Episode 20

695 42 2
                                    

"ឡាវេន! ឡាវេន! ចាប់បើកទ្វារ!!!"ពេលដែលបានឮសម្លេងអ្នកកម្លោះស្រែកហៅពីខាងក្រៅ វាធ្វើឲ្យខួរក្បាលនាងក្រមុំប្រែចាប់ផ្តើមឆ្លេឆ្លាភ័យស្លោស្លន់ធ្វើអ្វីមិនត្រូវរហូតចាប់ផ្ដើមបែកញើសជោកខ្លួនខ្លាចថាជុងហ្គុកមកឃើញគ្រប់យ៉ាង ព្រោះនាងមិនទាន់សំរេចចិត្តថានឹងប្រាប់រឿងនេះដល់គេឡើយ។មិនដឹងធ្វើយ៉ាងម៉េច នាងប្រញាប់ប្រមូលប្រដាប់ពិនិត្យទាំងអស់បោះចូលក្នុងធុងសម្រាប់ជាប្រញាប់ ទាំងរបស់ប្រើហើយនឹងមិនទាន់ប្រើ។នាងបែរខ្លួនមកកញ្ចក់ទាំងដកដង្ហើមវែងជាច្រើនដងរួចក៏ព្យាយាមរៀបឬក សម្រួលអារម្មណ៍ធ្វើឱ្យដូចជាគ្មានអ្វីកើតឡើង ទោះបីមិនសម តែក៏មើលទៅគ្រាន់បើជានមុននេះដែរ សភាពដូចជាចោត្រូវចាប់បាន។ដោយមិនឃើញសញ្ញាឆ្លើយតបពីខាងក្នុង ដោយខ្លាចថាឡាវេនកើតអ្វីឡើងទៅ ក្នុងចិត្តចាប់ផ្តើមមិនស្រួល ជុងហ្គុកបម្រុងនឹងហក់ទម្លុះទ្វារទៅហើយ សំណាងដែលឡាវេនចេញមកទាន់។
"រវល់ធ្វើស្អីបានជាយូរម្លេះ?"អ្នកកម្លោះបញ្ចេញខ្យល់ដង្ហើមធំដោយការធូរចិត្ត ពេលដែលឃើញថានាងមិនកើតអី រួចក៏ស្ដីឲ្យទាំងចិញ្ចើមចង់ជាប់គ្នាមិនដាច់
"គឺខ្ញុំរវល់លុបមុខទើបមិនបានតប"ឡាវេនព្យាយាមទប់សម្លេងញ័រ និយាយដោយមានម្ចាស់ការបំផុត មុននេះនាងបានក្បង់ទឹកដាក់មុខឲ្យមានដំណក់ទឹកជាប់ ទើបជុងហ្គុកមិនសង្ស័យច្រើន។
"អ្នកម៉ាក់ថាមានការនិយាយជាមួយនាង កុំភ្លេចទូរស័ព្ទទៅគាត់ផង"គេហុចទូរស័ព្ទទៅកាន់នាង រួចក៏ដើរចេញទៅ តែក៏មិនភ្លេចលួចដៀងមើលតាមកន្ទុយភ្នែកដែរ នាយហាក់ជាដាក់ការសង្ស័យលើឡាវេន តែមិនដឹងថាជារឿងអ្វី ញាណរបស់គេបានប្រាប់បែបនេះ។ពេលដែលឃើញរាងក្រាស់ចេញទៅបាត់រាងស្ដើងព្រុសខ្យល់ដង្ហើមទាំងយកដៃស្ទាប់ទ្រូងដែលកំពុងតែញាប់ញ័រ ជើងឈរស្ទើរតែមិនរួចប៊ីសនឹងទន់ជើងទៅហើយ។
នាងបោះដំណើរចេញពីមាត់ទ្វារបន្ទប់ទឹកសំដៅទៅរកគ្រែទន់ល្មើយ នាងក្រមុំដាក់បង្គុយលើពូកមុននឹងលើកទូរស័ព្ទចុចទៅអ្នកម្ដាយ
"សួស្តីអ្នកម៉ាក់!"ពេលដែលអ្នកម្ខាងចុចទទួលហើយ ឡាវេនប្រញាប់និយាយដោយការនឹករលឹកជីយ៉ុនជាទីបំផុត ព្រោះមិនដែលបែកនាងយូរបែបនេះទេ។
