ហ្គីតានាំស្នេហ៍ 🎸💜

18.3K 388 29
                                    

Jungkook: top
Taehyung: bottom

Taehyung ជាសិស្សប្អូនរបស់ jungkook គេតែងតែមករៀនហ្គីតាជាមួយនឹងជុងហ្គុករាល់ថ្ងៃនៅពេលដែលគេចេញពីរៀន ណាមួយម៉ាក់របស់ជុងហ្គុកក៏បានផ្តាំឲ្យជួយមើលថែនិងបង្រៀនហ្គីតាដល់ថេយ៉ុងផងដែរ (ម៉ាក់ជុងហ្គុកនិងម៉ាក់ថេយ៉ុងជាមិត្តនឹងគ្នា ហើយគាត់ក៏កំពុងតែផ្សំគូរអ្នកទាំង2ផងដែរ)

<Jungkook's home>

ម៉ោង7យប់

" សិស្សច្បងខ្ញុំមកដល់ហើយ! "taehyung បានប្រាប់ទៅអ្នកម្ខាងទៀត ដែលអង្គុយអានសៀវភៅទាំងដង្ហក់ ដោយសារតែគេបានរត់ពីសាលាមក

" ឯងទើបមកពីធ្វើអី? មិចបានមើលទៅដូចជាហត់ម៉្លេស? "ជុងហ្គុកក៏ទម្លាក់សៀវភៅនឹងដៃចុះរួចក៏ដើរមករកថេយ៉ុង និងសួរទាំងទឹកមុខបារម្ភព្រោះមើលទៅរាងកាយថេយ៉ុងគឺទទឹកជោគ(ភ្លៀង)

" គឺឡានខ្ញុំបែកកង់សិស្សច្បង បានជាខ្ញុំរត់មកដោយខ្លួនឯង "មានតែវិធីមួយនឹងទេដោយសារតែផ្ទះជុងហ្គុកក៏នៅមិនឆ្ងាយពីសាលាប៉ុន្មានដែរ

" ចឹងឯងទៅងូតទឹកសិនទៅ ចាំបងយកខោអាវបងឲ្យឯងស្លៀក ព្រោះមើលទៅស្ងួតមិនទាន់ទេរៀនក៏មិនកើតដែរ "ដោយឃើញសភាពថេយ៉ុងបែបនេះគេក៏សម្រេចចិត្តឲ្យថេយ៉ុងទៅងូតទឹក

" បាទសិស្សច្បង "ថេយ៉ុងដើរទៅទាំងញញឹមព្រោះគេរំភើបចិត្តដែលឃើញជុងហ្គុកបារម្ភពីគេយ៉ាងនេះ ពិតណាស់ថេយ៉ុងលួចស្រលាញ់ជុងហ្គុកតាំងពីស្គាល់គ្នាដំបូងមកម៉្លេះ តែគេមិនហ៊ានប្រាប់ដល់ជុងហ្គុកឡើយ ពេលខ្លះក៏មានចិត្តប្រច័ណ្ឌដែលឃើញជុងហ្គុកនៅជាមួយសិស្សស្រីរបស់គេ ប៉ុន្តែក៏ធ្វើអីមិនបានព្រោះគ្មានសិទ្ធឡើយ

15នាទីក្រោយ

" ឯងងូតទឹកហើយៗ មែនទេ? "ជុងហ្គុកកសួរឡើងពេលឃើញថេយ៉ុងដើរមក

" បាទសិស្សច្បង "ថេយ៉ុងតបទៅទាំងញញឹម

" ចឹងយើងរៀនតែម្តងទៅ "ជុងហ្គុកនិយាយហើយក៏ដើរទៅយកហ្គីតាមកអង្គុយក្បែរថេយ៉ុង រួចក៏ហុចវាទៅគេ

🔞Taekook Short Novel🔞Wo Geschichten leben. Entdecke jetzt