" ការជួបគ្នាដំបូង ''

1.1K 103 7
                                    


រាងកាយមាំក្រាស់កំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការ
របស់ខ្លួន ខួរក្បាលនិងកែវភ្នែកទាំងគូហាក់ដូចជាកំពុងតែផ្ដោតទៅលើការងារយ៉ាងហ្មត់ចត់ ។

តុក!! តុក!!
« ចូលមក!!» JungKookដកដង្ហើមធំបន្តិចដកដៃ
ចេញពីKeyboardកុំព្យូរទ័ររបស់ខ្លួន មុននិងស្រែក
ប្រាប់អ្នកដែលគោះទ្វារនោះឲ្យចូលមកខាងក្នុង

« ចៅហ្វាយ!!»

« មានការអីឬ?» JungKook

« មុននេះលោកប្រុសធំខលមកប្រាប់ឲ្យចៅហ្វាយ
ទៅរកនៅផ្ទះធំជាបន្ទាន់ »

« លោកប្រុសធំឬ?» រាងក្រាស់ឧទានឡើងរួចទាញ
ទូរស័ព្ទយកមកមើល

<36 missed call from លោកប្រុស Kyung-Ming>

ងាប់ហើយ!! គេវក់និងការងារពេករហូតមិនឮ
សម្លេងរោទិ៍របស់ទូរស័ព្ទឬ? 36 Missed Call
គាត់ប្រាកដជាមានការសំខាន់មិនខានទេ មិនចាំយូរ
JungKookក៏ក្រោកឡើងដាក់ទូរស័ព្ទហោប៉ៅខោ
រួចទាញអាវក្រៅនិងសោរឡានប្រញាប់ដើរចេញទៅ

[ វិមាន Kim ]

តុក!! តុក!!! តុក!!
« លោកប្រុសធំ ខ្ញុំមកដល់ហើយ» JungKook

« សួស្ដី JungKook » រាងសង្ហារបង្វែរកៅអីមករក
JungKookទាំងញញឹមដាក់នាយ។

Kim KyungMingជាកូនប្រុសច្បងរបស់គ្រួសារ
ត្រកូលKim នាយនេះហើយជាអ្នកមានគុណមកលើ
JungKookលើសលប់ ដំបូងJungKookគ្រាន់តែ
ជាក្មេងកំព្រា ដែលចូលមករស់នៅធ្វើជាអ្នកបម្រើ
នៅក្នុងភូមិគ្រិះKimតែប៉ុណ្ណោះ មិនយូរប៉ុន្មានKyung
Mingក៏ជួយគេ ដោយសុំលោកម្ចាស់Kimឲ្យគេបាន
រៀនសូត្រ ថែមទាំងដើរជាមួយគ្នា បង្ហាត់បង្រៀននាយគ្រប់បែបយ៉ាង រហូតនាយបានដូចសព្វថ្ងៃនេះ។

« លោកប្រុសមានការអ្វីឬ?»JungKook

« យើងមានរឿងមួយចង់ឲ្យឯងធ្វើ»KyungMing

« រឿង...អ្វី?»JungKook

« មិនបានបារម្ភទេ រឿងនោះងាយស្រួលណាស់
មិនហួសសមត្ថភាពមនុស្សពូកែដូចឯងនោះទេ ឯងប្រាកដជាធ្វើបាន...បើសិនជាឯងចង់ជួយយើង
ពិតមែននោះ »KyungMing

« ខ្ញុំប្រាកដជាធ្វើតាមលោកប្រុសប្រាប់ហើយ»

« ល្អ!! អញ្ចឹងចាំយើងរៀបរាប់ប្រាប់ឯង...» ថារួច
រាងសង្ហារក៏ចាប់ផ្ដើមរ៉ាយរ៉ាប់ពីអ្វីដែលJungKook
ត្រូវធ្វើ ជាមួយនិងគម្រោងដែលនាយបានរៀបចំ
ឡើងមកនោះ

ចំណងល្បិចស្នេហ៍Where stories live. Discover now