លោកប្ដីចាស់⚠️

8.4K 126 7
                                    

   នៅមាត់សមុទ្រដែរមានសម្លេងអ៊ូអ៎ហ៊ោរកញ្ជៀវនៅក្បែរកំផែរនោះក៏មានកូនក្រមុំកូនកំលោះមួយគូរដែរទើបរៀបការបានថ្មីថ្មោងនេះឯងមិនបាច់និយាយពីប្រពន្ធទេឲដូចទេពធីតាចឹងស្រមោចវាជ្រុះតែក៏មកត្រូវបានប្ដីដែរស្មើរនឹងប៉ាខ្លួនឯងទៅហើយ។

«ទៅដើរលេងឲសប្បាយណាកូនស្រីប៉ា»អ្នកជាឪពុកក៏ផ្ដែផ្ដាំកូនដោយមិនភ្លេចងាកមើលមុខកូនប្រសារអាយុស្មើរគេនេះឯងអ្វីដែរសំខាន់នោះឪក្មេកនឹងកូនប្រសារក៏ជាមិត្តនឹងគ្នាទើបអ្នកជាឪពុកប្រគល់កូនដោយការទុកចិត្ត។

«ចា៎ លោកប៉ាឲកូនសុំអោបមួយមក»ជូអុីដែរជាកូនស្រីទោលរបស់គីម ណាមជុនក៏បន្លឺឡើងនាងនៅក្មេងណាស់ក៏ត្រូវទៅរស់នៅជាួយស្វាមីបាត់ទៅហើយតើបានអ្នកណាមើលថែប៉ានាងទៀត?

«ហេមៗ ឃើញកូនប្រសារនៅនេះខ្លះផង»ជុង ហ៊ូស៊ុកដែរជាកូនប្រសារក៏គ្រហេមទៅទៅឪពុកក្មេកដែរជាមិត្តភក្តិដោយឃើញថាពីរអ្នកឪកូននេះសុីម៉ោងយូរពេក៖

«ស្អីឯងហាកូនយើងតា៎ទ្រង់ដល់ថ្នាក់នឹង»អត់ថាមិនបានទេឪកូនអោបលាគ្នាសោះក៏គេចេះមកគ្រហឹមគ្រហេមកើតយ៉ាប់ណាស់មិត្តម្នាក់នេះ។

«ល្មោមឲយើងទៅឬនៅចុះ?»ហ៊ូស៊ុកក៏សួរឡើងកាលបើមើលទៅប្រពន្ធគេដូចអាលោះអាល័យនឹងឪយ៉ាងនេះមិនដឹងថាគេឃ្លានហាន់ននីម៉ូនអីតិចអត់ទេ។

«ទៅបានហើយ យើងប្រគល់កូនស្រីយើងឲហើយក៏ចេះមើលថែផងប្រយ័ត្នតែធ្វើឲកូនយើងទឹកភ្នែកឯងត្រៀមពាក្យថាស្ដាយក្រោយទៅវ៉ើយ»ណាមជុនចង្អុលមុខហ៊ូស៊ុកជាការប្រមានព្រោះមិនចង់ឃើញកូននឹងមិត្តត្រូវប្រេះឆាដោយសាររឿងបន្តិចបន្តួចអីទេណាមួយគេក៏ព្រាននារីមិនធម្មតាបើបានកូនគេឲទៅនេះច្បាស់ជាលែងហ៊ានចេញក្រៅផ្ទះមិនខានទេ។

«កូនជម្រាបលាណាប៉ាថែរក្សាសុខភាពផងបើមានការអ្វីសំខាន់ក៏ខលមកប្រាប់កូនមកណាប៉ា តោះលោកប្ដី»ជូអុីនិយាយជាប៉ានាងរួចក៏ងាកមកហៅលោកប្ដីចាស់ដែរមិនធ្លាប់មានប្រវត្តិសាស្រ្តមានសង្សាអីនេះតែក៏មកបាននាងជាប្រពន្ធនេះឯង។

«តោះប្រពន្ធក្មេងរបស់បង»ហ៊ូស៊ុកញញឹមញញែមដាក់ឪក្មេករួចក៏ដើរមកជួយប្រពន្ធកំពុងឡើងលើកាណូតដែរត្រៀមចេញបន្តិចទៀតនេះឯង។

 18+ "warning"Where stories live. Discover now