រឿង ល្បែងស្នេហ៍ភ្លើងគុំនុំ🥀

108 8 2
                                    

មួយអាទិត្យកន្លងផុតទៅ

ព្រឹកថ្ងៃថ្មី🌝

ការងាររបស់Yiboពេលនេះគឺកាន់តែមមាញឹកឡើងមករហូតសឹងតែរកពេលគេងមិនបាន

គេចូលគេងនៅពេលយប់ជ្រៅជានិច្ច ហើយត្រូវក្រោកមកធ្វើការនៅពេលព្រឹករាល់ថ្ងៃ

គេពេលនេះត្រូវរ៉ាប់រងការងារជាច្រើនទាំងការងារនៅក្រុមហ៊ុន នៅមន្ទីរពេទ្យនិងការងារសម្ងាត់ផ្ទាល់ខ្លួលផងដែរ

តែគេមិនដែររអ៊ូរទាំនិងការងារដែលគេធ្វើរាងរាល់ថ្ងៃនេះនោះទេ

រាងក្រាសតែងតែចេញបាត់ពីផ្ទះនៅពេលព្រឹកហើយចូលផ្ទះវិញនៅពេលយប់ជ្រៅ

មានថ្ងែខ្លះគេក៏មិនបានចូលផ្ទះផងដែរ គឺគេសម្រាកនៅឯក្រុមហ៊ុន ជួនកាលក៏ប្រចាំការនៅឯមន្ទីរពេទ្យ ពេលខ្លះទៀតក៏ទៅគេងនៅឯខុនដូររបស់គេ
ភាគច្រើនគេមិនសូវបានទៅផ្ទះនោះទេ

ក្រុមហ៊ុនត្រកូលWang 🏬

"Yibo ថ្ងៃនេះឯងមានណាត់ជាមួយនិឹងលោកliu Hai Kuanនៅម៉ោង9:30ព្រឹក"Zoey Menuនិយាយទៅកាន់រាងក្រាសដែលកំពុងតែធ្វើការ

"បាទបង"Yiboឆ្លើយតបទៅកាន់Zoey Mengដែលជាមនុស្សជំនិតរបស់ខ្លួនតែគេមិនបានទុកនាងជាជំនិតរបស់គេទេ គេទុកនាងដូចជាបងស្រីរបស់គេចឹង ព្រោះនាងរស់នៅនិងមើលថែរាងក្រាស់តាំងពីតូចមកម្ល៉េះ

"ហឹម ថ្ងៃនេះមានណាត់តែមួយទេ ចឹងឯងមានពេលទំនេរច្រើន តើឯងចង់ទៅណាទៀតដែរទេពេលដែររួចការងារ ស្រួលបងរៀបចំអោយ"

"បាទបង ខ្ញុំគិតថាពេលចេញពីណាត់ជួបខ្ញុំចង់ទៅមើលមន្ទីរពេទ្យបន្តិច ហើយល្ងាចខ្ញុំក៏ចង់ទៅមើលខ្លឹងដែរ ព្រោះខានទៅមើលការងារនៅទីនោះ2-3ថ្ងៃហើយ ហើយបងក៏មិនបាច់ទៅជាមួយខ្ញុំដែរ បើបងមានការងារអ្វីធ្វើបងក៏ធ្វើទៅ កុំគិតពីខ្ញុំអី ខ្ញុំចេះការពារខ្លួនឯងហើយ"

"ហឹម ចឹងក៏បានដែរចាំបងអោយគេទៅរៀបចំឡានទុកអោយឯង ហើយបើមានការងារអីត្រូវការអោយបងជួយត្រូវឬអោយបងធ្វើក៏ប្រាប់បងមកចុះ ចាំបងទៅចាត់ការអោយ"

ល្បែងស្នេហ៍ភ្លើងគុំនុំ🥀(ផ្អាកpost 😁)Where stories live. Discover now