ្នកធ្វើការជូតសម្អាតនៅជិតនោះក៏ងាកសម្លឹងមើលមក ខ្លះទៀតក៏លបមកមើលពីមាត់ទ្វារចូលផ្ទះបាយ ហើយក៏ភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពមិនធ្លាប់មាននៅក្នុងផ្ទះនេះ គឺអ្នកប្រុសធំរបស់ផ្ទះនេះមកឈរសំកុកពីក្រោយមនុស្សស្រី ព្យាយាមនិយាយជាមួយនាងទាំងនាងមិនអើពើអ្វីសោះ ម៉្យាងវាមិនមែនជាទម្លាប់របស់គេនោះឡើយពីដើមមក។

ប្រធានាធិបតីម្ចាស់ចិត្ត (រដូវកាលទី ០១ : TRUST) [ចប់]Where stories live. Discover now