ភាគ២៩

550 39 0
                                    


អ្នកទាំងបីប្រើរយៈពេលមួយថ្ងៃពេញសម្រាប់ដើរលេងប្រើពេលវេលានៅជាមួយគ្នាយ៉ាងសប្បាយរីករាយ គ្មានអ្នកណាបានពិបាកខ្វល់ចិត្តពីរឿងណាមួយឡើយ រហូតដល់យប់បន្តិចទើបនាំគ្នាត្រឡប់មកផ្ទះវិញ។
«ជុនទៅងូតទឹកចេញទៅកូន ប្រយ័ត្នរមាស់»ជុងគុក ដាក់ជុនចុះពីចង្កេះហើយបង្គាប់ឲ្យងូតទឹកព្រោះពួកគេទៅលេងទឹកសមុទ្រជុនត្រាំមួយថ្ងៃហើយមិនព្រមឡើយសោះរហូតដល់ម៉ោងមកផ្ទះ។
«បាទ»ជុន រត់ចូលក្នុងបន្ទប់បាត់ទៅ ឯថេយ៉ុងក៏យួរថង់អាហារដែលនៅសល់ដែលទិញពីកន្លែងដើរលេងទុកនៅផ្ទះបាយ។
«ថេយ៉ុង មិនទៅងូតទឹកទេហ្អី?»ជុងគុក អើតកសួរពេលថេយ៉ុងកំពុងតែយករបស់ដាក់ទូរទឹកកក។
«ទៅលូវហើយចាំមួយភ្លែត»ថេយ៉ុង ដាក់កំប៉ុងចុងក្រោយចូលហើយក៏បុតទូរវិញដើរទៅរកជុងគុកដែលកំពុងតែរើយកខោអាវសើមរបស់ជុនដាក់ក្នុងម៉ាសុីនបោកគក់។
«រួចហើយ»ជុងគុក និយាយពេលដែលដាក់គក់រួច។
«តោះទៅងូតជាមួយគ្នា»ថេយ៉ុង និយាយហើយលើកបីជុងគុកឡើយ។
«នែ តាបុិខ្លួនធ្វើស្អីកូនឃើញឥលូវហ្នឹង!»ជុងគុក ប្រកែកតែក៏អោបកគេជាប់ព្រោះតែខ្លាចធ្លាក់។
«មិនអីទេ យើងមុជឲ្យហើយមុនកូនទៅ»ថេយ៉ុង និយាយរួច៏នាំគ្នាចូលបន្ទប់ទឹក ចាប់ផ្តើមងូតទឹក។
បន្ទាប់ពីសម្អាតខ្លួន ប្តូរខោអាវហើយរៀងខ្លួនអ្នកទាំងបីក៏អង្គុយមើលទូរទស្សន៍ជាមួយគ្នាព្រោះកាលពីនៅកន្លែងដើរលេងគឺញ៊ាំអីអស់ច្រើនឆ្អែតហល់ម្នា់ៗពេលនេះមិនទាន់មានអ្នកណាឃ្លានទៀត។
តីង តុង
សំឡេងកណ្តឹងខាងមុខផ្ទះបន្លឺឡើយ អ្នកទាំងបីងាកមើលគ្រប់ៗគ្នា តែថេយ៉ុងសមហរេចចិត្តជាអ្នកទៅបើក។
«ថេយ៉ុង អ្នកណា.....»ជុងគុក បម្រុងនឹងសួរហើយថាអ្នកណាជាអ្នកម៉ោនៅម៉ោងនេះតែក៏ទាក់ពាក្យត្រឹមដើមកនិយាយមិនចេញពេលឃើញមុខមនុស្សដែលមិនគួរឃើញកំពុងតែឈរមើលមកខ្លួននិងកូន មានទាំងថេយ៉ុងឈរពីក្រោយដែរ។
«ហ្យុងអុីន?»ជុងគុក សម្លក់ម្ចាស់ឈ្មោះដែលកំពុងតែមើលមកគេដូចគ្នាមុននឹងលើកជុនពហើយឈរសម្លឹងភ្នែកទល់ភ្នែក។
«ជុងគុក ជុន»កម្លោះមាឌឌាំងខ្ពស់ហៅអ្នកទាំងពីរតិចៗហើយសម្លឹងមើលគេឆ្លាស់គ្នា។
«លោកមករកអី?»ជុងគុក ប្រើសម្តីគំរោះគំរើយបែបមិនស្វាគមន៍ដៃអោបជុនឡើយណែនសឹងតែរំលាយចូលគ្នា ឯជុនក៏អោបកAppaមិនលែងកាលបើឃើញមុខឪពុកបង្កើតសែនឃោឃៅបោះបង់ខ្លួននិងជុងគុកចោល។
