Episode 37

592 37 0
                                    

"ចង់ចាប់ផ្ដើមជីវិតថ្មីទេ?"
ឡាវេនញញឹមពេញដោយក្ដីសុខដែលបងប្រុសម្នាក់នេះប្រគល់ឲ្យ ទោះជាគ្រាកន្លងគាត់មិនដែលបង្ហាញវត្តមានឲ្យនាងដឹង តែគាត់តែងតែតាមដាននឹងជួយនាងពីក្រោយរហូត បើសិនជាមិនបានជួបគាត់នាងក៏ប្រហែលជាគ្មានថ្ងៃដឹងថាខ្លួនក៏មានបងប្រុសម្នាក់ដែលជាសាច់ឈាមបង្កើត
នាងតូចងក់ក្បាលភ្លាមៗដោយមិនរេរែក
ថេយ៉ុងលូកដៃធំទៅក្រសោបដៃប្អូនស្រីបណ្ដូលចិត្ត បបូរមាត់បញ្ចេញស្នាមញញឹមផ្ដល់កម្លាំងចិត្តថាបងប្រុសម្នាក់នៅគ្មានថ្ងៃទៅចោលនាងទៀតឡើយ

#នៅក្នុងក្លិប

បន្ទាប់ពីមិនអាចនាំឡាវេនត្រឡប់មកវិញ អ្នកកម្លោះក៏ចូលមកសំងំក្នុងក្លិប ព្រោះតែមិនចង់ត្រឡប់ទៅផ្ទះវិញ ងាកទៅណាក៏ឃើញតែរូបនាង វាគឺជាអារម្មណ៍ដែលពិបាកទ្រាំជាទីបំផុត។គ្រាន់តែដាក់គូទអង្គុយភ្លាម ជុងហ្គុកក៏កម្មងស្រាមកពេញតុ ហើយលើកដាច់គ្មានសល់សូម្បីមួយដំណក
"ចង្រៃយ៎!!!!"ជុងហ្គុកសម្លឹងមើលកែវស្រាហើយក៏លើកបោកប្រាវ ផ្អើលអ្នកនៅទីនេះផ្អាកសកម្មភាពងាកមកសម្លឹងគេគ្រប់គ្នា។ដោយសារតែស្រាដែលគេបានហៅគឺមានជាតិអាកុលខ្ពស់ គួបផ្សំនឹងបរិភោគច្រើនចំណុះទៀតនោះ ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ជុងហ្គុកចាប់ផ្ដើមបែកសតិនិយាយអ្វីលែងដឹងធ្វើអ្វីលែងត្រូវ។គេយកដៃធំទាំងគូក្ដោបមុខបញ្ចេញសម្លេងយំ ហើយក៏និយាយរងូវតែម្នាក់ឯង
"សាំមែន!ថាផឹកឲ្យបំភ្លេច តែបែរជានឹកនាងលើសដើម ហ្ហើយ!!! ហឹកហឹកៗ"គេយំដូចជាកូនក្មេង ហើយប្រើដៃដកទូរស័ព្ទចេញពីហៅប៉ៅ រួចក៏ចុចរាវរកលេខមនុស្សម្នាក់.....

#មួយម៉ោងក្រោយមក....
បន្ទាប់ពីរួចរាល់ការងារ អាប៊េលក៏ប្រញាប់មករកជុងហ្គុកភ្លាម។ជុងហ្គុកខលទៅរកគេ ថាគេត្រូវការអ្នកកំដរ គេកំពុងខូចចិត្ត។តាំងតែពីស្គាល់ជុងហ្គុកមកគេមិនដែលឃើញគេធ្លាក់ក្នុងសភាពបែបនេះទេ ទោះជាពួកគេខានទាក់ទងគ្នាយូរខែក៏ដោយ ពេលដែលឃើញគេបែបនេះក៏អត់បារម្ភមិនកើត
"អត់ទោសប្អូន មានឃើញប្រុសម្នាក់ជនជាតិអាសុីមកទីនេះតែម្នាក់ឯងទេ?"អាប៊េលឃើញបុគ្គលិកម្នាក់ដើរកាត់ក៏សួរនាំ ព្រោះទីនេះធំគួរសមល្មមរកគ្នាមិនឃើញទេ
"បាទឃើញ គឺនៅត្រង់នោះ" បុគ្គលិកចង្អុលបង្ហាញ
"អរគុណ"គេញញឹមហើយក៏ដើរតម្រង់ទៅជុងហ្គុកភ្លាមតែម្ដង

