Eipsode 1

339 21 0
                                    


ផ្ដើមរឿង៚
«ឈប់ភ្លាមហានសុងខ្ញុំមិនឲបងទៅទេ!បងមិនអាចទៅទាំងបែបនេះបានទេ...ហ្ហឹក!..ហ្ហឹក!..បងមិន
អាណិតដល់ជុងហ្គុកនិងជុងគូទេឬហ្ហាស៎?មានភាព
ជាឪពុកគេខ្លះទេ..មនុស្សចង្រៃ! ..»លោកស្រីចនរហ័សចាប់អោបចង្កេះស្វាមីជាប់មិនឲគាត់ចាកចេញទៅឡើយខណះលោកចនដែលជាស្វាមីព្យាយាមចាប់បេះដៃប្រពន្ធចេញទាំងចិត្តដាច់ជាទីបំផុត

« ប៉ាៗ!កុំទៅអីប៉ាប៉ា!...ហិហិហិជុងហ្គុកសូមអង្វរ»ជុងហ្គុកកាលដែលឃើញម្ដាយអោបចង្កេះឪពុកជាប់ក្មេងតូចដែលមានអាយុត្រឹម6ឆ្នាំនេះ
រហ័សរត់ទៅអោបជើងលោកប៉ាគេជួយអង្វរបន្ថែមចំណែកឯជុងគូតូចបានត្រឹមតែឈរយំដង្ហក់នៅក្បែរមាត់ទ្វាសម្លឹងមើលបងប្រុសភ្លោះខ្លួននិងម្ដាយឃាត់ លោកប៉ាគេមិនឲចាកចេញចោលពួកគេ

« លែងទៅបូរ៉ា!ពួកយើងគ្មានអ្វីពាក់ពន្ធ័គ្នាទៀត
ទេខ្ញុំឆ្អែតនិងនៅជាមួយនាងហើយនាងស្ដាប់គ្នាមិនបានទេឬ?លែង!»លោកចនទ្រាំលែងបានក៏ ស្រែកគំហកដាក់ប្រពន្ធទាំងមួម៉ៅ

« .......»លោកស្រីចនហួសចិត្តនឹងសម្ដីរបស់
ស្វាមីជាខ្លាំងទើបសម្រេចចិត្តលែងដៃពីចង្កេះគាត់ឲមានសេរីភាពវិញរីឯជុងហ្គុកមិនព្រមលែង
ឡើយព្រោះគេមិនចង់ក្លាយជាក្មេងកំព្រាឪពុកត្រូវក្មេងៗដែលជាមិត្តរបស់គេសើចចម្អកនោះទេ

« ជុងហ្គុកឆាប់លែងប៉ាភ្លាម!!លឺទេ?»លោកចនងាកមកស្រែកស្ដីឲកូនប្រុសរបស់ខ្លួនទាំងមិនសូម្បី
មានការអាណិតអាសូរបន្ដិចសោះឡើយ

« អត់ទេជុងហ្គុកមិនលែងប៉ាៗទេ »ក្មេងតូចស្រែកយំក្រវីក្បាលម៉ាត់ៗតវ៉ាមិនព្រមលែងជើងឪពុកឡើយ

« ជុងហ្គុកលែងគេទៅ!គេមិនមែនជាប៉ាឯងទៀតទេឆាប់មកនេះ»លោកស្រីចនដែលយំអស់ចិត្តហើយនោះក៏និយាយទៅកាន់កូនប្រុសហើយថែមទាំងចូលមកទាញគេចេញពីជើងលោកចនយកមកអោបឡើងណែន

« អត់ទេម៉ាក់!លែងជុងហ្គុក..អ្ហឹក!អ្ហឹក!លោកប៉ាៗ
កុំទៅអីជុងហ្គុកសន្យានិងរៀនឲពូកែមិនរករឿងលោកប៉ាទៀតឡើយ..អ្ហឹក!..កុំទៅចោលជុងហ្គុកអី!..អ្ហឹក!អ្ហឹក» លោកចនហាក់មិនខ្វល់ពីការស្រែកអង្វររបស់កូនតូចគាត់ឡើយគាត់បោះជំហានចាក ចេញពីទ្រនំចាស់មួយនេះដើរសម្ដៅទៅរកឡាន ដែលមានតម្លៃថ្លៃកប់ពពកចតចាំនៅខាងមុខផ្ទះយ៉ាងប្រងើយខណះដែលលោកស្រីចនបានត្រឹមតែអោបកូនសម្លឹងមើលប្ដីពីក្រោយមកទាំងទឹកភ្នែក

Heart Shadow💔Where stories live. Discover now