ភាគទី ៥៦

2.6K 191 0
                                    

_ Tae ដើរចេញពីបន្ទប់ទឹកដោយប្រឹងធ្វើទឹកមុខធម្មតាបំផុតមករក Jimin ស្របពេលដែល Jungkook កំពុងឈរជាមួយម៉ាក់គេនិង Yarin ត្រៀមសម្រាប់ពិធី ។

« ឯងទៅយូរម្ល៉េះហាស? ទៅលួចយំមែន? » Jimin សួរភ្លាមព្រោះភ្នែករាងតូចក្រហមបញ្ជាក់ថា ទើបតែយំហើយប្រាកដណាស់ ។

« គ្មានទេ អត់បានយំទេ » Tae ប្រកែកហើយញញឹមឡើងអស់ពីសមត្ថភាព កុំឲ្យមិត្តបារម្ភ ។

« អឺៗ អត់ក៏អត់ទៅ » Jimin

« រួចចុះឯណាប្ដីឯង? តាំងពីមកដល់ដូចជាមិនទាន់ឃើញទេ » Tae

« អ៎ គាត់រវល់បន្តិចទៀតមកដល់ហើយ » Jimin ប្រាប់តែភ្លាមនោះ Yoongi ក៏មកដល់ល្មម ។

« សុំទោសណា៎ ផ្លូវស្ទះបានជាបងមកយឺត » Yoongi និយាយសុំទោសឯ Jimin ក៏ចាក់ទឹកឲ្យគេផឹកបំបាត់ហត់ ។

« មិនអីទេ ពិធីជិតចាប់ផ្ដើមហើយ » Jimin និយាយបណ្ដើរ ភ្នែកសម្លឹងរកមើល Areum និង Namjoon បណ្ដើរខ្លាចក្រែងមកដល់ក្រោយពិធីចប់ ពេលនោះសង្គ្រោះអីក៏លែងទាន់ដែរ ។

_ ពិធីអាពាហ៍ពិពាហ៍អធឹកអធមចាប់ផ្ដើមឡើងដោយការដឹកដៃកូនក្រមុំដើរយឺតៗដើរទៅរកកូនកម្លោះដែលកំពុងឈរចាំព្រមជាមួយលោកអាចារ្យ ។ Yarin ត្រូវបានប៉ារបស់នាងដឹកដៃដើរលើកម្រាល ព្រំពណ៌ក្រហមនិងមានអ្នកបាចផ្កាដូចនាងជាទេព
ធីតានាពេលនេះ ។ ខណៈដែលគ្រប់គ្នាមានស្នាមញញឹម Jungkook បែរជាមានទឹកមុខស្រពាប់ស្រពោនចេះតែសម្លឹងមើលទៅ Tae ដែលកំពុងមើលមកគេដូចគ្នាថែមទាំងញញឹមឲ្យនាយបាន ឃើញថាបើគេមានក្ដីសុខ រាងតូចក៏នឹងមានក្ដីសុខដូចគ្នាដែរ ។

« ប៉ាផ្ញើរកូនស្រីផងណា៎ » ប៉ាYarin ចាប់ដៃ Jungkook ឲ្យចាប់ដៃកូនស្រីទើបនាយញញឹមហើយទទួល ដើរដល់ផ្លូវនេះហើយទោះមិនចង់ក៏
បដិសេធមិនបានដែរ ។

« Tae...ឯងមិនអីទេមែនទេ? » ដោយឃើញភ្នែករាងតូចប្រិចញាប់ៗចង់យំទើប Jimin ចាប់ដៃគេសួរទាំងបារម្ភ ។

« អត់អីទេ Jungkook កំពុងតែមានសុភមង្គលយើងគួរតែសប្បាយចិត្តទើបត្រូវ » រាងតូចញញឹមដាក់មិត្តឯ Jimin ក៏មិនចង់សួរនាំច្រើនដែរ ។

< ទីង! > សារទូរស័ព្ទលោតឡើងទើប Jimin ទាញវាមកមើល ។

𝗔𝗿𝗲𝘂𝗺: " បងថ្លៃ ពួកខ្ញុំមកដល់ហើយ "

CHEATER 🦋 (Completed)Where stories live. Discover now