«មិនក៏អូននិយាយចឹង បងមកលេងកូននិងអូន»ហ្យុងអុីន ឈានជើងមួយជំហ៊ានមកជិតទៀត ទើបថេយ៉ុងសម្រេចចិត្តដើរទៅឈរខាងជុងគុក។
«វាជាអ្នកណា?»ហ្យុងអុីន ចង្អុលទៅថេយ៉ុងហើយសួរជុងគុក។
«ជាអ្នកណាមិនមានអីពាក់ព័ន្ធនឹកលោកឡើយ»ជុងគុក ឆ្លើយដោយការគុំគួនមុនរាប់មិត្ត ខឹងស្អប់ប្រុសចំពោះមុខនេះបំផុតដែលមានចិត្តខ្មៅឃោឃៅគ្មាធម៌មេត្តាដាច់ចិត្តបោះបង់ខ្លួនទាំងដឹងថាខ្លួនកំពុងតែមានកូន។
«បងជាប្តីអូន គ្រាន់តែមកលេងប្រពន្ធកូនមានអីខុស?» ហ្យុងអុីន ធ្វើមុខឆ្ងល់គួរឲ្យចង់ដាល់ ឯថេយ៉ុងគ្រាន់តែលឺពាក្យប្រពន្ធកូនក៏ក្តាប់ដៃណែកប្រុងនឹងស្ទុះទៅហើយតែជុងគុកចាប់ដៃគេទាន់ ទើបឈរស្ងប់អរម្មណ៍វិញ។
«ខ្ញុំមានប្តីជាមនុស្សមិនមែនសត្វ»ជុងគុក សម្លឺតសម្លក់ហើយនិយាយសម្តីឌឺដងធ្វើឲ្យហ្យុងអុីនក្តាប់ដៃទប់កំហឹង។
«កុំនិយាយជ្រុលពេកជន ជុងគុក» ហ្យុងអុីន តម្លើងសសៃកដាក់ជុងគុក តែវាមិនធ្វើឲ្យគេញញឺតសូម្បីបន្តិចឡើយ។
«ចេញពីផ្ទះខ្ញុំទៅ បើមិនចង់មានរឿងវែងឆ្ងាយ»ជុងគុក ចង្អុលមាត់ទ្វា។
«អត់ទេ យើងត្រូវគ្នាវិញទៅណា៎ រឿងពីមុនបងសុំទោស បំភ្លេចវាចោលហើយចាប់ផ្តើមសារជាថ្មីជាមួយគ្នា»ហ្យុងអុីន និយាយទាំងមិនខ្មាសមាត់ធ្វើឲ្យជុងគុកសើចចម្អក។
«និយាយស្អីក៏មិនដឹង មិនគិតខ្មាសខ្លួនឯងទេឬយ៉ាងមិច គិតថាខ្ញុំមិនដឹងថាលោកចង់ត្រូវគ្នាព្រោះឃើញខ្ញុំមាន ចង់បោកយកលុយខ្ញំទៅឲ្យស្រីពេស្យារបស់លោកឬ?»ជុងគុក ស្រែកគំហ៊កទំងខឹងសប្បាយ ប្រើពាក្យសម្តីអសរោះព្រោះតែមនុស្សគ្មានការអប់រំម្នាក់នេះ។
«មិន៏និយាយចឹងបងមកលេងកូន ជុនមកជាមួយប៉ាមកកូន» គេហៅកូនប្រុសដែលកំពុងនៅក្នុងដៃរបស់ជុងគុកឲ្យមករកខ្លួន។
«អត់ទេ ប៉ាមានស្រីថ្មីប៉ាឈប់ស្រឡាញ់កូនហើយ»ជុន និយាយទាំងទឹកភ្នែកអោប.កជុងគុកជាប់មិនចង់ទៅរកអ្នកដែលមាននាមជាឪពុកតែមិនបានបំពេញតួនាទីនោះ។
«អូហូ នេះអាម្នាក់នេះជាប្រុសថ្មីមែនទេបានជាហ៊ានបញ្ចេះកូនឲ្យស្អប់ពុកបង្កើតផងមែនទេ?» គេងាកសម្លក់ថេយ៉ុងដែលឈរមើលមិនដឹងអីនោះឆ្លាស់គ្នាជាមួយជុងគុកដែលមានទឹកមុខស្មើធេង
«ឯង...»ថេយ៉ុង ទ្រាំស្តាប់មិនបានប្រុងនឹងចូលទៅដាល់អាមាត់អត់គម្របនោះទៅហើយតែជុងគុកនៅតែឃាត់។
