Part 19

3.2K 193 1
                                    

       @ពេលព្រឹក....
 
          ជុងហ្គុក កំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយនិងឈុតក្រហ្សែពណ៍ខ្មៅយ៉ាងសង្ហារ នាយចេះតែលើកដៃដែលពាក់នាឡិការសេរីចុងក្រោយមានតម្លៃថ្លៃកបពពកមកមើលម៉ោងរាល់ពីរនាទីម្តងដោយទឹកមុខធុញទ្រាន់

         « ខ្ញុំសូមទោសផងលោកប្រុសដែលមកយឺតធ្វើឱ្យលោកចាំយូរ » ថេយ៉ុង រត់ចុះមកក្រោមទាំងត្រហេបត្រហបពេលមកដល់គេក៏អោនមុខចុះដោយដឹងខុសដែលឱ្យនាយចាំយូរ

          ជុងហ្គុក ងាកមកតាមសម្លេងស្រួយស្រេសអំបិញមិញប្រុងនិងស្តីបន្ទោសតែក៏ត្រូវភ្លឹកជាមួយនិងសម្រស់ស្រស់ផូរផងរបស់កម្លោះតូចដែលឈរអោនមុខចុះក្បែរខ្លួន រាងតូចគ្រងឈុតសាមញ្ញតែក៏នៅតែមានភាពលិចធ្លោចំពោះរាងកាយតូចស្តើងរបស់គេមួយនេះ រាងក្រាសភ្លឹកឡើងមិនដឹងពីខ្យល់ដង្ហើមរបស់ខ្លួនថាដកឬមិនដក ( ពេលភ្លឹកខ្ញុំមិនដែលដឹងថាខ្លួនឯងដកដង្ហើមទេ )  ចំណែក ថេយ៉ុង ដឹងថាមានក្រសែភ្នែកព្រានកំពុងតែសម្លឹងមើលខ្លួនមិនដក ធ្វើឱ្យគេមានអារម្មណ៍ថាមិនស្រួលនិងអៀនក្នុងពេលតែមួយ

         « លោ...លោកប្រុស » នាយតូចហើយមាត់ដង្ហើយហៅឈ្មោះរាងក្រាសតិចៗតែមើលទៅនាងដូចជាគ្មានប្រតិកម្មអ្វីបន្តិចសោះតែម្តងហើយ

        « លោក ជុងហ្គុក~~ » ហៅមិនឮទ្រាំលែងបានរាងតូចស្រែកហៅឈ្មោះអ្នកកម្លោះមួយទម្ហឹងដើម្បីដាស់តសតិរបស់នាយឱ្យមកក្នុងខ្លួនវិញ

         « ហា៎...ហាស៎..!! មានការស្អីបានជាស្រែកហៅបែបនេះហៅធម្មតាៗទៅថី យើងនៅត្រង់នេះទេតើ » ជុងហ្គុក ភ្ញាក់ខ្លួនពីការភ្លឹក នាយបានស្តីបន្ទោស ថេយ៉ុង ដែលស្រែកហៅឮៗមិញនេះ

         « ហៅហើយ ..ហៅចង់ដាច់ក្រឡើតទៀតហ៎ តែលោកប្រុសមិនព្រមឆ្លើយនៅភ្លឹកៗនិងណា៎ ទើបបានជាខ្ញុំស្រែកយកតែម្តងទៅព្រោះខ្លាចលោកភ្លេចដកដង្ហើម » រាងតូចបួចមាត់ស្រួចរអ៊ូរងូវៗតិចៗ មិនហ៊ានរអ៊ូឮៗទេព្រោះខ្លាចយប់នេះសន្លប់ទៀតមិនខាន

         « ឯងរអ៊ូស្អី » ជុងហ្គុក ងាកមកសម្លក់រាងតូចចង់ជ្រុះគ្រាប់ភ្នែកដល់ដី

👿⛓ចាហ្វាយព្រៃផ្សៃ⛓🥀Where stories live. Discover now