ភាគ១:ត្រឡប់ទៅប្រាំពីរឆ្នាំមុន💔

1.2K 47 0
                                    

«ថេយ៍យើងទៅណានឹង?»ឆេយ៉ុងដែរមាននាមជាគូរដណ្ដឹងរបស់ថេយ៉ុងជិតរៀបការនៅស្អែកនេះឯងក៏ឧទានដោយការងឿងឆ្ងល់ពេលគេមកយកដោយមិនប្រាប់ពីកន្លែងទៅគិតតែពីបើកឡាននាងសួរមិនឆ្លើយសោះធ្វើឲអារម្មណ៍បុកកម្សួលនឹងការតូចចិត្តតូចថ្លើមដែរគេមិនតបធ្វើឲទឹកភ្នែកហូរមកឯកឯង៖

«ក្មេងឆ្គួតយំធ្វើអី?នរណាវៃអូន»ថេយ៉ុងវៃក្បាលនាងលេងតិចៗដោយការគ្រឺតក្នាញគ្រាន់តែចឹងយំដែរគេនេះទប់សើចស្ទើរស្លាប់ហើយបើមិនខ្លាចនាងខឹងគេនោះហាហា។

«មកពីបងអូនសួរមិនឆ្លើយ យាយមួយម៉ាត់មកវាប៉ាកាច់ស្លាប់ឬ?»នាងខឹងគេពេលយំហើយបានព្រមហើបមាត់និយាយអាពាក្យប៉ុន្មាននាងសួរមួយថ្ងៃហើយមុនគិតឃើញឆ្លើយសោះគួរឲខឹងទេនៀក។

«តិចទៀតដល់ហើយចាំតែមើលទៅ»ថេយ៉ុងនៅតែមាត់ខឹងមិនប្រាប់ឡើយគេចង់ស៊ុបប្រាយនាងបើប្រាប់ទៅអស់ស៊ុបប្រាយមិនខានឡើយទ្រាំឲនាងខឹងឦួយឆាវសិនចុះ។

«ហឹសស»ដោយសារហត់នឹងសួរគេដដែលពេកទើបនឆងសម្រេចចិត្តឈប់សួរដេញដោលងាគភ្នែកទៅមើលទេសភាពតាមផ្លូវវិញខ្ជិលមកឈ្លោះគ្នាឥតប្រយោជន៍។
____

មិនប៉ុន្មាននាទីឡានស្ពតទំនើបរបស់សេដ្ឋីម្ចាស់ក្រុមហ៊ុនផលិតឡានវ៉ាផ្ដាច់មុខគេក្នុងទីផ្សារអុឺរ៉ុបនឹងអាសុីនេះក៏បានបោលចូលក្នុងវិហារដែរជាកន្លែងរៀបការរបស់ពួកគេពេលនេះកំពុងតែរៀបចំជាពិសេសសម្រាប់កូនក្រមុំគេ តែមុននឹងមកដល់ទីនេះថេយ៉ុងក៏បានប្រាប់នាងឲចងកន្សែងនៅនឹងភ្នែកទាំងចិត្តនាងមិនចង់សោះឡើយត្រូវចងដោយក្រោមការបង្ខិតបង្ខំពីរអនាគតស្វាមីនេះឯង។

«ចុះមកបងជួយទប់»ថេយ៉ុងដែរទៅបើកទ្វារឡានទាញនាងចេញដោយគេដាក់ដៃទ្រក្បាលនាងកុំឲបុកនឹងតំបូលឡានខ្លាចឈឺហុហុ មុននឹងនាំអនាគតប្រពន្ធទៅក្នុងវិហារដែរជាកន្លែងពិធីរៀបការរបស់ពួកគេ។

«ត្រៀមខ្លួនហើយឬនៅ?»ពេលចូលមកដល់ខាងក្នុងហើយថេយ៉ុងក៏សួរបញ្ជាក់នាងបណ្ដាលឲឆេយ៉ុងនាងមានអារម្មណ៍ថាភ័យបុកពោះភឹបៗរកថាមិនត្រូវឡើយតែក៏ងក់ក្បាលដើម្បីចង់ឃើញដូចគ្នា។

♡︎បម្រើស្នេហ៍លោកពូសុភាពបុរស♡︎Where stories live. Discover now