ភាគ ១៣

1K 45 1
                                    

រឿង #ម្ចាស់បេះដូង
ភាគ ១៣

ច្រើនថ្ងៃកន្លងផុតទៅដែលពោរពេញទៅដោយក្តីសុខរវាង ជីមីន និង យ៉ាហ្វី ដែលតែងតែផ្តល់ឲ្យគ្នាទៅវិញទៅមកពីមួយថ្ងៃទៅមួយថ្ងៃក្តីស្រឡាញ់កាន់តែកើនឡើងឥតថមថយ ស្នាមញញឹមនៃសុភមង្គលក៏កើតឡើងជារៀងរាល់ថ្ងៃឥតខាកខាន ជីមីន តែងតែផ្តល់ពេលវេលា ភាពកក់ក្តៅ ចំណាយពេលនៅជាមួយគ្នាធ្វើរឿងផ្អែមល្ហែមដើម្បីឲ្យទំនាក់ទំនងកាន់តែជ្រៀលជ្រៅខ្លាំងជាងពេលមុនទ្វេរដងជាហេតុធ្វើឲ្យនាងស្រឡាញ់គេខ្លាំងដល់ថ្នាក់ខ្វះមិនបាន។

ថ្ងៃបាក់រសៀល យ៉ាហ្វី អង្គុយផ្អែកខ្នងលើសាឡុងទំហំធំក្នុងបន្ទប់ទទួលភ្ញៀវដោយក្នុងដៃមានកាន់សៀវភៅមួយក្បាលកំពុងអានយ៉ាងជក់ចិត្តដោយគ្មាន ជីមីន នៅក្បែរព្រោះតែគេកំពុងតែធ្វើការនៅក្នុងបន្ទប់ដោយមិនចង់រំខានគេទើបនាងចេញមកអង្គុយនៅខាងក្រៅតែម្នាក់ឯង
"ផឹប!!"សម្លេងអ្វីម្យ៉ាងទម្លាក់លើសាឡុងឮសូរផឹប វាជាងរាងកាយមនុស្សប្រុសម្នាក់ ជីមីន ទម្លាក់ខ្លួនលើសាឡុងជិតនាង នាយយកដៃក្រសោបជុំវិញចង្កេះតូចជ្រប់មុខផ្អឹបជាប់ក្បាលពោះរាបស្មើររបស់នាង
"បងកើតអី?"យ៉ាហ្វី ទម្លាក់សៀវភៅចុះបន្តិចបង្វែរចំណាប់អារម្មណ៍មកកាន់គេវិញ នាងលើកដៃអង្អែលសក់រលោងៗរបស់គេស្របជាមួយបបូរមាត់កំពុងសួរ
"មិនអីទេ បងគ្រាន់តែហត់បន្តិចប៉ុណ្ណោះ"ជីមីន ឆ្លើយតបទាំងសម្លេងលុលៗហាក់មិនសូវច្បាស់ព្រោះតែផ្ទៃមុខកំពុងតែដាក់ផ្អឹបជាប់ពោះរបស់នាង
"បងចង់ញាំអីទេអូនធ្វើឲ្យ"ស្រីស្រស់កាលបើឮគេនិយាយថាហត់ក៏មានចិត្តចង់សួរក្រែងលោឃ្លានអ្វីនាងនឹងបានធ្វើឲ្យញាំ
"ឃ្លានអូន"ជីមីន ងើបមុខឆ្ងក់សម្លឹងមើលនាងទាំងទឹកមុខកំហូចក៏លេចឡើង
"ព្រើល"យ៉ាហ្វី សម្លក់គេបន្តិចទើបលើកសៀវភៅមកអានបន្តរ ពេលដែលស្គាល់ដំបូងខំគិតថាជាមនុស្សមុឺងម៉ាត់ សុភាពរាបសារ តែនៅពេលដែលស្គាល់ទាក់ទងគ្នាយូរបន្តិចទើបដឹងថាគេជាមនុស្សខូច ពិនឈ្លៀតឱកាសកម្រិតណា។ ជីមីន សើចទាំងអស់សំណើចនឹងទឹកមុខនាងជួបគ្នាដំបូងមុខគេក៏នាងមិនហ៊ានសម្លឹងផងតែមើលឥឡូវចុះហ៊ានសម្លក់គេ សូម្បីតែជេរគេក៏នាងមិនញញើតដែរឡើងចាងសម្បើមណាស់ឥឡូវ
"មើស៎ ថើបអី"យ៉ាហ្វី ទាញមុខគេចេញពេលដែលគេលាត់អាវថើបក្បាលពោះនាងខ្សឺតៗបបួលឲ្យនាងព្រឺរោម
"បងថើបកូនបង"
"មានកូនមកពីណា"
"បន្តិចទៀតក៏មានហើយ"ជីមីន ញាក់ចិញ្ចើមឌឺដាក់នាងទ្រើតៗរួចទើបងើបទៅថើបដើមទ្រូងដែលបិទបាំងដោយអាវរបស់នាង
"បងធ្វើស្អីទៀតហើយនឹង?"
