ភាគទី15:កុំខ្វល់អី

2.6K 214 1
                                    

<អុឹម ឆ្ងាញ់>ថេយ៉ុង ងក់ក្បាលជាចម្លើយសម្រាបើតបទៅរាងក្រាស់វិញទោះបីពេលនេះភ្នែកនាយមើលមិនឃើញក៏នាយអាចដឹងថារង្វង់មុខសង្ហារមួយនេះកំពុងសម្លឹងមើលមកនាយដោយខ្សែរភ្នែកគំណាចគេមិនអាចសម្លឹងមកនាយដោយខ្សែរភ្នេកស្រទន់ទេសូម្បីតែម្ដង

<ជុង...>ថេយ៉ុង ហើបមាត់ហៅឈ្មោះអ្នកម្ខាងទៀតស្ទើរតែមិនលឺ

<ហុឹម..>ជុងគុក ក្រហឹមដើមករជាចម្លើយ

<ខ្ញុំខ្វាក់មែនទេ??>សំណួរធម្មតាៗតែធ្វើឲ្យអ្នកម្ខាងទៀតទប់ទឹកភ្នែកស្ទើេតែមិនបាន ធ្វើឲ្យមានតំណក់ឈាមដាមលើក្រណាត់ពណ៌សរក្បុល

<អុឹម ឯងមិនខ្វាក់ទេ>ជុងគុក លើកដៃទៅអង្អែលថ្ពាល់អ្នកម្ខាងទៀត

<ជុង បងឈប់ដាក់ច្រវ៉ាក់ខ្ញុំហើយមែទេ?>ថេយ៉ុង

<អត់ទេ>ជុងគុក ទម្លាក់ទឹកមុខចុះនេះគេធ្វើឲ្យក្មេងស្លូតត្រង់ម្នាក់េងទុក្ខមែនទេ??

<ដាក់ច្រវ៉ាក់ទៅណាកុំឲ្យបងពិបាកដើររកខ្ញុំ>ថេយ៉ុង អន្រួនដើមដៃអ្នកកម្លោះដូចក្មេងទានំ

<អត់ទេយើងមិនដាក់ច្រវ៉ាក់ឯងជាលើកទី2ទេគ្នានជាដាច់ខាត>អ្នកកម្លោះនោះច្រវ៉ាក់ទៅម្ខាងរួចក្រសោបកាយតូចជាប់ក្នុងរង្វង់ដៃគេមិនមែនស្រលាញ់ក្មេងនេះទេគ្រាន់តែអាណិតប៉ុណ្ណោះ គេគ្រាន់តែចង់ព្យាបាលជំងឺផ្លូវចិត្តរបស់ក្មេងម្នាក់នេះរហូតដល់ជាតែប៉ុណ្ណោះ

<នៅទីនេះហើយយើងចេញទៅទិញរបស់ខ្លះមៅខាងក្រៅតែ30នាទីទេហាមដើរទៅណាគេងទីនេះហើយ>ជុងគុក ទម្លាក់កាយតូចឲ្យគេងសន្សឹមៗមុននិងបោះជំហានចេញទៅខាងក្រៅសម្ដៅទៅរថយន្តដែលចតទុកជាស្រេច

<អុឹម>ថេយ៉ុង ក្រហឹមដើមករបន្តិចដៃខំរាវរកមកស្ទាបលើរង្វង់មុខខ្លួនឯង

<ហុឹស ហុឹស ខ្ញុំនៅតែមិនសំខាន់>ថេយ៉ុង សើចក្នុងដើមករហាក់អស់សំណើចនិងសភាពខ្លួនឯងក្នុងពេកនេះខ្លាំងបំផុតហេតុអីដុនដាបដល់ថ្នាក់នេះ??

