" ភាគទី3 ''

430 59 4
                                    


ក្រោយពីចំណាយពេលដើរលេងជាមួយគ្នាអស់
ជិតមួយល្ងាច មេឃងងឹតបន្តិចទើបJungKookជូន
Taehyungត្រឡប់មកភូមិគ្រឹះរបស់គេវិញ។

« បងប្រុស!! » Taehyungញញឹមរួចរត់មករក
បងប្រុសរបស់គេដែលកំពុងអង្គុយក្នុងបន្ទប់ទទួល
ភ្ញៀវដោយមានJungKookដើរតាមពីក្រោយ

« យ៉ាងម៉េចហើយ ដើរលេងសប្បាយទេ?»
KyungMingអង្អែលក្បាលTaehyungថ្នមៗ

« សប្បាយណាស់!! នៅខាងក្រៅអាហារក៏ឆ្ងាញ់ៗ
ទៀត កន្លែងលេងក៏សប្បាយ ថ្ងៃណាបងទំនេរទៅ
ជាមួយអូនណា?»Taehyung

« ប្រាកដហើយ!! អញ្ចឹងTaeទៅងូតទឹក ផ្លាស់សម្លៀកបំពាក់សិនទៅណា បងមានការនិយាយជាមួយJungKookបន្តិច» KyungMing

« អូខេ!! » ថារួចរាងតូចក៏ក្រោកឡើងទៅខាងលើ
ដោយមិនភ្លេចញញឹមដាក់JungKookជាការគួរសម
ដែលនាយបានចំណាយពេលជូនគេដើរលេង

ចំណែកនាយទាំងពីរនាក់ក៏ទៅបន្ទប់ធ្វើការដើម្បី
និយាយគ្នាពីផែនការបន្តរួចរាងក្រាស់ក៏ត្រឡប់ទៅខុនដូរបស់នាយវិញ។

[ New Day ✨ ]

ថ្ងៃនេះក៏ដូចជាម្សិលមិញដែរ គឺJungKookជាអ្នក
មកទទួលTaehyungទៅសាលាដូចដើម រីឯរាងតូច
ក៏មិនថាអ្វីដែរ ព្រោះបងប្រុសប្រាប់ថាRexរវល់
ការងារ ម្យ៉ាងទៀតTaeគិតថានៅជាមួយJungKook
ក៏សប្បាយព្រោះនាយប្រាកដជានាំគេដើរលេងនៅខាងក្រៅទៀត ហើយនាយមើលទៅជាមនុស្សល្អតើ
មិនបាច់ខ្លាចទៀតទេ

« អ្នកប្រុសថេយ៍មិនចូលទិញស្រ្តប៊ឺរីទៀតទេហ្ហេ៎ស?» JungKookងាកទៅសួររាងតូច កំឡុង
ពេលដែលកំពុងបើកឡាន ព្រោះម្សិលមិញឃើញទិញច្រើនណាស់ គេអាចមើលដឹងថារាងតូចចូលចិត្តរបស់ញ៊ាំអស់នេះ

« អត់ទេ ខ្ញុំយកមកពីផ្ទះរួចហើយ!» Taehyung
ញញឹមទាញប្រអប់ស្រ្តប៊ឺរីពីក្នុងកាតាបមកបង្ហាញ
នាយ

« អ្នកប្រុសរៀនទីប៉ុន្មានហើយ? ហើយ...អាយុ
ប៉ុន្មាន?» JungKookសួរព្រោះចង់ដឹងពីTaehyung
ខ្លះ ហើយមួយទៀតកាន់តែនិយាយជាមួយគ្នាច្រើន
កាន់តែអាចជិតស្និតជាមួយគ្នា

« រៀនទី11 អាយុ...17ឆ្នាំ!! ខ្ញុំថាលោកហៅខ្ញុំថា
Taehyungឬក៏Taeក៏បាន មិនបាច់ហៅអ្នកប្រុស
ស្អីទេ មើលទៅលោកក៏អាយុច្រើនជាងខ្ញុំដែរ»

ចំណងល្បិចស្នេហ៍Where stories live. Discover now