Character Profile

820 30 0
                                    

Main character :

* Kim Seokjin ( គីម ស៊ុកជីន ) ជាកម្លោះវ័យ 28 ឆ្នាំដែលមានមុខជំនាញជា Designer ល្បីឈ្មោះគួរសមនៅប្រទេសកូរ៉េ។

ដោយសារតែមុខរបរជាការតស៊ូដោយខ្លួនឯងទើបបានជាគេគ្រាន់តែទ្រព្យធន់ធម្មតា មិនមែនមហាសាលក្រាស់ក្រែលអីទេ តែទោះយ៉ាងការងាររបស់គេបាននាំឲគេស្គាល់តារាជាច្រើននៅលើវិស័យសិល្បៈដោយសាររសនិយមនៃកាឆ្នៃសម្លៀកបំពាក់របស់គេខ្ពស់ បូករួមនឹងគុណសម្បត្តិផ្សេងៗផងដែរ ហើយគេក៏មានបំណងចង់វៃលុកចូលទីផ្សារបរទេសផងដែរ។

គេក៏មានមិត្តភក្តិជិតស្និទ្ធបំផុតដែលស្គាល់គ្នាតាំងតែពីរៀននៅបឋមជាមនុស្សស្រីដែលចែករំលែករាល់គ្រប់យ៉ាងជាមួយគេ តែក្រោយពីចប់វិទ្យាល័យក៏មិនបានជួបគ្នាដោយសារខាងស្រីត្រូវទៅអាមេរិកសិក្សាបន្ត។

បច្ចុប្បន្នគេក៏មានមិត្តស្រីម្នាក់ដែលជាតារាម៉ូដែលមានឥទ្ធិពលលើវិស័យបង្ហាញម៉ូតផងដែរ។

* Stellaria Lymoon ( ស្តេឡារៀ លីម៉ូន ) ជាក្រមុំរូបស្រស់វ័យ 26 ឆ្នាំដែលត្រូវបានគេស្គាល់ថាជាកូនស្រីអ្នករកសីុផ្នែកវិស័យដឹកជញ្ជូនទំនិញតូចធំទូទាំងពិភពលោក ដែលមានទ្រព្យមហាសាល ជាត្បូងពេជ្ររបស់គ្រួសារ Stellaria តែមួយគត់ ហើយនាងក៏មានបងប្រុសម្នាក់ទៀតឈ្មោះថា Stellaria Castro ដែលតាមថែនឹងស្រលាញ់នាងមិនឲចាញ់ឪពុកម្តាយទេ។

នាងបានមកបន្តការសិក្សានៅអាមេរិកផ្នែកជំនួញតាមបំណងរបស់ប៉ាគេទាំងចិត្តមិនចង់ ហើយនាងក៏មិនសូវជាមានមិត្តភក្តិច្រើនដែរ ព្រោះអ្នកណាក៏រាប់អាននាងដោយសារនាងមានទ្រព្យ ទើបតែមាន Jin ម្នាក់គត់ដែរស្មោះត្រង់នឹងនាងជាងគេ។

ដោយសារតែភាពល្អរបស់ Jin ធ្វើនាងត្រូវលង់ស្រលាញ់ Jin អស់រយៈពេល 10 ឆ្នាំមកហើយតែមិនហ៊ានសារភាពខ្លាចបែកបាក់មិត្តភាព។

Supporting character :

* Park Ara ( ផាក អារ៉ា )ជាតារាម៉ូដែលដែលមានរូបសម្រស់ស្រស់ស្អាតនឹងល្បីឈ្មោះ ហើយមានភាពទាក់ទាញទាំងរូបរាងនឹងចរិតរឹកពារតែអ្នកណាទៅដឹងថាវាពិតរឺក៏គ្រាន់តែជារនាំងដែលគេប្រើមកដើម្បីតម្កើនខ្លួនជាតារាឆ្នើម។

នាងក៏ជាត្រូវមិត្តស្រីរបស់ Jin នាពេលបច្ចុប្បន្នដែលស្គាល់គ្នាបន្ទាប់ពី Jin ចាប់ផ្តើមប្រឡូកវិស័យនេះមក ហើយពួកគេក៏ចាប់ផ្តើមទំនាក់ទំនងមកបាន 3 ឆ្នាំហើយតែខាងតួស្រី Lymoon ពុំបានដឹងរឿងអស់នឹងទេ។

សម្រាប់វគ្គដកស្រង់ខ្លីរបស់សាច់រឿង admin នឹងធ្វើការផុសជាបន្តនៅថ្ងៃស្អែក!!!

អរគុណដល់ការរង់ចាំនឹងគាំទ្ររបស់អ្នកទាំងអស់គ្នា!!!💜💜💜

From : Lucie 💙💙

Selfish love 💜💔🥀(Season 1 ) ( ស្នេហាអត្មានិយម "រដូវកាលទី 1" )( Completed ✅ )Where stories live. Discover now