ភ្នែកទាំងគូកំពុងតែស្រវាំង មើលអ្វីមិនសូវច្បាស់ ជុងហ្គុកព្យាយាមធ្វើភ្នែកព្រឹមៗសម្លឹងទៅឆ្ងាយ រួចក៏ញញឹមទាំងមាត់ទាំងភ្នែក
"ឯងមកហើយហ៎!"ជុងហ្គុកនិយាយទាំងសម្លេងវល់ហើយដើរទាំងទ្រេតទ្រតសំដៅទៅឯអ្នកចំណូលថ្មី គ្រាន់តែបានប៉ះពាល់កាយភ្លាមរាងក្រាស់ក៏លូកដៃស្រាក់ចង្កេះអ្នកម្ខាងទៀតជាប់
"អាប៊េល ហឹុកៗ ខ្ញុំសុំទោស ហឹុកៗ..."ជុងហ្គុកស្រែកយំសុំការអភ័យទោសទាំងមិនដឹងខ្លួនសូម្បីតែភ្នែកកំមិនខ្ចីបើកព្រោះពេលនេះជាតិអាកុលបានគ្រប់គ្រងរាងកាយមួយរយភាគរយហើយ។អាប៊េលបើកភ្នែកក្រឡោត ភ្ញាក់ផ្អើលនឹងសកម្មភាពរបស់ជុងហ្គុកមួយទំហឹងតែម្ដង ហើយក៏ព្យាយាមបេះដៃជុងហ្គុកចេញ ព្រោះគេខ្មាសខ្សែភ្នែកដែលគ្រប់គ្នាសម្លឹងមើលមកគិតថាពួកគេជាប្រុសស្រលាញ់ប្រុស គ្រាន់តែគិតអាប៊េលក៏ក្រហមមុខជាខ្លាំងតែក៏ព្យាយាមទប់ទឹកមុខ បន្តទាញដៃដែលជាប់ស្អិតដូចតុកកែ។តែលើកនេះជុងហ្គុកក៏ងើយមុខមកថើបថ្ពាល់អាប៊េលដែលមានពុកមាត់ខ្លី ព្រមទាំងកើយស្មាមិត្តទាំងញញឹមលាយនឹងទឹកភ្នែក តែដោយសារភ្លើងពណ៌រាត្រីមិនសូវច្បាស់ទើបគ្មានអ្នកណាមើលឃើញ ធ្វើឲ្យមនុស្សនៅទីនេះស្រែកហ៊ោជាខ្លាំង
ពេលនេះអាប៊េលធ្វើមុខដូចជាឈឺជុះ គេចង់តែក្លាយទៅជាខ្យល់អាលនឹងអណ្តែតចេញពីទីនេះ ព្រោះមិនដឹងយកមុខទីទុកនៅឯណាទៀតទេ មិនថាទៅញ៉ែស្រីបានទៀតឬអត់ទេ
"ន៎ែអាទន្សាយ អាប្រកាច់ លែងអញ! គេថាអញខ្ទើយចុយម្រ*យលូវហើយ!!"
ជុងហ្គុកក៏នៅតែមិនលែង ទីបំផុត....
ផាច់!!!
អាប៊េលដាល់ជុងហ្គុកមួយដៃធ្វើឲ្យជុងហ្គុកដេកដួលទៅក្រោមហើយក៏សន្លប់ភ្លាម
"សុំទោសផងវើយ"ថាហើយអាប៊េលក៏លើកគ្រាជុងហ្គុកចេញមកក្រៅយ៉ាងស្ងៀមស្ងាត់
"ឈប់!ឈប់សិនបងប្រុស! ចុះថ្លៃស្រាអ្នកណាចេញទៅ?"រៀបនឹងចេញផុតហើយ បុគ្គលិកក៏រត់មកតាមទារថ្លៃស្រា អាប៊េលធ្វើមុខដូចខ្មោចប្រាំពីរថ្ងៃ ហើយក៏ដកកាតធនាគារហុចឲ្យ
"មិនបានផឹកផង ចេញលុយឲ្យវាទៀត ចាំមើលស្អែកណាហែង!"

ពិសោធន៍ស្នេហ៍ツWhere stories live. Discover now