ភាគទី 3

742 63 0
                                    


Skip

ពេលយប់

ម៉ោង 7 យប់កម្មវិធីក៏ចាប់ផ្ដើមប្រារព្ធឡើង មានការអាំងសាច់ញាំជុំគ្នា និង ការច្រៀងរាំយ៉ាងសប្បាយ ហើយមានអ្នកខ្លះក៏បានទៅដើរលេងនៅជិតៗនេះ ចំណែក បូ និង ហុងអុី ពួកគេក៏បានទៅដើរលេង ឯ ចាន់និងdenពួកគេនៅលេងក្នុងកម្មវិធី មិនបានទៅណានោះទេ

« ចាន់ ឯកើតអីហេតុអីមុខមិនស្រស់បែបនេះ » Den
« យើងមិនអីទេ បន្តិចទៀតវាបាត់ហើយ » សៀវ ចាន់ឆ្លើយនិង Den
« បើឯងមានរឿងអីក៏និយាយមក កុំក្រែងចិត្តអី » Den
« ហឹម » សៀវ ចាន់
« ចាន់ ឯងមានរឿងចង់សួរឯង » Den
« មានរឿងនិយាយមក » សៀវ ចាន់
« ឯងមាន ស្រលាញ់នៅ » Den សួរសំណួរ ចាក់ដោត
« ហេតុអីក៏សួរសំណួរនេះ » សៀវ ចាន់
« គ្រាន់តែចង់ដឹង » Den
« មាន តែគេមានសង្សារហើយ អស់ចិត្តនៅ » សៀវ ចាន់ តបហើយក៏ក្រោកចេញដើរតម្រង់ទៅទឹកជ្រោះ ហើយ Den ក៏ក្រោកដើរតាមពីក្រោយ ហើយបណ្ដើរនិយាយបណ្ដើរ ដើម្បីកុំអោយស្ងាត់ ដើរជិតដល់ទៅក៏ឈប់ត្រឹងមួយកន្លែង ហើយទឹកភ្នែកក៏ស្រក់មក
ចំណែកDen មុនដំបូងមិនបានចាប់អារម្មណ៍តែ ក្រោយមកទើបដឹង

« ចាន់ ចាន់ ឯងកើតអី » គេសួរពេលដែលឃើញសៀវ ចាន់យំ ហើយក៏បែរទៅទិសដែលរាងតូចកំពុង ទើងឃើញថា អុី បូ កំពុងថើបគ្នាជាមួយ ហុង អុី សង្សាររបស់គេ ហើយគេក៏ដឹងថាតាមពិតមនុស្សដែល សៀវ ចាន់និយាយមុននេះគឺ អុី បូ នេះហើយ គេក៏បិទភ្នែកបន្តិចហើយ ក៏ឱបសៀវ ចាន់ ដើម្បីបាំងទឹកភ្នែក ព្រោះមុននេះគេឃើញអុី បូ ងាកមកមើល ឯ អុីបូវិញក្រោយពេលឃើញ Den ឱបសៀវ ចាន់ហើយក៏ដកមាត់ចេញ បម្រុងនិងដើរមកតែ Den
បាននាំសៀវ ចាន់ មកវិញបាត់ទៅហើយ

« ហេតុអីមានអារម្មណ៍ថា ឈឺទ្រូងខាងឆ្វេងម្លេះ » អុី បូ គេនិយាយក្នុងចិត្ត
« អុី បូ បងកើតអី » ហុង អុី
« គ្មាអីទេ » អុី បូ
« អរ » ហុង អុី ញញឹមដាក់បូ

ងាកមកសៀវ ចាន់ និង Den វិញ

Den បាននាំសៀវ ចាន់មកកន្លែងមួយ ហើយអង្គុយនិយាយគ្នាតែពីរនាក់

« ឯងស្រលាញ់អាបូមែនទេ » Den
« .... » មិនតបតែងក់ក្បាល
« ហេតុអីមិនប្រាប់គេ ហេតុអីចេះតែគេចវេស »
Den បន្តសួរ
« មុននេះឯងក៏ឃើញ មិនចាំបាច់និយាយក៏ឯងដឹង គេចវេសជាជម្រើសល្អបំផុតហើយ ណាមួយយើងមិនចង់អោយគេពិបាកទេ សុខ ចិត្តធ្វើមនុស្សក្រោយខ្នងគេ ហិក ហិក » សៀវ ចាន់និយាយបានត្រឹមនេះក៏យំចេញមកដូចកូនក្មេង
« អឺៗ យំអោយអស់ទៅ ឯងនៅមានយើងនៅជាមួយឯង » Den និយាយហើយទះខ្នងសៀវ ចាន់ថ្នមៗ
« ឯងស្អប់យើងទេ » សៀវ ចាន់
« ស្អប់រឿងស្អី » Den
« ស្អប់ ដោយសារតែយើង ជាGay »សៀវចាន់
« យើងមានអីត្រូវស្អប់ឯងមានតែស្រលាញ់ឯងថែមទៀតកុំគិតអីផ្ដេសផ្ដាស » Den និយាយជាសៀវ ចាន់
« យើងអរគុណឯងហើយ Den អូរមែនហើយរឿងមុននេះកុំប្រាប់អ្នកណាអោយចាត់ទុកថាយើងសុំណា » សៀវ ចាន់ និយាយទាំងភ្នែកក្រហម ព្រោះគេយំខ្លាំង
« អឹម » Den ក្រហឹមដើមក៏បញ្ជាក់ថាគេដឹងហើយ  ចំណែកសៀវ ចាន់វិញ គេសើចដាក់Den តែការសើចនេះត្រឹមជារូបរាងខាងក្រៅគេតែប៉ុណ្ណោះ តែខាងក្នុងគេបានធ្លុះធ្លាយអស់គ្មានសល់
« ចឹង Den យប់នេះឯងគេង 2 អុី បូ ទៅខ្ញុំចង់គេម្នាក់ឯង » សៀវ ចាន់
« ទេ បើទៅៗពីនាក់ » Den គេមិនចង់អោយសៀវ ចាន់នៅម្នាក់ឯងគេខ្លាចសៀវ ចាន់គិតឆ្កួត
« ឯងធ្វើតាមយើងទៅ យើងមិនអីទេ » សៀវ ចាន់ និយយាឡើងញញឹមម្ដងទៀតអោយអ្នកម្ខាងទៀតជឿជាក់គេថាគេមិនអី
« ប្រាកដទេថាមិនអី » Den មើលមុខគេសួរបញ្ជាក់ម្ដងទៀត
« ប្រាដកជាមិនអីមែនណា មើលយើងទៅយើងរឹងមាំណាស់ » គេនិយយកុហកទាំងខ្លួនឯងឈរមិននឹង ខំទប់ទឹកភ្នែកមុខ Den ដើម្បីកុំអោយគេបារម្មណ៍
« អឹម ចឹងបាន យើងជូនអទៅបន្ទប់ដើម្បីរៀចចំអីឥវ៉ាន់ » Den
« អឹម »  តប ហើយក៏នាំគ្នាដើរសំដៅទៅបន្ទប់គេងរបស់ពួកគេវិញ

មនុស្សក្រោយខ្នង ( ចប់ )Where stories live. Discover now