ក្លិនស្នេហ៍
ភាគ៤២
ថេយ៉ុងបើកសាមីយឺតៗ ទាញយកឯកសារចេញមកម្ដងបន្តិចៗ គេទម្លាក់សាមីចុះទៅលើតុដៃទាំងពីរយកមកក្ដោប ក្រហដាសសរប៉ុន្មានសន្លឹងនៅក្នុងដៃ ។
"នាមខ្លួននិងនាម ត្រកូល ឪពុកឈ្មោះ ផាក ជីមីន ម្ដាយឈ្មោះ ឆយ យូជីន , ផាក មីនយ៉ា អាយរីន កើតនៅថ្ងៃទី 12 ខែ 12 ឆ្នាំ 2021 សញ្ញាត កូរ៉េ " នាយកម្លោះអានប្រវត្តរូបរបស់អាយរីនសឹងតែមិនដងដង្ហើម ព្រមទាំងមានជ្ជាប់ជាមួត រូបថត បួន គុណ ប្រាំមួយចំនួនមួយសន្លឹងនៅក្នុងនោះ។
" ផាក ជីមីន? " ថេយ៉ុងឱទាន ឡើង ក្រោយពេលសម្លឹងនាមត្រកូលនេះមិនដាក់ភ្នែក គឺជាឈ្មោះ ពួកម៉ាក់របស់ខ្លួន តាំងពីសមយ័នៅរៀន តែតាមដែរដឹងមក ពួកម៉ាក់ខ្លួនមិនបានមានកូនស្រីនោះទេ? មែនហើយប្រទេសកូរ៉េធំយ៉ាងនេះ មនុស្សដែរឈ្មោះផាកជីមីនក៏មិនមែនមានតែម្នាក់ដែរ ថាមិនត្រូវ នាងជាជនបង្កប់ក៏ថាបាន ថេយ៉ុងសម្លឹងរូបថតនោះឡើងយូរ សង្កេតក្រែងថានិងមានកន្លែងណាដូចជាពួកម៉ាក់របស់ខ្លួន ក្រែងថាខ្លួនយល់ច្រឡំខុស ចោទប្រកាន់ក្មេងដែរមិនដឹងអី តែមើលយ៉ាងណាក៏មិនឃើញថាអាយរីនដូចជីមីននោះទេ មិនថាមុខមាត់ឬអត្តចរឹក គ្មានកន្លែងណាដូចជាពួកម៉ាកខ្លួនឡើង បែបនោះ ធ្វើឱ្យប្រុសកម្លោះជឿរជាក់ក្នុងចិត្តថាក្មេងនេះកំពុងតែបោកប្រាស់ខ្លួន ឬនាងដឹងហើយថាគេកំពុងតែតាមដាននាងទើប ប្រើវិធីនេះ? ដោយការ យកឯកសារក្លែងក្លាយមក កុហកខ្លួន ។
" ឆែក នៅក្នុងម៉ែលខ្ញុំមាន ប្រវត្តរបស់ អាយរីនឱ្យឯកស៊ើប ថាតើក្មេងនេះជាកូនចៅអ្នកណាឱ្យប្រាកដ ខ្ញុំត្រូវការឱ្យច្បាស់ក្នុងចិត្តថានាងមិនបាន កុហក បើនាងកុហក ខ្ញុំប្រាកដនៅក្នុងចិត្តថាក្មេងនេះជាប់ពាក់ពន្ធ័និងរឿងក្មួយស្រីរបស់ខ្ញុំ " និយាយចប់ប្រយោគ នាយកម្លោះក៏ចុចផ្ដាច់ទូរសព្ទ័ព្រមទាំងសម្លឹងមើល ក្រដាសនៅក្នុងដៃទាំងកែវភ្នែកមាំ ។ ចំណែកអ្នកដែរសំងំនៅលើពូដែរស្ដាប់ឮគ្រប់យ៉ាងដូចជាផាក មីនយ៉ាអាយរីន ក៏បានត្រឹមតែ ឈឺស្ងាត់ៗ ចុកចាប់ស្ងាត់ៗ នាងតូចយកមេដៃខាំនិងមាត់សឹងតែដាច់ចេញឈាម ខណះពេលមនុស្សប្រុសដែរខ្លួនស្រលាញ់ពេញបេះដូងពោលពាក្យនេះចេញមក គេកំពុងសង្សយ័នាង?