«កូនអាយុប៉ុន្នេះមិនបាច់អ្នណាបង្រៀនទេ កូនចេះមើលបែងចែកខ្លួនឯងហើយ សម្រាប់ប្រុសថ្មីខ្ញំគឺគេល្អជាងលោកឆ្ងាយជាងជើងមេឃទៅទៀត ដឹងទេសូម្បីតែគេស្តោះទឹកមាត់ក៏វាលើសលោកដែរ»ជុងគុក តាំងអារម្មណ៍តបទៅវិញបានយ៉ាងល្អ គេមើលថែកូនម្នាក់ឯងយូរយ៉ាងនេះវាបង្ហាញថាគេរឹងមាំល្មមគ្រប់គ្រាន់ឈប់ទន់ជ្រាយជាមួយរឿងទាំងនេះទៀតហើយ ណាមួយឆ្លៀតពេលបង្អួតពីសង្សារថ្មីផងក៏វាមិនខាត ឯថេយ៉ុងបានលឺអីចឹងក៏លួចញញឹមតែប្រឹងធ្វើមុខស្មើព្រោះមិនមែនជាពេលត្រូវលេងសើច🌚
«ឆើស ថាមិនត្រូវវាក៏បោកអូនដូចគ្នា គ្មានអ្នកណាមកស្រឡាញ់ប្រុសដូចគ្នាឡើយ ហើយមានកូនទៅទៀត»ហ្យុងអុីន ប្រឹងនិយាយបញ្ជោះដាក់ជុងគុកដើម្បីឲ្យគេឈឺចិត្តស្អិតទ្រូង តែថា...គេគិតខុសហើយ ប្រុសមេម៉ាយម្នាក់នេះចិត្តរឹងដូចថ្ម ចរិកមានះដូចដែកថែប ការគិតមុតដូចកាំបិត មិនងាយឲ្យអ្នកណាមកនិយាយឲ្យរង្គោះរង្គើចិត្តឡើយ។
«មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែចោលម្សៀតដូចលោកឡើយ» ផ្លាប់ មួយប្រយោគដូចកាំបិតគប់ចំប្រម៉ាត់ លំពែង បេះដូងរបស់ហ្យុងអុីនធ្វើឲ្យគេខឹងឡើងក្រហមមុខ គេស្ទុះមករកជុងគុកទៅហើយតែត្រូងជុងគុកធាក់ចំកូពៅកូនពូជមួយជើងអួលដេកនឹងដី។
«អួយ ឈឺណាស់» ហ្យុងអុីន ខ្ទប់កន្លែងដែលជុងគុកធាក់ហើយរមៀលចុះឡើយដោយក្តីឈឺចាប់។
«ធ្វើមនុស្សឲ្យចេះមានឧត្តមគតិខ្លះផង កុំគិតតែពីខ្លួនឯងថាជាមនុស្សឆ្លាតហើយគេសុទ្ធតែល្ងង់ ខ្ញំអាចធ្លាប់ល្ងង់ដែលជឿលង់ស្រឡាញ់មនុស្សដូចលោក ប៉ុន្តែពេលនេះខ្ញុំបានចាប់ផ្តើមជិវិតថ្មីដែលល្អប្រសើរ សូមលោកនៅដោយលោក ខ្ញុំនៅដោយខ្ញំ យើងឈប់ពាក់ព័ន្ធគ្នាទៀត ខ្ញុំក៏មិនឲ្យកូនខ្ញុំមានឪពុកចោលម្សៀតដូចជាលោកដែរ »បន្ទាប់ពីជុងគុកនិយាយចប់ ប៉ូលិសពីរ បីនាក់ក៏ចូលមកហើយចាប់ហ្យុងអុីនឡើយ។
«ហេតុអីក៏ចាប់ខ្ញុំ?»ហ្យុងអុីន រើបម្រាស់ពីដៃប៉ូលិសតែមិនឈ្នះ។
«លោកចូលផ្ទះអ្នកដទៃដោយគ្មានកាអនុញ្ញាត ហើយនៅចង់ប្រើដៃជើងលើម្ខាស់ផ្ទះទៀត ចឹងលោកត្រូវជាប់ទោស សូមសហការជាមួយពួកខ្ញំ»ប៉ូលិស ដាក់ខ្នោះដៃដោយសារតែគេរើខ្លាំងពេក មុននឹងយកគេចេញពីបាត់។



To be continue

Single Appa [ចប់]Where stories live. Discover now