ភាគ២:ប្រច័ណ្ឌក្មួយខ្លួនឯង

1.3K 91 11
                                    

   ថេយ៉ុងមិនអស់ចិត្តក៏រត់ទៅបើកមឈូសឱបសពនាហដែរសពឆេយ៉ុងពេលនេះវាស្អុយរលួយខ្លះទៅហើយតែគេមិនបានខ្វល់ឡើយទៅកាត់ចិត្តយ៉ាងណាបានទម្រាំតែបានជួបគ្នាទម្រាំតែបានស្រឡាញ់គ្នាមិនមែនស្រួលឡើយគិតទៅចោលគ្នាស្រួលៗបែបនេះឬ?ភ្ញៀវពន្លឺនាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសកម្មភាពរបស់គេពេលនេះ ខេវិនដែរជាជំនិតរបស់ថេយ៉ុងក៏ប្រញាប់ទៅទាញចៅហ្វាយចេញខ្លួនចេញមកសិនមុននឹងមានអ្នកនិយាយដើមហុយដូចផ្សែង។
_____

ត្រឡប់មកបច្ចុប្បន្នវិញទឹកភ្នែកកូនប្រុសក៏ស្រក់ធ្លាក់មកលើរូបមនុស្សស្រីជាទីស្រឡាញ់គេនឹកនាងណាស់ទោះបីពេលនេះនាងមកវិញមកនជួបគេវិញក៏មិនប្រាកដថាចារឹកនឹងសេចក្ដីស្រឡាញ់របស់នាងនៅតែដដែលនោះដែរណាមួយនាងក៏មិនបានចង់ចាំរឿងនេះដូងគ្នាទើបថេយ៉ុងត្រូវមកអង្គុយពិបាកចិត្តស្ទើរស្លាប់។

«ជាតិនេះរបស់អូនមិនអាចទៅណាចោលបងទៀតឡើយ»ថេយ៉ុងសម្លឹងមើលក្មេងស្រីម្នាក់ដែរកំពុងរត់ប្រឡែងលេងជាមួយមិត្តភក្តិភ្ជាប់ដោយស្នាមញញឹមជាប់ជានិយាយតើធំឡើងនាងនឹងមានមុខមាត់ដូចកាលពីជាតិមុនរបស់នាងទេ?
____

  ល្ងាចគ្រួសារត្រកូលមីនក៏បានធ្វើពិធីជុបលាងមួយគួរសមសម្រាប់គ្រួសារដោយមានការអញ្ជើញថេយ៉ុងមកដែរ ជុបលាងនេះគ្មានអ្វីឡើយក្រៅពីអបអរកូនបានចូលរៀនតែអ្វីដែរធ្វើឲដាមីនាងខឹងព្រោះម្នាក់ៗធ្វើពិធីអបអរកូនតែស្រវឹងឪម៉ែវាមិនសមឡើយ។

«អង្គុយធ្វើមុខដូចខ្មូតអោបដៃនុង៎ ខឹងនរណាឲប្រាកដកាទ្រីតដាមី?»ថេយ៉ុងដែរឆ្លៀតគេចចេញពីហ្វូងផឹកមកអង្គុយញេះញោះក្មួយសង្ស័យបានសុីម៉ាដុំឥដ្ឋឥឡូវហើយ តែក៏ជាចារិករបស់គេស្រាប់ដែរចូលចិត្តបង្អាប់ក្មួយឲខឹងច្រឡោតដៃវៃគេឈឺសាវ់លេងបែបនេះនិយាយឲចំគេចូលចិត្តបង្កររឿងដាក់ខ្លួន។

«ខឹងនឹងពូកាថេយ៍គូទទយទេដឹង»ដឹងមនុស្សកំពុងតែមួម៉ៅហើយនៅមកបង្អាប់និយាយតាប៉ែរច្រើនទៀតបើមិនយល់ពូទេនាងវៃចាក់ស្រាលើមុខតែម្ដងបង្អាប់នាងដូចជាញោយដងពេកហើយតាំងពីរអាយុពីរឆ្នាំមក។

♡︎បម្រើស្នេហ៍លោកពូសុភាពបុរស♡︎Nơi câu chuyện tồn tại. Hãy khám phá bây giờ