"ចាស់កូន នៅទីនោះយ៉ាងម៉េចដែរ?ពិបាកទេ?"ពេលដែលសម្លេងកូនផ្ទាល់បែបនេះ ក៏បានកាត់បន្ថយភាគនឹករលឹកនឹងព្រួញបារម្ភមួយចំណែក។
"មិនពិបាកទេម៉ាក់ កូនកំពុងតែរៀនសម្របខ្លួន ពិបាកត្រង់ណាកូននឹកអ្នកម៉ាក់ខ្លាំង"នាងតូចឆ្លើយទាំងក្រវីក្បាលធ្វើដូចជាអ្នកម្ខាងបានឃើញ នាងប្រាប់តែរឿងរ៉ាវល្អ ចំណែករឿងខ្មៅងងឹតក៏សម្រេចចិត្តលាក់ទុក្ខ ជៀសវាងមានហេតុការណ៍អាក្រក់កើតឡើង ត្រឹមតែប៉ុណ្ណោះនាងពិបាកនឹងទទួលទៅហើយ
"ម៉ាក់ក៏នឹកកូនដូចគ្នា នឹងរាល់ថ្ងៃ"ឮពាក្យពេចន៍ជីយ៉ុនហើយ ស្នាមញញឹមក៏លេចឡើងដោយភាពរំភើបកែវភ្នែកចាប់ផ្តើមរលីងរលោងរកកលចង់បង្ហូរទឹកភ្នែក ព្រោះនាងក៏នឹកគាត់ខ្លាំងៗដូចគ្នា
"បងប្រុសប្រាប់ឲ្យកូនទូរស័ព្ទទៅអ្នកម៉ាក់ តើអ្នកម៉ាក់មានអ្វីចង់ប្រាប់កូនមែនទេ?"នាងព្យាយាមសម្លឹងទៅពិដានដើម្បីកុំឲ្យទឹកថ្លាស្រក់ចុះ ព្រមទាំងនិយាយប្ដូរប្រធានបទ
"គឺម៉ាក់ចង់ប្រាប់កូនថា ម៉ាក់មិនបានទៅជូបកូនទេ ព្រោះម៉ាក់មានការងារសំខាន់ត្រូវធ្វើ ណាមួយកូនទើបតែទៅ ម៉ាក់ចង់ឲ្យកូនសម្រាកឲ្យបានច្រើនសិន"
"ច៎ាសអ្នកម៉ាក់ កូនយល់ហើយ"
បន្ទាប់ពីនិយាយសន្ទនាគ្នាបានមួយសន្ទុះ ការសន្ទានារវាងម្ដាយកូនក៏បានបញ្ចប់។ឡាវេនចាប់ផ្ដើមបង្វែរអារម្មណ៍មករឿងរបស់ខ្លួនវិញ មាងអោនមុខចុះទាំងស្រពោនព្រមទាំហយកដៃអង្អៃលពោះដែលកំពុងតែមានជីិវិតតូចមួយកំពុងលូតលាស់ ជីវិតដែលកើតឡើងដោយមិនបានព្រៀងទុក រិតតែគ្នាថ្ងៃគិតដល់។នាងចង់ប្រាប់រឿងនេះទៅអ្នកណាម្នាក់ ដើម្បីពិភាក្សាធ្វើជាទីពំនាក់ថាគួរធ្វើអ្វីបន្ត តែក៏មិនអាច ព្រោះបើប្រាប់ទៅប៉ាម៉ាក់ប្រាកដជាមានរឿងធំ បើប្រាប់ទៅជុងហ្គុក មិនដឹងថាគេព្រមទទួលស្គាល់ឬអត់ បើសិនជាប្រាប់ទៅដល់បងជូនាងកាន់តែពិបាក ព្រោះខ្លាចថាបងជូរបូតមាត់ទៅប្រាប់លោកប៉ាអ្នកម៉ាក់។កាន់តែគិត កាន់តែមិនដឹងថាត្រូវប្រាប់អ្នកណា។រំពេចនោះខួរក្បាលក៏នឹកដល់ អាប៊េល។ដៃស្រឡូនលូនទៅរកទូរស័ព្ទលើពូកក្បែរខ្លួន លើកមកចុចលើអេក្រង់ទូរស័ព្ទទៅកាន់អាប៊េលភ្លាម
"បងប្រុស ខ្ញុំមានកូនហើយ"និយាយមិនទាន់ផុតពីមាត់ ទឹកភ្នែករយដំណក់បំបុកគ្នាស្រក់ចុះមក។

ពិសោធន៍ស្នេហ៍ツWhere stories live. Discover now