បន្ទាប់ពីទៅយកហាន់នីនរួចនាយកម្លោះបង្វែរចង្កូតឡានត្រឡប់ទៅភូមិគ្រឹស្ដរបស់នាយផ្ទាល់

<ហឺយធុញណាស់>ស្រីស្រស់ហាន់នីនៅចុះពីលើរថយន្តរួចពត់ខ្លួនហាក់ដូចជាកំពុងហត់នាយនិងការធ្វើដំណើរមួយនេះយ៉ាងចឹង

<តោះចួលទៅក្នុងទៅប្រមូលឥវ៉ាន់ទៅទុកផងអូនសម្លាញ់>ជុងគុក ដើរមកបើកគូទឡានទាញថង់អុីវ៉ាន់យកមកកាន់រនីងរនោងពេញទាំងដៃ

<តោះបងសម្លាញ់អូនជួយ>ហាន់នីន ដើរទៅជួយយកថង់ឥវ៉ាន់ពីអ្នកកម្លោះ

<ជុងបងមកហើយហេស??>នាយតូចខំងើបចេញពីសាឡុងរាវរកឆ្វេងស្ដាំហាក់ដូចជាកំពុងចង់ជួបនិងអ្នកកម្លោះ

<នេះ...>ហាន់នីន ហាក់ទ្រឹងមួយកន្លែងហេតុអីយកអាក្មេងនេះមករញ៉េរញ៉ៃទៀតហើយ

<ស៊ូច!!>ជុងគុក លើកដៃចង្អុលដាក់លើបបូរមាត់ហាក់ដូចហាក់ចង់ឲ្យនាងតូចស្ងាត់រួចគេបោះជំហានទៅរកថេយ៉ុង

<បងមកវិញហើយ សឺត>មិនត្រឹមតែនិយាយនៅឆ្លៀតថើបថ្ពាល់ស្រង់ក្លិនក្រអូបផ្ការវ៉ាន់នីឡាទៅទុកនៅក្នុងពោះរបស់នាយ

<ចុះ...>ហាន់នីន ហាក់ដូចជាមិនសុខចិត្ត

<ស៊ូច!>ជុងគុក មិចភ្នែកម្ខាងដាក់នាងតូចទើបនាងដឹងថាជុងគុកចង់ធ្វើអីបន្តរ

<ថេហ៍មកង្គុយទីនេះហើយណា>ជុងគុក នាំថេហ៍ទៅអង្គុយនៅលើសាឡុងរួចដើរទៅរកហាន់នីន

<បងដឹងទេថាអូនខឹង>ហាន់នីនធ្វើម្ហូបបណ្ដើររអ៊ូរបណ្ដើរដោយមានរាងក្រាស់អោបចង្កេះជាប់ស្អិត

<បងដឹង>ជុងគុក អោបចង្កេះរាងតូចជាប់ឆ្លៀតអោនទៅស្រង់ក្លិនដ៏ក្រអូបពីកញ្ជឹងករនាងតូច

<បើដឹងហើយហេតុអីបងនៅឌឺអូនបែបនេះមិនលួងអូនខ្លះទេហ្ហ??>ហាន់នីន លើកដៃវៃទ្រូងអ្នកកម្លោះដោយក្នក់ក្នាញ់

<បងសុំទោសឈប់ខឹងបងទៅណា>មិននិយាយតែមាត់ដៃដ៏រលៀមលូកស្ទាបអង្អែលលលជ្រលងភ្នំទាំងគូរ សភាពរបស់ពួកគេទាំងពីរមិនគេចផុតពីកែវភ្នែកនាយតូចនោះទេ

<ហុឹស សប្បាយសិនចុះ>ថេយ៉ុង សើចក្នុងបំពង់កររួចទាញកន្សែងពណ៌សរមករុំភ្នែកវិញ អ្នកអានកំពុងឆ្ងល់មែនទេថាហេតុអីថេហ៍មិនខ្វាក់ភ្នែក??វាគ្រាន់តែជាល្ខោនមួយប៉ុណ្ណោះ នេះវាជាចំនុចចាប់ផ្ដើមទេចាំមើលវគ្គបន្តរទៀតតើគរនៅសម្ដែងល្ខោនមួយនេះជាមួយនាយតូចថេយ៉ុងឬទេ??

រឿង ពង្វក់ស្នេហ៍ស្វាមីកំពូលផ្ដាច់ការWhere stories live. Discover now