សុំទោស🙂

80 6 0
                                    

និយាយពី Chenle ដែលបានគេងបន្ទាប់ពី យំអស់ពេលជាយូរ ក៏បាន ងើប ហើយក៏ដើរទៅមើលបង្អូច រួចនិយាយ        «នេះ យើងដេកយូដល់ម្លឹង នេះយប់ទៅហើយ » ហើយក៏ដើរចុះទៅក្រោមរកអីញ៊ាំ កំពង់តែញ៊ាំសុខៗ ទូរស័ព្ទ ក៏ រោទិ៍ « នេះអ្នកណា តេមក ពេលនេះកំពង់តែអារម្មណ៍មិនល្អផង » ក៏លើកមក មើល «jisung  នេះគេ តេមកធ្វើអីមិនដេកទេ អី នេះម៉ោង 11 យប់ទៅហើយ » ហើយ ក៏ចុច ទទួល
Chenle : មាន ការអី
ពេទ្យ : នេះ លោកជា គ្រួសារ អ្នកជំងឺ មែនទេ
Chenle : អ្នកជំងឺ ?
ពេទ្យ : ត្រូវហើយ គេ បានជួប គ្រោះថ្នាក់ ចរាចរណ៍
Chenle : ពេលនេះគេនៅ ឯងណា
ពេទ្យ : លោក អាច មកបំពេញឯកសាអោយគេបានទេ
Chenle : ល្អ
Chenle ក៏បាន បើក ឡានយ៉ាង លឿន ទាំង ចិត្តចិត្តភ័យស្ទើតែស្លាប់ ហើយនិយាយតិចៗ «ឯងប្រាកដជាមិនអី ទេ ឯងច្បាស់ជា ភ័យ ហើយ ខ្លាច ណាស់ហើយ មែនទេ jisung ឯងច្បាស់ជាឈឺណាស់ហើយ ឯង ចាំយើងមួយ ភ្លេត ណាយើងទៅដល់ ឡូវហើយ ឯងកុំ ខ្លាច អីណា យើងនឹងនៅក្បែរ ឯង » ទៅ ដល់ គេក៏ ប្រយ៉ាប់រត់ទៅរក តែ ត្រូវពេទ្យហាមហើយអោយបំពេញ ឯកសា ហើយ ក៏ទៅ អង្អុយ នៅ មុខបន្ទប់សង្គ្រោះ បន្ទាន់ ហើយក៏យក ទូរស័ព្ទ តេ ទៅ jaemin តែក៏ ឃើញ សារ ដែល jisung ផ្ញើរអោយ គេ ហើយក៏ បើក មើល
SMS from jisung
9:35 Chenle ឯងនៅឯណាមក ជួបយើង បន្តិច មក
9:50 Chenle តប សា យើង បន្តិច មក
10:00គ្នា របស់ ត្រកូល Kim បាន មករក យើង
10:05យើងនៅតែ ម្នាក់ ឯងទេ មករកយើងបន្តិច មក
10:10នេះយើងកំពុង ពួន ពួកគេ
10:14Chenle យើង ខ្លាចណាស់
10:15Chenle មិច ឯងមិនតបរឺឯង ស្អប់ យើងយ៉ាងនេះ
ហេតុ អី
10:18 : Chenle ពួកគេដើរមកជិតដល់យើងហើយ យើងខ្លាចណាស់
10:30យើង ពិតជាឈឺខ្លាំង ណាស់ ស្នាមរបួស ពេញខ្លួនយើងទៅហើយ ឈាម ហូរ ច្រើនណាស់
10:35យើងមិន អាចបន្តទៅ ទៀតទេ យើងពិតជាមិន អាច បន្ត ដំណើរទៅផ្ទះ ទេ យើង សង្ឃឹមថា យើងអាចនិយាយ ប្រាប់ឯង នៅពាក្យ មួយឃ្លា នេះ យើងស្រលាញ់ ឯង Chenle
Chenle បាន ហូរទឹកភ្នែកជាច្រើនដំណក់ ដែល ពពេញទៅដោយការឈឺចាប់ ហើយក៏ទន់ ជង្គុង ដួល ទៅលើដី នៅមុខបន្ទប់ សង្រ្គោះ បន្ទាន់ នោះ ទាំងអារម្មណ៍ខុសយ៉ាងខ្លាំង ហើយក៏និយាយ
