ក្លិនស្នេហ៍
ភាគ៣០
អាយរីនលើកទូរសព្ទ័ ផ្ទប់ជាប់និងត្រចៀក រងចាំការឆ្លើយតបពីអ្នកម្ខាងទៀត ។
ទឺត ទឺត សឡេងនៃការរងចាំបានបន្លឺឡងចេញពីទូរសព្ទ័ ធ្វើឱ្យស្រីអាយ កាន់តែអន្ទះសារ ចង់ស្លាក់ខ្យល់ ស្លាប់។
'' អាឡូ ? យ៉ាងមិចនឹកយើងឬ '' ទីបំផុត អ្វីដែរស្រីអាយរងចាំក៏មកដល់ អ្នកម្ខាងទៀតក៏បានចុចទទួលហើយ តែអ្វីដែរធ្វើឱយខ្លួនចង់ដាច់ផ្ងាសនោះ មនុស្សដែរចៅហ្វាយកម្លោះsave ឈ្មោះដាក់ baby girl ជាមនុស្សប្រុស??? ចៅហ្វាយនាងស្រលាញ់ភេទដូចគ្នា ឱព្រះអើយយយ... អាយរីនទម្លាក់ទូរសព្ទ័ចុះចង់យំក៏យំមិនចេញ ចង់សន្លំក៏សន្លប់មិនបានទើបរហស័ចុចបិទ លុបលេខដែរខ្លួនបាន call មុននេះហើយដាក់ទុកទូរសព្ទ័នៅកន្លែងដើម បន្តចាកចេញពីបន្ទប់ធ្វើការរបស់ ចៅហ្វាយ យ៉ាងប្រញាប់ មុនពេលចៅហ្វាយប្រុស មកដល់ ។
អាយរីន រត់មកដល់បន្ទប់ទឹកទាំត្រហេបត្រហបដកដង្ហើមមិនដល់គ្នា មិនដឹងជាកម្មពារស្អីណាស់ណាទេ លួចស្រលាញ់មនុស្សប្រុសម្ដងចំ មនុស្សស្រលាញ់ភេទដូចគ្នាទៀត ឈឺវាប់ណាស់កុំជោរ ។ នាងតូចសម្រូតខ្លួនអង្គុយលើចានបង្គន់ មនុស្សប្រុសដែរខ្លួនតែងតែនិយាយថាក្លិនទ្រូងក្រអូប មនុស្សប្រុសដែរសង្ហារមនុស្សប្រុសដែរម៉ត់ចត់នឹងធឹងនិងការងារជោគជយ័ក្នុងមុខជំនួញ មនុស្សដែរតែងតែរក្សាទឹកមុខមាំគ្រប់ពេល មនុស្សប្រុសតែម្នាក់ដែលធ្វើឱ្យបេះដូងនាងធ្លាប់លោតញាប់ខុសចង្វាក់ ជាមនុស្សតែម្នាក់ដែលស្រលាញ់ភេទដូចគ្នាចឹងឬ?? ម៉េអើយបើមិនជួបខ្លួនឱងមិនដឹងទេ នេះណាគេ បន្លំខ្លួនបានយ៉ាងល្អ ។
'' ចុះដែរថើបខ្ញុំនោះជាស្អី fake ឬ ?? '' ស្រីអាយស្រែកមួយសឡេងទាំងខឹងទាំងមួរម៉ៅទាំងឈឺចាប់ស្អិតទ្រូង គេថើបនាង ឡើងរោលរាលផ្អែមល្ហែម តែបែរជាស្រលាញ់ប្រុសដូចគ្នា ចង់តែទៅងាប់ទេ មិចមនុស្សប្រុសសមយ័នេះចូលចិត្ត បែបនេះ គេប្ដូរ សរនិយមឬ ?? ពេលនេះបំណងដែរចង់តែងខ្លួនជាមនុស្សស្រីក៏ត្រូវរំសាយដែរ តែងខ្លួនស្រីខ្មោចយ៎ស្អី បើមនុស្សដែរខ្លួនស្រលាញ់នោះ ស្រលាញ់ភេទដូចគ្នានោះ? ស្រីអាច អង្គុយយូបន្តិចតាំងអារម្មណ៍តាំងសតិ ធ្វើខ្លួនដូចធម្មតា នឹកស្រម៉ៃកាលខ្លួនមិនទាន់ជួបគេ មេនហើយ នាងជាមនុស្សស្ងៀមស្ងាត់ណាស់ តែក្រោយជួបគេនាងនិយាយច្រើនខុសរបៀបតែម្ដង ។
'' ណ្ហើយ '' ចោលមួយដង្ហើម រួចស្រីអាយក៏ងើបចេញពីចានបង្គន់ ដើរទៅបំពេញការងាររបស់ខ្លួនជាធម្មតា ។
ថេយ៉ុងចេញពីបន្ទប់ទឹក ក៏បន្តមកបង្គុយលើកៅអីធ្វើការជាធម្មតាចុចកុំព្យូទរ័ ចូលឆេកមើល video ដែរ ជេយ៍ បាន យកមកឱ្យមុននេះរហូតដលើចប់ ។
'' ទៅសើបមកថាមនុស្សនៅក្នុងcamera នេះជាអ្នកណា វាច្បាស់ជាមានការទាកទងនៅក្នុងរឿងក្ដីនេះ !!''' ថេយ៍ សឡេងនាយកម្លោះបន្លឺឡើងតាមរយៈធាតុអាកាសបញ្ជាក កូនចៅយ៉ាងដាច់ខាន គេចបាស់នៅក្នុងចិត្តថាមានអ្នកនៅពីក្រោយ រឿងក្ដីរបស់ក្មួយស្រី ។
( បាទចៅហ្វាយ ) ចំណែកដែរអ្នកម្ខាងទៀតដែរកំពុងតែស្ដាប់ដូចជាជេយ៍ឯណេះក៏ ប្រញាប់ទទួលបញ្ជាកភ្លាម មានតំរុយប៉ុនេះទៅហើយ ធានាថាកម្លោះជេយ៍ មិនឱ្យភ្លាតស្នៀត នោះទេ ។ ថេយ៉ុង ទម្លាក់ទូរសព្ទ័ចុះដាក់ទៅលើតុធ្វើការ តែក៏ចាប់អារម្មណ៍ថា មានក្លិនម្យ៉ាងជាប់នៅលើ ស្រ្គីនទូសព្ទ័របស់ខ្លួនទើប ទាញយកមកដាក់ជិតចុងច្រមុះ ហើយ ស្រង់ក្លិនដែរតោងជាប់ ទូរសព្ទ័នោះ ។
'' ក្លិនអ្នកណា??? '' ចោលមួយប្រយោគ ទាំងជ្រួញចិញ្ចើមចូលគ្នា អ្នកណាថ្លើមធំហ៊ានមកប៉ះពាលទូរសព្ទ័គេ ?? ឬលែងចង់មានជីវិតរស់ហើយ ទើបប្រហើនថ្លមធណពាសមេឃបែបនេះ ហើយអាក្លិនបែបនេះជាក្លិនមនុស្សស្រីច្បាស់ណាស់ ។

YOU ARE READING
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