គេមិនទុកចិត្តនាងគេ តាមដាននាងទាំងដែរនាងយកឯកសាមកបញ្ជាក់ទៅហើយនោះ? ចង់ឧ្យធ្វើបែបណាទើបជឿរហើយទុកចិត្តនាង? ហេតុអីមិនសួរនាំ នាង ចង់ដឹងអីមិចមិនសួរចាំបាច់អីធ្វើបែបនិង? ឬគេមិនស្រលាញ់ខ្លួនទេ? មែនហើយមនុស្សស្រលាញ់គ្នាគេមិនធ្វើបែបនិងឡើយ គិតដល់ត្រង់និងបេះដូងក្រមុំ ក៏ចាប់ផ្ដើមឈឺឡើងតិចៗ វាចាក់ញឹបៗដូចជាមានបន្លចាកដោតជ្រៅពេញរាងកាយក្រមុំ ។
" ប៊ែល??? " កំពុងតែឈឺស្រាប់ទៅហើយនាងតូចក៏ឧទានឈ្មោះនេះឡើងមកក្សឹបៗ មែនហើយ ប៊ែល ប៊ែល បើនាងចាំមិនភ្លេចទេជាឈ្មោះពួកម៉ាក់នាង? តើមានរឿងអីចំពោះប៊ែលទៅ? គិតដល់ត្រង់នេះស្រីអាយសឹងតែស្ទុះទៅសួរនាំ គេភ្លាមៗ ថាប៊ែលកើតអី តែបើងើបពេលនេះគេច្បាស់ជាដឹងថាខ្លួនមិនបានដេកលក់ ទើបត្រូវខាំមាត់សង្កត់ចិត្តបិទភ្នែកសំងំទាំងឈឺចាប់ចុកក្នុងដើមទ្រូង ខណះពេលនាយកម្លោះដើរមកអង្គុយនៅគេមពូក ក្បែរខ្លួនដេក ។
" សុំទោស "ពោលពាក្យសុំទោសដោយអត់មូលហេតុធ្វើឱ្យអ្នកដេកក្បែរកាន់តែឈឺ សុំទោសរឿងអី គេធ្វើអីខុស ខុសដែលស៊ើប ប្រវត្តិនាងឬខុស ដែរមិនស្រលាញ់តែសម្ដែងជាស្រលាញ់? បែបនោះគេហៅថា បោកប្រាស់ហើយ ។ អាយរីនក្ដាប់ដៃខ្ញាំ ភួយសឹងតែដាច់រហែក ជាចំរៀកៗ ខណះទឹកភ្នែកកំពុងតែបុក មកត្រង់គ្រាប់ភ្នែកតែស្រីតូចចិត្តរឹងខាំមាត់ឡើងដាច់ស្បែក ឈាមក៏ហូរមករឹមៗ ទោះជាយ៉ាងណា នាងមិនបង្ហូរទឹកភ្នែកជាដាច់ខាត ។
VOUS LISEZ
សេរីស្នេហាកំលោះចាស់ ( ក្លិនស្នេហ៍ )រដូវកាល៣
Actionនាងមិនដែលស្រឡាញ់អ្នកណា គេជាមនុស្សទីមួយដែលនាងដាក់ចិត្តដាក់បេះដូងទៅស្រលាញ់ តែគេក៏ធ្វើឲ្យនាងខកបំណងនិងឈឺចាប់ ព្រោះទង្វើគ្រប់យ៉ាង វាគ្រាន់តែជាការកុហកសម្ដែង តែប៉ុណ្ណោះ💔