Chenle : មកពីយើង ទាំងអស់ យើងសុំទោស jisung យើង សុំទោស ពិតមែន jisung ឯងនឹងមិនអីទេ ( ហើយ ក៏លើកទូរស័ព្ទតេទៅjaemin )
15 នាទី ក្រោយ មក jaemin ក៏មកដល់
Jaemin : jisung យ៉ាង មិចហើយ
Chenle : មិនទាន់ចេញ ទេ
Jaemin : (ដើរ ទៅអោបChenle ) វានឹងមិនអីទេ ឈប់យំទៅ
Chenle : ( អោបjaemin វិញហើយយំកាន់តែខ្លាំង ) មក ពីខ្ញុំ បាន គេទៅជាបែបនេះ
Jaemin : មិន អីទេ ឈប់យំទៅ វានឹងមិនអី ( អង្អែលខ្នង Chenle )
Chenle មានហុច ទូរស័ព្ទរបស់គេដើម្បីអោយ jaemin មើល សារដែល jisung ផ្ញើរមកពីទង្វើរ របស់ ត្រកូល Kim បន្ទាប់ពី អានចប់ jaemin បានខឹងយ៉ាងខ្លាំងហើយនិយាយ   « នេះឯងហ៊ាន ពេកហើយ kim sunghee យើងនឹងធ្វើអោយឯងស្តាយ ក្រោយនៅអ្វី ដែល ឯងធ្វើ »
20 minutes later Mr park និង Mrs park បាន មក ដល់
Mrs park : កូនយើងយ៉ាងមិចហើយ ( រត់មក ទាំងទឹកភ្នែក )
Chenle : នៅក្នុងបន្ទប់នៅឡើង
Mrs park : ក្រៃ ពួកឯងជាអ្នក សន្យាថានឹងមើលថែ កូនយើងអោយល្អមែនទេ ( ទាញក អាវChenle )
Jaemin : អ្នក មីងសូមប្រលែងសិនទៅ ពួកខ្ញុំក៏មិនចង់អោយមាន រឿង ទាំងអស់ នេះដែល
Mr park : អោយពូ សុំទោសក្មួយ ផង នេះមកពីគេបារម្មណ៍ ពីកូន ពេក
Jaemin : បាទ មិន អីទេ
Mrs park : មិនបាច់ជួយនិយាយទេ បើកូនខ្ញុំមាន រឿងអី លោក ឯងក៏មិន រួចខ្លួនដែល
Mr park : ត្រជាក់ចិត្ត សិនទៅអូន កូនច្បាស់ជាមិន អី
Mrs park : កុំមកនិយាយ ជាមួយខ្ញុំ ខ្ញុំប្រាប់ហើយថាកូន នៅឆ្ងាយ ពី ខ្ញុំច្បាស់ជាលំបាក នេះឃើញទេ លោក park
Mr park : មើលទៅ ក្មួយៗ ហត់ហើយទៅ សំរាក ទៅនេះម៉ោង 1 ទៅហើយ
Chenle : មិនអីទេ ពូខ្ញុំនៅចាំគេដឹងខ្លួន
គ្រូពេទ្យ ក៏ដើរចេញមក ការ វះកាត់ត្រូវ បាន បញ្ចប់
Mrs park : លោកគ្រូកូនខ្ញុំយ៉ាងមិចហើយ
Doctor : អ្នកជំងឺជៀសផុត ពី គ្រោះថ្នាក់ហើយ អស់សារធាតុ សន្លប់ គេនឹងដឹងខ្លួន
Chenle : ពេលណា ទើប អស់
Doctor : មិន ប្រាកដ មើលលើអ្នកជំងឺ បើ ឆាប់អាច ស្អែក បើ យូ ១ ខែ
Mrs park : 1 ខែ ចឹងរឺ ( អស់ ខ្យល់ចង់ ដួល )
Jaemin : អ្នកមីងលោកពូ អាចទៅសម្រាក បាន ការងារនៅទីនេះអាច ទុកអោយខ្ញុំនឹង Chenle ធ្វើបាន
Mr park : ល្អ ពឹងពាក់លើក្មួយហើយ មើលថែគេ ផង ណា
Jaemin : បាទ
ពួកគេទាំងពីក៏នៅមើល jisung ហើយក៏គេងលក់ក្បែ គ្រែ អ្នកជំងឺ
Morning .......
