💔Sorry I Love you💔

376 25 3
                                    


Part 5

       ដោយមេឃមិនព្រមរាំង SeokJin ងាកថានឹងចង់និយាយជាមួយនឹង Taehyung តែពេលងាកទៅឃើញថារាងតូចគេងលក់បាត់តាំងពីពេលណាក៏មិនដឹង ដោយអោបខ្នើយជាប់នឹងដាក់ក្បាលលើសាឡុង ។

«ពេលគេងចឹងគួរអោយស្រលាញ់ជាងឯងធ្វើមុខកម្សត់ឆ្ងាយណាស់»SeokJin ញញឹមនឹងខិតខ្លួនទៅជិតរាងតូចដែលគេងលក់នោះ ដៃមាំលើកអង្អែលថ្ពាល់ក្រពុំផ្កាឈូកថ្នមៗ កែវភ្នែកស្រទន់មើលទៅរាងតូច កែវភ្នែកដែលមិនធ្លាប់បង្ហាញអោយរាងតូចឃើញឡើយ មុននឹង រំកិលមុខតិចៗបិះនឹងប៉ះនឹងថ្ពាល់របស់ Taehyung ទៅហើយក៏មានផ្គរ។

ផាំង
សំឡេងផ្គរលាន់បន្លឺម្ដងទៀតរាងតូចភ្ញាក់ក្រញាងខ្លួន ចំណែករាងក្រាស់ក៏ប្រញាប់ងាកចេញវិញយ៉ាងលឿន ព្រោះខ្លាចថារាងតូចចាប់បានថាខ្លួនចង់ថើបគេ។

«ហេតុអីក៏មានផ្គរខ្លាំងបែបនេះ»Taehyung យកដៃអោបខ្លួនព្រោះតែភាពត្រជាក់គួរផ្សំនឹងម៉ាស៉ីនត្រជាក់ដែលមិនបានបិតធ្វើអោយត្រជាក់ខ្លាំង ។

«ត្រូវការបិតម៉ាស៉ីនត្រជាក់ទេ»SeokJin សួរព្រោះឃើញ រាងតូចអង្គុយជង្គង់នៅលើពូក។

«ចាំខ្ញុំបិតខ្លួនឯងក៏បាន»Taehyung ងើបពីសាឡុង ទៅយកតេឡេមកបិតម៉ាស៉ីនត្រជាក់ហើយក៏ ដើរ ចូលក្នុងផ្ទះបាយ បន្តិចក៏ចេញមកវិញជាមួយទឹកខ្ញីក្ដៅៗ2កែវ នឹងហុចអោយរាងក្រាស់។

«ឯងយកមកធ្វើអី»SeokJin ជ្រួញចិញ្ចើមសម្លឹងមុខរបស់រាងតូច។

«គឺអោយបងនឹងហើយ អាកាសធាតុប្រែប្រួល ញាំទៅអាចការពារកុំអោយផ្ដាសសាយបាន»Taehyung ញញឹមតិចៗដាក់រាងក្រាស់។

«យើងមិនចូលចិត្តផឹកទេ»SeokJin ងាកមុខចេញ គេមិនចូលចិត្តទឹកខ្ញីទេព្រោះគេចាញ់ក្លិនរបស់វា។

«មិនអីទេ ញាំបន្តិចៗទៅណា»Taehyung នៅតែហុចអោយរាងក្រាស់។

«ក៏បានយើងផឹកក៏បាន»SeokJin សម្លក់នឹងយកកែវពីដៃរាងតូចមកផឹកបានបន្តិចក៏ដាក់ចុះវិញ ។

«យ៉ាងម៉េចដែល»Taehyung សួរទៅរាងក្រាស់ខ្លួនក៏ផឹកដូចគ្នា។

«មិនសូវមានក្លិនទេ»SeokJin

💔Sorry I love you 💔Where stories live. Discover now