Omega little brother

327 29 0
                                    

Part 1 : បេីបងមិនបងពួកគាត់មក គាត់នឹងធ្វេីបាបខ្ញុំ

មនុស្សយេីងកេីតចាស់ឈឺស្លាប់គឺជារឿងធម្មតាតែខុសអ្វីតែគ្រួសារអភិជនមួយនេះ ទោះបីជាវាកន្លងទៅដប់ឆ្នាំ តែរឿងនេះនៅតែមានអ្នកនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា លោកហាន ជាបុរសសុីស្រី រៀបការជាមួយស្រីណាបានមួយឆ្នាំក៏ស្លាប់ តែដោយសារគាត់ជាសុភាពបុរសពិតធ្វេីឲនារីៗមិនអាចដកចិត្តពីគាត់បានទោះដឹងថាគាត់ ជាបុរសសុីស្រីក៏ដោយ ។សព្វថ្ងៃគាត់បន្សល់នូវកូនប្រុសចំនួនប្រាំពីរនាក់ តែខុសប្លែកតែកូនពៅដែលកេីតមកមានសារជាតិអូមេហ្គាមកជាមួយ ធ្វេីឲបងៗមិនសូវរាប់រកគេនោះទេ តែងតែធ្វេីបាបគេ។ បងៗរបស់គេមិនដែរចាត់ទុកគេជាប្អូនរបស់ពួកគេនោះទេ ដោយសារតែកូនពៅម្នាក់នេះខុសគេ។ជួនកាលពួកបងៗរបស់គេក៏ធ្លាប់បៀតបៀនគេម្ដងៗដែរ។

«លោកប្រុសតូច»មនុស្សស្រីចំណាស់ អាយុហាសិបផ្លាយហៅក្មេងប្រុសជំទន់វ័យដប់ប្រាំពីរឆ្នាំ មួយខែក្រោយនេះនឹងចូលដល់អាយុដប់ប្រាំបីឆ្នាំ គេនឹងអាចចេញទៅខាងក្រៅផ្ទះបាយហេីយ ។សព្វថ្ងៃជុងហ្គុកត្រូវគ្រូមកបង្រៀនដល់ផ្ទះ ដោយសារបងទីពីររបស់គេមិនឲទៅណាក្រៅពីផ្ទះឡេីយ ព្រោះខ្លាចជុងហ្គុកមានគ្រោះថ្នាក់ ។

«បាទ!!ម៉ែដោះ មានការអ្វីមែនទេ»កម្លោះតូច ជនជុងហ្គុក ងាកមករកម៉ែទាំងញញឹមមិនដាច់ពីមាត់ ក្រៅពីបងប្រុសទីពីរ របស់គេគ្មាននរណាចូលចិត្តគេនោះឡេីង បងទីពីររបស់គេឥឡូវកំពុងធ្វេីជំនួញនៅ មុិសិចកូ(Mexico)។

«គឺថាអ្នកអង្គម្ចាស់ទីមួយ ទីបីនិងទីប្រាំ មកនៅខែក្រោយនេះ !!»ម៉ែដោះ និយាយមួយៗប្រាប់ទៅជុងហ្គុក គាត់ដឹងច្បាស់ណាស់ថាបេីសិនជាមិន
មានវត្តមានអ្នកអង្គម្ចាស់ទីពីរនោះទេ ពួកគេច្បាស់ជាធ្វេីបាបជុងហ្គុក។

«ចុះ ម្ចាស់បងទីពីរនោះ គាត់មិនមករកជុងហ្គុកទេ គាត់ឈប់ស្រឡាញ់ជុងហ្គុកហេីយមែនទេ»
ជុងហ្គុកងេីបពីទោងមកចាប់ដៃម៉ែដោះទាំងរលីងរលោង សួរពីបងទីពីរ ។

«ម៉ែដោះក៏មិនដឹងដែរ បេីគាត់មិនមកចាំម៉ែដោះ
ការពារអ្នកប្រុសតូច»ម៉ែដោះអោបជុងហ្គុកក្នុងទ្រូងព្រមទាំង អង្អែលក្បាល់ជុងហ្គុកដោយក្ដីស្រឡាញ់ព្រោះគាត់មេីលថែកូនលោកហានតាំងពីតូចមក គាត់ស្រឡាញ់ជុងហ្គុកជាងគេ ព្រោះជុងហ្គុកមិន
សូវរករឿងនិងមិនក្បាល់រឹងដូចបងៗរបស់គេឡេីយ ។

Omega little brother Onde histórias criam vida. Descubra agora