Jaemin បានតេ ទៅសុំច្បាប់ខាងសាលា ហើយបើកឡាន ទៅយក ខោអាវអោយ Chenle និង ទិញអាហារ ពេល ព្រឹក ផង
Chenle ងើបមក ក៏ អង្អែល ក្បាល jisung ហើយ  និយាយទាំងទឹកភ្នែក រលើងរលង «ងើបមក ណា ងើបមក យើងមិនធ្វើចឹង ដាក់ឯងទៀតទេ អោយយើងសុំទោស ណា jisung ដែលយើងមិនបាន តបសា និងមិនបានទៅជួយឯង ពេលឯងលំបាក ឯង ច្បាស់ជាឈឺ ណាស់ហើយមែនទេ ហើយ ច្បាស់ជាខ្លាច ណាស់ មែនទេ យើងនេះអាក្រក់ពេកហើយ គ្រប់យ៉ាងគឺ មកពីយើងបើយើងមិននិយាយបែប នោះដាក់ ឯង ទេ ឯង ក៏មិនអាច ចេញក្រៅទៅ ជួប ពួកអាចង្រៃ នោះដែល ងើបមក ណា jisung ទោះឯងចង់ជេរ យើងចង់វៃយើងក៏ តាមចិត្តយើងមិន តដៃទេ » និយាយ ជាមួយនឹងទឹក ភ្នែក ហូរ មក តក់ លើ ដៃ jisung តែ jisung ហាក់មិនដឹង ខ្លួនសោះ
Jaemin : នេះយើង ទិញបបរ មក ឯងញ៊ាំសិនទៅ Chenle ហើយនេះខោអាវឯង
Chenle : យើងមិន ឃ្លានទេ
Jaemin : ទោះមិនឃ្លាន ក៏ត្រូវញ៊ាំបើឯងមិនញ៊ាំធ្វើមិចមាន កម្លាំងនឹងមើលថែjisung
Chenle : ទុកនឹងទៅ យើងញ៊ាំឥឡូវហើយ
Jaemin : ល្អ នេះយើងទៅក្រៅបន្តិច
Chenle : អឺ (ហើយក៏ដើរទៅយក ខោអាវដើម្បីងូតទឹក )
បន្ទាប់ពី ងូតទឹករួច Chenle បានយក ចាន បបរនោះមក ហើយនិយាយ «jisung នេះជាបបរដែលឯងចូលចិត្តឯងចង់ ញ៊ាំទេ ហា មាត់មក យើង បញ្ចុក ឯង ល្អទេ  ឆ្ងាញ់ទេ jisung ញ៊ាំទៀតទេ » គេនៅតែអង្គុយនិយាយ ម្នាក់ ឯងហើយព្យាយាម បញ្ចុក បបរ ទៅ អោយ jisung ពេល បញ្ចុកអស់ចិត្ត គេក៏ចាប់ផ្តើមយំ ហើយ អោប jisung ដោយនិយាយ « ហេតុអី ឯងមិន ត នឹងយើង និយាយ ជាមួយយើងមួយម៉ាត់មក បាន ទេ កុំទុកយើងអោយនៅបែបនេះ អី park jisung ក្រែងឯងចង់ប្រាប់ ពាក្យ 3 ម៉ាត់នោះមក យើង អី ឥឡូវ យើងទុកឪកាស អោយឯងនិយាយ ហើយ ឆាប់និយាយ មកយើងចង់ ស្តាប់ jisung និយាយ មក បាន ទេយើងចង់ ស្តាប់ ហើយយើងក៏ចង់និយាយ វាអោយឯង ស្តាប់វិញដែល ថាយើងស្រលាញ់ឯង ណាស់ park jisung » បន្ទាប់ពីនិយាយ ចប់គេ ក៏លឺសំលេងនិយាយ តិចៗ « យើងលឺហើយ »
Chenle : នេះឯងដឹងខ្លួនហើយមែនទេjisung ( ព្រោះ jisung នៅបិទភ្នែកទើបគេសួរបែបនេះ)
Jisung : អឺ សំលេង ឯងស្រែក ផងយំផងអ្នកណាមិន ភ្ញោក
Chenle : នេះ ល្អខ្លាំងណាស់
Jisung : តែឯងនិយាយ មុននេះការពិតមែនអត់
Chenle : យើងសុំទោស ដែលយើងស្រលាញ់ឯង
Jisung : បើឯងស្រលាញ់យើងហេតុអីឯងនិយាយ បែប នោះដាក់យើង យើងស្ទើតែគិតថាឯងមាន មនុស្សដែល ឯងស្រលាញ់ទៅហើយ
Chenle : មកពីយើង ខ្លាចថាយើងធ្វើអោយឯងពិបាក ក្នុងការរើស រវាង យើងនិង គេ ទើបយើងសុខ ចិត្ត និយាយ បែបនេះតែយើងឈឺ ខ្លាំងណាស់ពេលនិយាយបែបនោះ ដាក់ ឯង ថែមទាំងធ្វើអោយឯងយំទៀត
Jisung : ឯងដឹង ទេ ទោះបីឯងនិយាយ បែបនេះចំពោះយើងមែន តែពេលដែលយើងមានរឿង យើងនៅតែនឹកឃើញ ឯងមុនគេ
Chenle : យើងសុំទោស ដែលមិន នៅជាមួយ ឯង ពេក ឯងពិបាក យើងស្រលាញ់ ឯង park jisung
ពួកគេ ទាំងពីការ អោបគ្នា ហើយ យំ

Jaemin បានតេ ទៅសុំច្បាប់ខាងសាលា ហើយបើកឡាន ទៅយក ខោអាវអោយ Chenle និង ទិញអាហារ ពេល ព្រឹក ផងChenle ងើបមក ក៏ អង្អែល ក្បាល jisung ហើយ  និយាយទាំងទឹកភ្នែក រលើងរលង «ងើបមក ណា ងើបមក យើងមិនធ្វើចឹង ដាក់ឯងទៀតទេ អោយយើងសុំទោស ណា jisung ដែលយើងមិនបាន តបសា និងមិនបាន...

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.
សួស្តីមិត្តចាស់😊💔Nơi câu chuyện tồn tại. Hãy khám phá bây giờ