"ផលិតកូន"និយាយចប់នាយក៏ឱនទៅថើបបបូរមាត់នាងពង្វក់ឲ្យនាងទោរទន់តាមគេ បបូរមាត់ចាប់ផ្តើមបង្ហើបអណ្តាតរបស់គេក៏ចាប់ផ្តើមក្រលាស់លិឍបបូរមាត់នាងពីខាងក្រៅរួចទើបលូកចូលខាងក្នុងផ្លាស់ប្តូររសជាតិជាមួយអណ្តាតនាងស្របជាមួយដៃកំពុងតែស្ទាបអង្អែលប្រដេញតាមក្បាលពោះរាបស្មើរខិតឡើងលើជាដរាប
"រុឺងៗៗ"សម្លេងរោទិ៍ឡើងនៃទូរស័ព្ទដែលនៅក្នុងហោប៉ៅបន្លឺឡើង រាងសង្ហាអាក់សកម្មភាពបន្តិចលូកដៃដកវាបោះទៅម្ខាងទើបចាប់ផ្តើមសកម្មភាពនៃល្បែងក្តៅរោលរាលជាមួយនាងតូចម្តងទៀតតែទូរស័ព្ទក៏រោទិ៍ឡើងឥតឈប់ទើបនាយត្រូវងើបមុខឡើងខាំមាត់ទាំងក្តីមួម៉ៅ
"អូនថាបងលើកទូរស័ព្ទសិនទៅ បើបងមិនលើកវានៅតែរោទិ៍មិនឈប់ដដែលទេ"យ៉ាហ្វី ប្រញាប់ឲ្យយោបល់ទាំងញញឹមមិនសម ចង់អស់សំណើចជាមួយទឹកមុខគេបន្តិចអត់បន្តិច ជីមីន សម្លឹងមុខនាងរួចទើបយល់ព្រមឈោងទូរស័ព្ទមកនិយាយចំណែកនាងក៏ទាញអាវខ្លួនចុះវិញព្រោះតែវាលាត់ឃើញដើមទ្រូងទាំងគូរទៅហើយ
"អឹម! យើងដឹងហើយ"និយាយតែប៉ុន្មានម៉ាត់ក៏ចប់ភ្លាម ធ្វើឲ្យនាងល្អិតដែលអង្គុយជិតគេក៏មិនដឹងថាគេកំពុងតែនិយាយជាមួយអ្នកណាដែរ។ បន្ទាប់ពីដាក់ទូរស័ព្ទចុះនាយក៏ចុចទូរស័ព្ទដើម្បីខលទៅនរណាម្នាក់បន្តរទៀត
"គ្រីស៍ ត្រៀមយន្តហោះទៅអុីតាលីសម្រាប់ជើងល្ងាចនេះឲ្យយើង"គ្រាន់តែអ្នកម្ខាងទៀតលើកភ្លាមនាយក៏ដាក់បញ្ជាភ្លែតរួចក៏បិទទៅវិញទើបងាកមកសម្លឹងមើលនារីក្បែរដៃដែលកំពុងតែសម្លឹងមកគេវិញភ្លឹសៗ
"បងទៅបរទេស ហ៎ស?ទៅប៉ុន្មានថ្ងៃ?"យ៉ាហ្វី ប្រញាប់ដាក់សំណួរទៅកាន់គេទាំងទឹកមុខចង់យំព្រោះតែឮគេនិយាយទូរស័ព្ទមុននេះ ទៅក្រៅប្រទេសប្រាកដជាមិនមែនទៅមួយថ្ងៃត្រឡប់មកវិញទេច្បាស់ជាពីរទៅបីថ្ងៃឬអាចលើសនឹងក៏ថាបានទើបនាងសួរទាំងចង់យំព្រោះមិនចង់នៅឆ្ងាយពីគេ
"កុំធ្វើមុខបែបនេះ បងក៏យកអូនទៅដែរ"ជីមីន យកដៃទៅអង្អែលថ្ពាល់របស់នាង គេមិចនឹងអាចដាច់ចិត្តឲ្យនាងនៅម្នាក់ឯងកើតនោះច្បាស់ជាត្រូវយកទៅតាមហើយ។ ចំណែក យ៉ាហ្វី ពេលដែលឮគេនិយាយនាងស្រាប់តែបើកភ្នែកធំទាំងភ្ញាក់ផ្អើលមិននឹកស្មានថាគេយកនាងទៅជាមួយបែបនេះ
"បានហើយ តោះឆាប់រៀបចំរបស់ទៅព្រោះត្រូវចេញដំណើរល្ងាចនេះហើយ"នាយក្រោកឈរពេញកំម្ពស់ទើបកាន់ដៃនាងឲ្យងើបតាមរួចក៏ដើរទៅបន្ទប់ដើម្បីរៀបចំរបស់ត្រៀមសម្រាប់ចេញដំណើរល្ងាចនេះ។ សម្រាប់គេទោះទៅធ្វើការនៅក្នុងស្រុកឬក្រៅស្រុកគេមិនដែលយកអ្នកណាទៅជាមួយសូម្បីតែ អាយឈីន ដែលមានឋានៈជាប្រពន្ធក៏គេមិនដែលយកទៅបង្ហាញមុខតែចំពោះ យ៉ាហ្វី វិញវាជាករណីលើកលែងជាពិសេស។

❦ម្ចាស់បេះដូង❦Where stories live. Discover now