ម្ចាស់ជីវិតបង

1K 125 1
                                    

ភាគ២

ជុងគុកបើកឡានទៅផ្ទះយ៉ាងលឿន មកដល់ផ្ទះភ្លាម នាយបើកទ្វាចុះពីលើឡាន ដើរយ៉ាងសង្ហារទៅឱបអ្នកម៉ាក់របស់ខ្លួនយ៉ាងណែន។

"ឯណាចិញ្ចៀនម៉ាក់??"ជុងគុកមកដល់ភ្លាម អ្នកស្រីចនសួររកចិញ្ចៀនភ្លាម។

ជុងគុកងាកទៅមើលអាល្អិត នាយជញ្ជក់មាត់ដោយការខ្នើសចិត្ត ព្រោះអាល្អិតសក់ក្រហមនៅក្នុងឡានមិនចុះមក តាមនាយ ទើបត្រូវដើរទៅបើកទ្វាឡានហើយក៏មិនភ្លេចស្ដីឲ្យអាល្អិតទាំងមុខឃៅ។

"ឯងនៅអង្គុយក្នុងឡានដល់ពេលណា? ម៉េចមិនចុះមក?"

"ចុះ....!"កូនទេពមច្ឆាបើកភ្នែកម៉ក់ៗដាក់នាយ ឲ្យគេចុះយ៉ាងម៉េច? បើមិនបើកទ្វាឡានឲ្យផង គេមិនចេះបើកទ្វាឡានទេᕙ[・۝・]ᕗ

"មកណេះ!!"ជុងគុកទាញដៃអាល្អិតឲ្យចុះពីលើឡានមួយទំហឹង ហើយអូសចូលក្នុងផ្ទះទៅជិតម៉ាក់របស់ខ្លួន។

"ម៉ាក់ចង់ដឹងអីខ្លះ សួរគេទៅ!"ជុងគុកលែងដៃអាល្អិតហើយដាក់បង្គុយលើសាឡុងជិតម៉ាក់របស់ខ្លួន។

ម៉ាក់ជុងគុកបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល គាត់ងើបឈរ ដើរមកអោបអាល្អិត មុននឹងសួរសំណួរដែលធ្វើឲ្យជុងគុកចង់ដាច់ផ្ងារ...

"រាងកូនធម្មជាតិឬក៏វះកាត់? បើវះកាត់! វះកាត់នៅហាងណាដែរ?បើរាងធម្មជាតិ! កូនញ៉ាំអី? ហេតុអីរាងស្អាតម្លេះ?"ម៉ាក់ជុងគុកសួរអាល្អិតដោយការចង់ដឹងហើយក៏មិនភ្លេចទាញទូរស័ព្ទយកមកកាន់ ទុកកត់រូបមន្តទៀតផង គាត់ខំថែរាងណាស់ ចូលហាងកែសម្ផស្សក៏មិនតិចដែរ ទើបចង់ដឹងថាអាល្អិតធ្វើអីខ្លះ ទើបបានរាងស្អាតយ៉ាងនេះ សូម្បីតែតារាសម្ដែងនៅកូរ៉េក៏សុំចាញ់😹xD។

"ម៉ាក់!! គេជាប្រុសទេ"ជុងគុកប្រាប់ម៉ាក់របស់ខ្លួនទាំងមុខងាប់ គេនាំអាល្អិតនេះមកព្រោះចង់ដឹងរឿងចិញ្ចៀន តែអ្នកម៉ាក់របស់គេសួរពីរឿងសម្រស់ សំខាន់អាល្អិតនេះជាប្រុស មិនមែនស្រី។

"ហាក៎! ម៉ាក់ឃើញគេស្លៀកសំពត់ ស្មានតែស្រី!"អ្នកស្រីចនញញឹមលែងសម ខំតែសួររឿងថែររាង ព្រោះស្មានតែក្មេងស្រី តាមពិតក្មេងប្រុសសោះ។

💍 MERMAID 🐬 (ចប់)Where stories live. Discover now