Step 21: Don't mean to do that!

1.1K 63 10
                                    

"លោកនេះដូចជាខ្ញុំធ្លាប់ស្គាល់? តើយើងធ្លាប់ស្គាល់គ្នាដែរទេ?"។ បន្ទាប់ពីលឺសម្លេងនាយកម្លោះបាននិយាយហើយនោះនាងក្រមុំក៏ងាកមកសួរពេលដែលប្រហែលៗនឹងសម្លេងរបស់គេរួមនឹងកែវភ្នែកមួយគូដែលលាក់ក្រោមវែនតាខ្មៅរបស់គេនោះជាកែវភ្នែកដែលនាងក្រមុំអាចប៉ាន់ដឹងច្បាស់ថាជានរណាព្រោះពេលនេះនាងកំពុងតែផ្តោតអារម្មណ៍សម្លឹងចូលទៅក្នុងវែនតាខ្មៅរបស់គេទើបអាចមើលឃើញកែវភ្នែករបស់នាយសង្ហា។

ពេលនោះកម្លោះ Yoongi ខ្លាចថាសមាសភាពគេត្រូវបែកការក៏លែងតបតសម្តីនឹងនាងទើបជ្រើសមកក្រវីក្បាលឈប់បញ្ចេញសម្លេងធ្វើឥ្យនាងក្រមុំចងចិញ្ចើម។

"ម៉េចក៏មិនឆ្លើយ? រឺក៏ពួកយើងធ្លាប់ស្គាល់គ្នាមែន? សម្លេងលោកដូចជាគាត់ណាស់! នៅមានក្លិនខ្លួនមួយនេះទៀត!"។ នាងក្រមុំនិយាយបណ្តើរក៏អោនមកស្រង់ក្លិនគេធ្វើឲ្យនាយកម្លោះភ្ញាក់ខ្លួនក៏ខិតខ្លួនចេញពីនាងហើយក៏ខំលើកដៃមកខ្ទប់មុខគេជាមួយកន្សែងរុំមុខនោះយ៉ាងជិតដូចជាភ័យខ្លាចនាងមើលដឹងមុននឹងបម្រុងក្រោកឈររត់គេចចេញពេលដែលសង្កេតឃើញថានៅខាងក្រៅនោះគឺជនអាក្រក់អស់នោះបានចេញទៅបាត់អស់ហើយទើបគេមិនចង់ឲ្យនាងដឹងថាគេតាមជួយនាងតែជើងនាយកម្លោះនេះក៏ឈឺព្រោះមុននេះក៏ត្រូវនាងក្រមុំជាន់មិនតិចកម្លាំងនោះទេ។

"អេ៎? ចង់ទៅណា៎! មិនទាន់ឆ្លើយសំណួររបស់ខ្ញុំគឺមិនឲ្យទៅទេ!"។ នាងក្រមុំដែលឃើញគេប្រវេសប្រវាសចង់រត់គេចក៏សំដៅទៅទាញអាវគេមកវិញដោយអាការៈក្លាហានលែងភ័យខ្លាចគេដូចមុនទៀតហើយ។

"លែង!! ឯងមិនខ្លាចខ្ញុំចាប់ឯងរំលោភក្នុងគុម្ពព្រៃនឹងទេអី?"។ នាយកម្លោះដែលចង់គេចតែត្រូវ នាងចាប់អាវជាប់ក៏ងាកមកថាឲ្យនាងក្រមុំដែលលែងខ្លាចគេទើបនាយពេលខំបន្លំសម្លេងរបស់ខ្លួនឲ្យប្លែកជាងមុនហើយឲ្យកាចជាងមុនបំណងចង់ឲ្យនាងខ្លាចតែនាងក្រមុំបែរជាញញឹមចុងមាត់ដាក់គេទៅ។

"បើគិតថាចង់រំលោភខ្ញុំមែននោះ!!! លោកក៏មិនមែនបែរខ្នងចង់គេចមុខខ្ញុំបែបនឹងនោះទេ! កុហក!!"។ នាងក្រមុំចាប់បានចំណុចគេក៏តវ៉ាហើយនាងក៏កាន់តែច្បាស់ក្នុងចិត្តបន្ទាប់ពីអាចដៅចេញបានថានាយនេះជាអ្នកណាទើបនាងកាន់តែហ៊ានចូលទៅជិតបំណងទាញកន្សែងរុំមុខនេះចេញឲ្យដឹងសខ្មៅ។

Chasing Your Love (តាមស្នេហ៍លោកពូដល់ជើងមេឃ)🥀💜(Completed ✅) Where stories live. Discover now