រឿង ល្បែងស្នេហ៍ភ្លើងគំនុំ🥀

142 11 2
                                    

ភូមិគ្រឹះត្រកូលXiao🕍

ឡានស៊េរីទំនើបមួយគ្រឿងបានមកឈប់នៅចំពីមុខភូមិគ្រឹះ ក៏មានបុរសវ័យកណ្ដាល ចុះពីលើឡាន ទាំង ស្នាមញញឹម សំដៅចូលទៅក្នុងភូមិគ្រឹះ

អ្នកបំរើស្រីម្នាក់ក៏បាននាំយកកាហ្វេ យកមកឱ្យ លោកម្ចាស់ ពេលនោះក៏ស្រាប់តែមានក្មេងប្រុសម្នាក់រត់សំដៅទៅរកលោកម្ចាស់Xiaoទាំងញញឹមហើយសួរទៅកាន់អ្នកជាឪពុក

"លោកប៉ា!ហេតុអី្វក៏ថ្ងៃនេះមកផ្ទះលឿនម៉្លេះ"

"ដោយសារថ្ងៃនេះទំនេរមិនសូវមានការងារច្រើនទើបប៉ាមកលឿនជាងរាល់ដង!ថ្ងៃនេះតើកូនចង់ទៅដើរលេងទេ!ចាំប៉ាជាអ្នកជូនទៅ"

"ចង់ៗ! កូនចង់ទៅ!លោកប៉ា"

"ថ្ងៃនេះយើងទៅដើរលេងកន្លែងណាល្អទៅ! ទៅលេងសួនកំសាន្តល្អទេ"

"ល្អៗ........."

"បាន!ចឹងឆាប់ទៅញ៉ាំបាយទៅ!ចាំប៉ានាំទៅដើរលេង"

ថារួចអ្នកទាំងពីរក៏បាន នាំគ្នាទៅកាន់តុអាហារនិង បរិភោគអាហារយ៉ាងសប្បាយរីករាយខុសពីរាល់ដង ព្រោះរាល់ដងគឺលោកម្ចាស់Xiaoមិនដែលខ្វាយខ្វល់ពីកូនប្រុសរបស់គាត់នោះឡើយនិងថែមទាំង មិនសូវយកចិត្តទុកដាក់ ចំពោះកូនប្រុសទាំងការសិក្សានិងចំណង់ចំណូលចិត្តរបស់កូននោះឡើយ

កូនប្រុសរបស់គាត់ពេលនេះមានអាយុត្រឹមតែ 5 ឆ្នាំប៉ុណ្ណោះ គេមានឈ្មោះថាXiao Zhanជាក្មេងប្រុសដែលស្អាត ស្លូតបូត សុភាពរាបសារ ខំប្រឹងប្រែងរៀនសូត្រ ចិត្តល្អចេះជួយអ្នកដទៃជានិច្ច

មិនដូចជាឪពុករបស់គេនោះឡើយ ដែលជាមនុស្សឃោរឃៅ មិនចេះខ្វល់ខ្វាយពីអ្នកនៅជុំវិញខ្លួនគិតតែពីផលប្រយោជន៍ខ្លួនឯងមិនខ្វល់ពីសេចក្ដីសុខអ្នកដទៃ

មួយម៉ោងក្រោយមក

នៅក្នុងសួនកម្សាន្ត🎪🎡🎠

ពេលដែលបរិភោគអាហារថ្ងៃត្រង់រួចរាល់ លោកម្ចាស់សៀវបាននាំសៀវចាន់មកលេងសួនកំសាន្តតាមសន្យា

ល្បែងស្នេហ៍ភ្លើងគុំនុំ🥀(ផ្អាកpost 😁)Where stories live. Discover now